» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9596 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699767 នាក់

សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ប្រគល់​ភារកិច្ច​ឱ្យ រដ្ឋមន្ត្រី​យុត្តិធម៌ សិក្សា​បញ្ចូល​ចំណុច​ខ្វះខាត ទៅក្នុង​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ទាក់ទង​នឹង​ឃាតកម្ម​សាហាវ


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២៤​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ប្រគល់​ភារកិច្ច​បន្ថែម​ជូន លោក​ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឱ្យ​សិក្សា និង​រៀបចំ​បញ្ចូល​ទៅក្នុង​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ នាពេលខាងមុខ នូវ​ចំណុច​ខ្វះខាត​ទាំងឡាយ​នៅក្នុង​ក្រមព្រហ្មទណ្ឌ ដោយ​រួមបញ្ចូល​ទាំង​ចំណុច​ខ្វះខាត​ទាក់ទង​នឹង​ការដាក់​ទម្ងន់ទោស​ចំពោះ​ស្ថានភាព​នៃ​បទល្មើស​ដូច​ករណី​នៃ​ការបាញ់ប្រហារ​ដ៏​សាហាវ នា​ថ្មីៗ​នេះ​។​a manet crime law1 

​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​សារ​ទាំងស្រុង​ថា​៖«​ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន​ទាំងអស់ ដែល​បាន​បញ្ចេញយោបល់ តាមរយៈ​ការធ្វើ Comments យ៉ាងច្រើន​ចូលក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ បន្ទាប់ពី​ខ្ញុំ​បា​នប​ង្ហាះ​សារ​ទាក់ទង​នឹង​ករណី​នៃ​ការបាញ់ប្រហារ​សម្លាប់​ម​នុស្ស ដែល​ប្រព្រឹត្តឡើង ដោយ​ជនល្មើស​ឈ្មោះ ស្រី ស៊ីណា និង​បាន​អំពាវនាវ​ឱ្យ​ស្ថាប័ន​តុលាការ យកចិត្តទុកដាក់​អនុវត្ត​ច្បាប់​ក្នុងករណីនេះ ឱ្យ​ម៉ឹងម៉ាត់ និង​ឱ្យបាន​ត្រឹមត្រូវ ដោយ​គ្មាន​ការបន្ធូរបន្ថយ ឬ​យោគយល់​ណាមួយ​ជាដាច់ខាត​។​

​ខ្ញុំ​បាន​ពិនិត្យឃើញ​គណនី​ហ្វេ​ស​ប៊ុ​កមួយ ដែលមាន​ឈ្មោះ Vongchan Reaksmeidara ដែល​បញ្ជាក់ថា គាត់​ជា​អ្នករៀន​ច្បាប់​មួយរូប បាន​បញ្ចេញយោបល់​ជុំវិញ​រឿងនេះ ដែល​ខ្ញុំ​ពិនិត្យឃើញថា យោបល់​របស់ ដា​រា គឺមាន​ហេតុផល​សមស្រប ទាំង​លើ​ទិដ្ឋភាព​សង្គម ទាំង​លើ​ទិដ្ឋភាព​ច្បាប់ ជាពិសេស ការលើកឡើង​អំពី​ចន្លោះប្រហោង​នៃ​ច្បាប់​បច្ចុប្បន្ន ដែល​មិន​បានចែង​អំពី​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ករណី​នៃ​ការបាញ់ប្រហារ​ដ៏​សាហាវ​ខាងលើ ដែល​មហាជន​ទូទៅ​ថ្កោលទោស និង​សម្តែង​ប្រតិកម្ម​ដោយ​ខឹងសម្បារ​។​

​ផ្អែកលើ​ការលើក​យោបល់​នេះ និង​ស្រប​ពេលដែល ក្រសួងយុត្តិធម៌ បាន និង​កំពុង​សិក្សា​រៀបចំ​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ និង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ខ្ញុំ​បានប្រគល់​ភារកិច្ច​បន្ថែម​ជូន​ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឱ្យ​សិក្សា និង​រៀបចំ​បញ្ចូល​ទៅក្នុង​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​នាពេលខាងមុខ នូវ​ចំណុច​ខ្វះខាត​ទាំងឡាយ​នៅក្នុង​ក្រមព្រហ្មទណ្ឌ ដោយ​រួមបញ្ចូល​ទាំង​ចំណុច​ខ្វះខាត​ទាក់ទង​នឹង​ការដាក់​ទម្ងន់ទោស​ចំពោះ​ស្ថានភាព​នៃ​បទល្មើស ដូច​ករណី​នៃ​ការបាញ់ប្រហារ​ដ៏​សាហាវ​ខាងលើ​ផងដែរ​។​

​យើង​មិនអាច​ផ្ដន្ទាទោស ជនល្មើស​លើសពី​អ្វីដែល​ច្បាប់​ជា​ធរមាន​បានចែង ឬ​បញ្ញត្តិ​នោះទេ ប៉ុន្តែ​ទៅ​ថ្ងៃ​អនាគត យើង​អាចធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​បង្កើន​ទម្ងន់​ទោសទណ្ឌ​សម្រាប់​អ្នកប្រព្រឹត្ត​ខុស​បែបនេះ​»​។​សូមបញ្ជាក់ថា​បទបញ្ជា​របស់​សម្តេច​ធិបតី បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​រិះគន់ ខ្មាន់កាំភ្លើង​គឺ អតីត​ឧកញ៉ា ស្រី ស៊ីណា​ដែល បានធ្វើការ​បាញ់ប្រហារ​នៅ​ខណ្ឌ​ច្បារអំពៅ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​ដែលជា​គូ​ដណ្ដឹង​នឹង​គ្នា បាន​ស្លាប់ និង​២​នាក់​ផ្សេងទៀត​រងរបួស​។ ករណីនេះ តុលាការ​បាន​ចោទប្រកាន់ អតីត​ឧកញ៉ា ស្រី ស៊ីណា ចំនួន​៣​បទល្មើស គឺ​បទ ឃាតកម្ម ប៉ុនប៉ង​ឃាតកម្ម និង​បទ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​។​a manet crim law a manet crime law 


​