
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5056 នាក់
ម្សិលមិញ 5599 នាក់
សរុប 20716951 នាក់
មណ្ឌលគិរី : ពលរដ្ឋប្រមាណ ២០០នាក់ នាថ្ងៃទី ២០ តុលា នេះ បានសម្ដែងការខកចិត្តយ៉ាងធ្ងន់ធ្ងរ នៅខាងមុខសាលាឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ពេលដែលពួកគាត់បានមកសុំអង្វរ រែងយកកម្ទេចរ៉ែមាសពីដី តាមផ្ទះជាលក្ខណៈគ្រួសារគ្រាន់ទិញអង្ករ តែត្រូវបានក្រុមមន្ត្រីបដិសេធថា ប៉ះពាល់បរិស្ថាន ។
សូមបញ្ជាក់ថាតំបន់ចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាតំបន់សំបូររ៉ែមាសត្រូវបានត្រូវបានប្រជាពលរដ្ឋនិយាយថាគ្រប់គ្រងដោយក្រុមហ៊ុនបរទេស និងឧកញ៉ាមានអំណាច ពួកគាត់ម្ចាស់ស្រុក ម្ចាស់ដី សុំត្រឹមម៉ារស់ ត្រូវបានគេបដិសេធ ។
នៅអាណាចក្រឃុំចុងផ្លាស់តំបន់អូខ្វាវមានក្រុមហ៊ុនមកពីប្រទេសអូស្ត្រាលីឈ្មោះថារ៉ឺណេសង់មីនឺរ៉ាល(Renaissance Minerals(Cambodia Ltd)មានសិទ្ធធ្វើអាជីវកម្មរ៉ែមានដែលអាជ្ញាធរនិងក្រសួងរ៉ែឲ្យដឹងថា៤ឆ្នាំរកបាន១៨តោនមាសបើគិតជាលុយតាមហាងឆេងមាស១តម្លឹង៥ពាន់ដុល្លារសព្វថ្ងៃគឺបានចំណូលពីជាង២៤០០លានដុល្លារអាមេរិកសម្រាប់តែ១ក្រុមហ៊ុននេះ។សម្រាប់ចំណូលរដ្ឋពីការបង់ពន្ធវិញក្នុងចំណោមក្រុមហ៊ុនជាង១០ដែលមានសីទ្ធរកមាសនៅស្រុកខ្មែររដ្ឋបានពន្ធឬសួយសារអាករតែជាង១៥០លានដុល្លារតែប៉ុណ្ណះនាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅអភិបាលខេត្តមណ្ឌលគីរីបានដឹកនាំកិច្ចប្រជុំមួយដើម្បីពិនិត្យផលប៉ះពាល់សម្រាប់គម្រោធ្វើងអាជីវកម្មរ៉ែមាស របស់ក្រុមហ៊ុន អេធិច ផៅវ័រ ឯ.ក (APEX POWER CO., LTD.) ដែលមានទំហំផ្ទៃដី ១.៩៥៧ ហិកតា ស្ថិតនៅក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ថែមទៀតផងដែរ។
សូមបញ្ជាក់ថាបើតាមអាជ្ញាធរខេត្តនៅក្នុងខេត្តមណ្ឌលគិរីបច្ចុប្បន្នមានគម្រោងសិក្សា ស្វែងរុករក និងធ្វើអាជីវកម្មរ៉ែចំនួន ១៨ ក្រុមហ៊ុន ស្មើនឹង ៣២ អាជ្ញាបណ្ណ ក្នុងនោះក្រុមហ៊ុនធ្វើអាជីវកម្មមាន ៩ ក្រុមហ៊ុន ស្មើនឹង ៩ អាជ្ញាបណ្ណ និងក្រុមហ៊ុនសិក្សាស្វែងរុករកមាន ៩ ក្រុមហ៊ុន ស្មើនឹង ១៤ អាជ្ញាបណ្ណ។