» កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន! » លោកស្រី Iwona Kmiecik ជនជាតិប៉ូឡូញអគ្គនាយិកាក្រុមហ៊ុន IM Capital Holding ស្លៀកឈុតប្រពៃណីខ្មែរ ជួបសម្តេចធិបតី !  » ធ្លាប់បួសដែរតែមិនស្គាល់បាបលួចបច្ចយ៍ព្រះសង្ឃនៅវត្តទួលបល្ល័ង្គ ចំនួន ៤,៤០០,០០០រៀលត្រូវឃាត់ខ្លួន » គណៈកម្មការផ្សះផ្សាលើកទឹកចិត្ដឱ្យកម្ពុជា-ថៃតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំនៅរាជធានីរបស់ភាគីម្ខាងទៀត! » តុលាកោះកុងកាត់ទោសជនសង្ស័យ១២នាក់ពាក់ពន្ធ័គ្រៀងញៀនជិត១តោន » រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4479 នាក់

ម្សិលមិញ 13674 នាក់

សរុប 20712359 នាក់

គណៈកម្មការផ្សះផ្សាលើកទឹកចិត្ដឱ្យកម្ពុជា-ថៃតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំនៅរាជធានីរបស់ភាគីម្ខាងទៀត!

 

ហូលឡង់៖គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់សំណុំវិធានការកសាងទំនុកចិត្តរវាងកម្ពុជានិងថៃនៅក្នុងកិច្ចប្រជុំលើកទី២របស់ខ្លួនកាលពីថ្ងៃទី១៤ដល់ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់ហើយ និងបានលើកទឹកចិត្តឱ្យភាគីទាំងពីរខិតខំដំឡើងកម្រិតតំណាងការទូតរបស់ខ្លួន ដោយតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំនៅរាជធានីរបស់ភាគីម្ខាងទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលដកស្រង់ខ្លឹមសារក្នុងប្រកាសរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍។a brak second1 

ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែតុលាម្សិលមិញ បានបញ្ជាក់ថា វិធានការកសាងទំនុកចិត្តទាំងនេះ មានគោលបំណងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើនទំនាក់ទំនង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយ។ សំណុំវិធានការពេញលេញនេះ ដែលឆ្លុះបញ្ចាំងពីជំនឿរួមរបស់ភាគីទាំងពីរចំពោះការសន្ទនា និងនីតិរដ្ឋ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការចូលរួមដោយស្ថាបនាក្នុងដំណើរការផ្សះផ្សា ត្រូវបានដាក់បញ្ចូលក្នុងឧបសម្ព័ន្ធនៃសេចក្តីប្រកាសព័ត៌មានរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍។

បើតាមក្រសួងការបរទេសកម្ពុជា «ក្នុងចំណោមវិធានការដែលបានព្រមព្រៀងគ្នានេះ គណៈកម្មការផ្សះផ្សាបានកត់សម្គាល់ថា ការឯកភាពនិងវិធានការដែលភាគីទាំងពីរធ្លាប់បានព្រមព្រៀងពីមុនមិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយ។ គណៈកម្មការផ្សះផ្សាលើកទឹកចិត្តឱ្យភាគីទាំងពីរអនុវត្តការប្តេជ្ញាចិត្តដែលនឹងជួយបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាប្រកបដោយស្ថាបនាក្នុងដំណើរការផ្សះផ្សានេះ។ ក្នុងបរិបទនេះ គណៈកម្មការផ្សះផ្សាលើកទឹកចិត្តឱ្យភាគីទាំងពីរខិតខំដំឡើងកម្រិតតំណាងការទូតរបស់ខ្លួន ដោយតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំនៅរាជធានីរបស់ភាគីម្ខាងទៀត»។

ក្រៅពីនេះ គណៈកម្មការក៏លើកទឹកចិត្តឱ្យភាគីទាំងពីរចូលរួមដោយការស្ថាបនា និងដោយបើកចំហលើទិដ្ឋភាពបច្ចេកទេសនៃការកំណត់ព្រំដែននៅក្នុងក្រុមការងារមួយក្រោមការដឹកនាំរបស់គណៈកម្មការផ្សះផ្សា។ ដោយផ្អែកលើអនុសាសន៍ខាងលើរបស់គណៈកម្មការផ្សះផ្សា ភាគីទាំងពីរព្រមព្រៀងអនុវត្តសកម្មភាព ឬវិធានការដែលអាចជួយកសាងការជឿទុកចិត្ត និងការជឿជាក់រវាងគ្នាទៅវិញទៅមករួមទាំងអ្វីដែលបានកំណត់ខាងលើ។ ភាគីទាំងពីរទទួលស្គាល់ថា ខ្លួនមានសិទ្ធិធ្វើសេចក្តីថ្លែងការណ៍ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន ឬកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំភាន់។ ដើម្បីលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយ ភាគីទាំងពីរនឹងប្តេជ្ញាអនុវត្តការអត់ធ្មត់ក្នុងទំនាក់ទំនងសាធារណៈ និងការធ្វើសេចក្តីថ្លែងការណ៍នានាដែលអាចរួមចំណែកដល់អារម្មណ៍អវិជ្ជមានរបស់សាធារណជន ឬបង្កើនភាពតានតឹងរវាងប្រជាជននៃប្រទេសទាំងពីរ។

ជាថ្មីម្តងទៀត កម្ពុជាបានថ្លែងអំណរគុណចំពោះគណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ដែលបានជួយរហូតឈានទៅដល់កិច្ចព្រមព្រៀងស្តីពីវិធានការកសាងទំនុកចិត្តទាំងនេះ។ កម្ពុជាបញ្ជាក់ជាថ្មីនូវការគាំទ្រពេញលេញចំពោះដំណើរការផ្សះផ្សា ដែលខ្លួនបានផ្តួចផ្តើម និងមានជំនឿថា ច្បាប់អន្តរជាតិផ្តល់នូវមាគ៌ាសម្រាប់ការដោះស្រាយវិវាទរវាងរដ្ឋនានាដោយសន្តិវិធី។

គួរជម្រាបថា វិវាទព្រំដែនសមុទ្ររវាងកម្ពុជានិងថៃបានអូសបន្លាយអស់រយៈពេលជាង២៥ឆ្នាំហើយ។ អូសបន្លាយដោយប្រទេសទាំងពីរអះអាងពីសិទ្ធិរៀងៗខ្លួនលើតំបន់សមុទ្រត្រួតស៊ីគ្នាប្រមាណ ២៦,០០០គីឡូម៉ែត្រក្រឡានៅក្នុងឈូងសមុទ្រថៃ។ តំបន់នេះត្រូវបានគេប៉ាន់ប្រមាណថា អាចមានឧស្ម័នធម្មជាតិជិត១២ទ្រីលានម៉ែត្រគូបនិងប្រេងក្នុងបរិមាណដ៏ច្រើនដែលមានតម្លៃសរុបប្រមាណ ៣០០ពាន់លានដុល្លារ។ កម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សាដោយបង្ខំក្រោមយន្តការ UNCLOS នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីប្រទេសថៃបានប្រកាសលុបចោល MoU ឆ្នាំ២០០១ ដោយឯកតោភាគីនៅខែឧសភា ឆ្នាំ២០២៦ បើទោះជាកម្ពុជាស្នើឱ្យថៃពិចារណាឡើងវិញក៏ដោយ។ ការជ្រើសរើសយកយន្តការផ្សះផ្សាដោយបង្ខំនាពេលនេះ ក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជាដោយអនុលោមតាមច្បាប់អន្តរជាតិ៕