
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4874 នាក់
ម្សិលមិញ 13674 នាក់
សរុប 20712754 នាក់
ភ្នំពេញ៖ កម្ពុជាបានសម្រេចនូវសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងវិស័យកសិកម្ម ដោយបានបំបែកកំណត់ត្រានៃការនាំចេញអង្ករជាស្ថាពរ។លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានហក់ឡើងរហូតដល់ ១,០១៤,៤៤២តោន។
ផ្អែកលើទិន្នន័យនៃប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការសម្រេចបាននូវតួលេខដ៏ច្រើនលើសលប់នេះគឺជាការបំបែកកំណត់ត្រាឆ្នាំចាស់ៗ និងជាមោទនភាពយ៉ាងធំធេងសម្រាប់ជាតិ ក៏ដូចជាវិស័យកសិកម្មទាំងមូល។
របាយការណ៍បង្ហាញថា ការនាំចេញអង្ករចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៦ មានកំណើនយ៉ាងលេចធ្លោ ដោយកាលពីឆ្នាំ២០២៥ ការនាំចេញមានចំនួន ៩៤០តោន (៩៤០,០០០តោន) ប៉ុន្តែនៅក្នុងឆ្នាំ២០២៦ ត្រឹមរយៈពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលាប៉ុណ្ណោះ កម្ពុជាបានស្ទុះហក់ឡើងរហូតដល់លើស ១លានតោន ជាលើកដំបូង។ សូមបញ្ជាក់ថាកម្ពុជាបានដាក់ចេញការនាំអង្ករចេញ១លានតោនតាំងពីឆ្ន២០១០មកម្លេះតែទើបនិងសម្រេចបាននៅឆ្នាំ២០២៦នេះ។
សមិទ្ធផលត្រចះត្រចង់នេះ បានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ប្រជាកសិករ និងវិស័យឯកជន ក្នុងការលើកកម្ពស់គុណភាព និងការពង្រីកទីផ្សារអង្ករកម្ពុជាលើឆាកអន្តរជាតិ៕