» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31818 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599237 នាក់

សម្តេច​ហ៊ុន​ម៉ា​ណែ​ត​នាំ​ជោគជ័យ​ពី​អាមេរិក​មក​ស្រុក​ខ្មែរ​

​ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ចូល​រូ​ម​កិច្ចពិភាក្សា​ទូទៅ នៃ​សម័យ ប្រជុំ​លើក​ទី​៧៨ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​ឡូ​វ​បាន វិលត្រឡប់​មកដល់​មាតុប្រទេស​វិញ​ហើយ ប្រកបដោយ​សុវត្ថិភាព និង​នាំមក​នូវ​ជោគជ័យ​ជូន​ប្រទេសជាតិ​ជា​លើក​ទី​៣ ក្នុង​រយៈពេល​១​ខែ ។ នេះ​បើតាម​សេចក្តីប្រកាស​ព​ត៍របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣​។​a manet onu 

​មូលបទ​ចម្បង​សម្រាប់​កិច្ចពិភាក្សា​ក្នុង​ឆ្នាំ​សន្និបាត​លើក​ទី​៧៨ នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក សហរដ្ឋអាមេរិក គឺ «​កសាង​ទំនុកចិត្ត​ឡើងវិញ និង​បំផុស​សាមគ្គីភាព​ក្នុង​ពិភពលោក​៖ ជំរុញ​សកម្មភាព​លើ​របៀបវារៈ​ឆ្នាំ​២០៣០ និង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព ដើម្បី​សន្តិភាព វិបុលភាព វឌ្ឍនភាព និង​ចីរភាព​សម្រាប់​ទាំងអស់គ្នា​»​។​សម្ដេច​ធិបតី បាន​ថ្លែង​សន្ទរកថា នៅ​អង្គការសហប្រជាជាតិ ដោយ​ផ្ដោតលើ​ទិដ្ឋភាព​សំខាន់ៗ​ចំនួន​៣ រួមមាន ១.​បដិវត្តន៍​ពិភពលោក ២.​វឌ្ឍនភាព​សង្គម​សេដ្ឋកិច្ចកម្ពុជា និង​៣.​ការប្ដេជ្ញាចិត្ត​របស់​ក​ម្ពុ​ជា ចំពោះ​សកម្មភាព​បដិវត្តន៍​កម្ម នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មាន​ជំនួប​ជាមួយ​ឥស្សរជន​ជាន់ខ្ពស់ និង​តំណាង​ស្ថាប័ន​មួយចំនួន រួមមាន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​, ជួប​សំដែង​ការគួរសម​ជាមួយ អនុរដ្ឋមន្ត្រី​ស្ដីទី នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​, ជួប​ជាមួយ​ប្រធានាធិបតី​ទី​ម័​រ​ឡេ​ស្តេ​រ​, ជួប​ជាមួយ​នាយក​មជ្ឈមណ្ឌល​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៃ​សាកលវិទ្យាល័យ​កូ​ឡុំ​ប៊ី និង​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​ជាច្រើន​ទៀត ដើម្បី​ទាក់ទាញ​ការវិនិយោគ ពី​សហរដ្ឋអាមេរិក​ម​ក​កាន់​កម្ពុជា​។

​សម្ដេច​ធិបតី ក៏មាន​កម្មវិធី​មួយចំនួនទៀត រួមមាន​ការអញ្ជើញ​បើក​វេទិកា​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​-​កម្ពុជា ក្នុង​គោលបំណង ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ជំរុញ​ការវិនិយោគ​ពី​សហរដ្ឋអាមេរិក មកកាន់​កម្ពុជា​។ ជាមួយគ្នា​នោះ សម្ដេច​ក៏បាន​ជួប​ជាមួយនឹង​សហគមន៍​ខ្មែរ រស់នៅ​សហរដ្ឋអាមេរិក និង​កាណាដា​ផងដែរ​។​នៅក្នុង​ជំនួប​ជាមួយ​លោកស្រី វ៉ិ​ច​តូ​រី​យ៉ នូ​លែ​ន អនុរដ្ឋមន្ត្រី​ការបរទេស​ស្ដីទី​អាមេរិក​, លោកស្រី បាន​ជម្រាបជូន​សម្តេច​ថា អាមេរិក​សម្រេច​ផ្តល់ជូន​កម្ពុជា​វិញ ដោយ​មិនចាំបាច់​ឲ្យ​កម្ពុជា​ស្នើសុំ​នោះទេ នូវ​ជំនួយ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១៨ លាន​ដុល្លារ​អាមេរិក តាមរយៈ​ទីភ្នាក់ងារ​អាមេរិក សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ដែល​សហរដ្ឋអាមេរិក បាន​ផ្អាក ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​។​

 

​ជាការ​កត់សម្គាល់ វត្តមាន​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក បានទទួល​ការស្វាគមន៍​ប្រកបដោយ​មនោសញ្ចេតនា​ម​ហា​គ្រួសារ​ខ្មែរ យ៉ាង​រីករាយ​កក់ក្ដៅ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក និង​កាណាដា​។​ទាក់ទង​ដំណើរ​បេសកកម្ម​ក្រៅប្រទេស​សម្ដេច​ធិបតី គូសបញ្ជាក់ថា បេសកកម្ម​ក្រៅប្រទេស​ទាំង​៣​លើក ពោលគឺ​នៅ​ឥណ្ឌូនេស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​នាពេល​នេះ គឺ​ដើម្បី​សម្រេច​កិច្ចការ ៣ ក្នុងពេល​តែមួយ រួមមាន​៖

១-​ការងារ​ការទូត គឺ​ដើម្បី​បង្ហាញថា កម្ពុជា​ជា​ប្រទេស​អធិបតេយ្យ ឈរ​ស្មើមុខ​ជាមួយ​គ្រប់​ប្រទេស​លើ​ពិភពលោក​។២-​ការងារ​នយោបាយ ដើម្បី​បញ្ជាក់​គោលជំហរ ក្នុងឋានៈ​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ ពាក់ព័ន្ធ​អធិបតេយ្យ​ជាតិ ផលប្រយោជន៍​ជាតិ និង​បញ្ហា​ប្រឈម​របស់​ពិភពលោក​។៣-​ការងារ​សេដ្ឋកិច្ច គឺ​ការខិតខំ​កៀរគរ​ការវិនិយោគ បង្កើន​ទំហំ​ពាណិជ្ជកម្ម ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​។​សម្ដេច​ធិបតី សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​កម្ពុជា គ្មាន​រាត្រី​ទឹកឃ្មុំ​ដើម្បី​លំហែកាយ​ក្រោយ​ការបោះឆ្នោត​នោះទេ ផ្ទុយទៅវិញ​បានដាក់​ចេញ និង​ចាប់ផ្ដើម​អនុវត្ត​ប្រកបដោយ​ភាពស្វាហាប់​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដើម្បី​សម្រេច​ឧ​ត្ត​ម​ប្រយោជន៍​ជូន​ជាតិ និង​ប្រជាជន​។a manet onu1
​