» កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន! » លោកស្រី Iwona Kmiecik ជនជាតិប៉ូឡូញអគ្គនាយិកាក្រុមហ៊ុន IM Capital Holding ស្លៀកឈុតប្រពៃណីខ្មែរ ជួបសម្តេចធិបតី !  » ធ្លាប់បួសដែរតែមិនស្គាល់បាបលួចបច្ចយ៍ព្រះសង្ឃនៅវត្តទួលបល្ល័ង្គ ចំនួន ៤,៤០០,០០០រៀលត្រូវឃាត់ខ្លួន » គណៈកម្មការផ្សះផ្សាលើកទឹកចិត្ដឱ្យកម្ពុជា-ថៃតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំនៅរាជធានីរបស់ភាគីម្ខាងទៀត! » តុលាកោះកុងកាត់ទោសជនសង្ស័យ១២នាក់ពាក់ពន្ធ័គ្រៀងញៀនជិត១តោន » រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4493 នាក់

ម្សិលមិញ 13674 នាក់

សរុប 20712373 នាក់

ធ្លាប់បួសដែរតែមិនស្គាល់បាបលួចបច្ចយ៍ព្រះសង្ឃនៅវត្តទួលបល្ល័ង្គ ចំនួន ៤,៤០០,០០០រៀលត្រូវឃាត់ខ្លួន

 

 

ខេត្តព្រះវិហារ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីលួចប្រាក់ព្រះសង្ឃនៅវត្តទួលបល្ល័ង្គ ស្ថិតក្នុងភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ បានចំនួនបួនលានរៀល( ៤,៤០០,០០០រៀល)។a monk money 

លោកវរសេនីយ៍ឯក រិទ្ធ សូណា អធិការនគរបាលស្រុកជ័យសែន បានឱ្យដឹងថា នៅវេលាម៉ោង ៧៖៣០នាទីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកជ័យសែន បានទទួលព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលខ្យង អំពីករណីជនសង្ស័យលួចប្រាក់ព្រះសង្ឃនៅវត្តទួលបល្ល័ង្គ។

អនុវត្តន៍តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកជ័យសែន បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ នៅចំណុចកែងការ៉ាស់សាំងស្ទឹងសែន ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោកអធិការស្រុកថ្លែងបញ្ជាក់ទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សឿន កុសលភេទប្រុស អាយុ៣៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិត ប្រាកដ មានទីកន្លែងកំណើតនៅភូមិព្រៃថ្មី ឃុំព្រៃថ្មី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យរូបនេះក៏ធ្លាប់បានបួសជាព្រះសង្ឃគង់នៅវត្តនេះរយះពេលខ្លីដែរតែមិនស្គាល់បុណ្យបាប។ ជននេះសាភាពថាមុនពេលកើតហេតុដោយសារ ឃើញ គ្រូចៅអធិការវត្តរវល់ដឹកនាំព្រះសង្ឃធ្វើពលកម្ម ឃើញឱកាសល្អក៏ចូលលួចយកប្រាក់តែម្តង។ជនសង្ស័យកំពុងត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿង និងនីតិវិធី ដើម្បីបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមច្បាប់៕a monk money1