» សម្តេច​តេ​ជោ​គាំទ្រ​តា​ស៊ុ​ច​និង​រំលើកគុណ​បំណាច់​ជួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ » ក្រុម​ឥស្លាម​និកាយ​ស៊ី​អ៊ី​ត​នៅ​អ៊ីរ៉ាក​ព្រមាន​វាយប្រហារ​ផលប្រយោជន៍​អាមេរិក​បើ​ហ៊ាន​វាយ​អ៊ីរ៉ង់​ » លោក​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សង្ឃឹមថា កម្ពុជា​-​វៀតណាម នឹង​ជំរុញ​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ឱ្យបាន​ឆាប់រហ័ស » សម័យ​ហ្វេ​ស​ប៊ុ​ក​កុំ​ទុកចិត្ត​មេឃ​កុំ​ទុកចិត្ត​ផ្កាយ​កុំ​ទុកចិត្ត​ប្រពន្ធ​ថា​គ្មាន​សា​ហាយ​បើ​មិន​នៅ​ជិត​ » សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាស​ស្វាគមន៍​និមន្ត​ព្រះ​តេជគុណ (​លោក​ឪ​ស៊ុ​ច​) មក​រស់នៅ​ប្រទេស​កម្ពុជា​គ្រប់ពេល​ » សម្ដេច​តេ​ជោ ផ្ញើ​ពាក្យ ទៅ​ប្រធាន​ប្តូរ​វេន​អាស៊ាន នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ីរ​អំពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ » ឃាត់ខ្លួន​ជនបរទេស​ម្នាក​ករណី​ដឹកជញ្ជូន​កញ្ឆា​ក្រៀម​ជិត ២០​គីឡូក្រាម » សម្លេង​ចរចា​ប្រហារ​រដ្ឋាភិបាល​ថៃ​របស់​សម្តេច​តេ​ជោ​បានឬអត់? » តារា​ល្បុកតោ​កញ្ញា​ពេជ្រចរណៃ​ប្រឈម​នឹង​ការខូចខាត​រាប់សែន​ដុល្លារ​អាមេរិក​បន្ទាប់ពី​អគ្គិភ័យ​ឆេះ​អាហារ​ដ្ឋា​ន » មាន​មនុស្ស​មក​បំពាន​ចាក់ដី​លុប​ទំនប់​មេទឹក​ឃុំ​តា​សាល​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​យក​ធ្វើ​កម្ម​សិទ្ធ​អាជ្ញាធរ​ប៉ក់​ល្វើយ​ » សម្លេង​ចរចា​រវាង​តេ​ជោ​ហ៊ុនសែន​និង​អ្នកស្រី​ផែ​តង​តាន​ដែល​បែក​ទម្លាយ​ធ្វើ​ឲ្យ​ផ្ទៃក្នុង​ថៃ​ជ្រួលច្របល់​! » នាយករដ្ឋមន្ត្រី​អះអាងថា អត់​រាថយ​ទេ ក្នុងការ​ប្រើប្រាស់​យន្តកា​រ ICJ ដោះស្រាយ​បញ្ហា​ទាំង​៤ ជាមួយ​ថៃ » បុរស​ម្នាក់​ត្រូវបាន​សម្លាប់ នៅ​សង្កាត់​វាល​ពង់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​តែ​កន្លងទៅ​មួយឆ្នាំ​ហើយ​ឃាតក​មិនទាន់​ចាប់បាន » រឿង​ព្រុំដែន​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​រុញ​បាល់​ឲ្យ «​យោធា​ថៃ​d​ដែល​ធ្លាប់មាន​រៀង​អាស្រូវ​ទាត់​! » ប្រទេស​ហ្សេ​៧​កាន់ជើង​អ៊ីស្រាអែល​ចិន​ថា​អាមេរិក​យក​សាំង​ដាក់​ភ្លើង​ប៉ា​គី​ស្ថាន បិទ​ព្រំដែន​គោក​ជាមួយ​អ៉ី​រ៉ង់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 309 នាក់

ម្សិលមិញ 6243 នាក់

សរុប 16966530 នាក់

ជម្រុញ​ការដាំ​បង្គោល​និង​ដើមឈើ​និង​គ្មាន​ការបង្កបង្កើន​ផល​លក់​ដូ​បញ្ចាំ​ក្នុង​ដី​លិច​ទឹកទន្លេ​តំបន់​៣​ខេត្តបាត់ដំបង​!

 

​បាត់ដំបង​៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បានធ្វើការ​ហាមឃាត់​ដាច់ខាត​មិន​អនុញ្ញាត​ឱ្យមាន​ការបង្ក​បង្កើន​ផល​បន្ត​នៅក្នុង​តំបន់​៣ នា​រដូវ​ទឹកសម្រក​ឬ​ដុតបំផ្លាញ​ព្រៃ​លិច​ទឹក​នោះ ដើម្បី​ដុត​ព្រៃ​លិច​ទឹក​យក​ដី​បាន​ទៀត​ទេ​នៅ​រដូវ​ទឹកសម្រក​នេះ​។a chea bb 

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​ថ្លែង​បែបនេះ ក្នុងពេលដែល​លោក បាន​ដឹកនាំ​ក្រុម​ប្រតិភូ​អន្តរក្រសួង រួមជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​អាជ្ញាធរ ដែនដី​ចុះ​ពិនិត្យ​ទីតាំង​ដីព្រៃ​លិច​ទឹក ដែល​ត្រូវបាន​រំលោភ​ទន្ទ្រាន​កាន់កាប់​កន្លងមក ក្នុងភូមិ​សាស្ត្រ​ស្រុក​សង្កែ និង​ការបើក​កិច្ចប្រជុំ​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចាត់វិធានការ​បង្ក្រាប​ការទន្ទ្រាន​ដី​រដ្ឋ ក្នុង​ដែន​ព្រៃ​លិច​ទឹក​នៃ​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង នៅ​សាលាខេត្ត​បាត់ដំបង​។​

​លោក បាន​បញ្ជាក់ថា ចាប់ពីពេលនេះ​តទៅ ការធ្វើ​កិច្ចសន្យា​នៅលើ​ការទិញ លក់ដូរ បញ្ចាំ នៅក្នុង​ធនាគារ លើដី​រដ្ឋ​តំបន់​៣ គឺ​ត្រូវបាន​ហាម​ដាច់ខាត ករណីនេះ​ប្រគល់​ទៅឱ្យ​អាជ្ញាធរខេត្ត ដើម្បី​ចេញ​លិខិត​មួយ​ដើម្បីឱ្យ​គាត់​បាន​ជ្រាប​និង​អនុវត្ត ហើយ​ការចុះបញ្ជី​ដី​រដ្ឋ​គឺ​ត្រូវ​ផ្ទៀងផ្ទាត់​និយាម​ការ​ដោយ​ជំនាញ និង​ចុះបញ្ជី​ដី​រដ្ឋ​នៅក្នុង​តំបន់​៣​។​

​លោក ជា សុផារ៉ា បាន​លើកឡើងថា ការអនុវត្ត​ការគ្រប់គ្រង​ដី​រដ្ឋ​ក្តី​ឬ​កិច្ចការ​ជំនាញ​ផ្សេងៗ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់រ​ដ្ឋ​បាល​ខេត្ត ដែល​ស្ថានភាព​នៅពេលនេះ​គឺ​ដី​នៅក្នុង​តំបន់​៣ ត្រូវបាន​ប្រគល់​ភារកិច្ច​ពេញលេញ​ជូន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដើម្បី​ដឹកនាំ​កិច្ចការ​អនុវត្ត​។​លោក បាន​បញ្ជាក់ថា អត់​មាន​ឆ្លើយ​ដាក់​មក​រដ្ឋបាល​ជលផល អាជ្ញាធរ​ទន្លេសាប ឬ​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ទេ គឺ​បានប្រគល់​ភារកិច្ច ប្រតិភូកម្ម​អំណាច ដែល​សមត្ថកិច្ច​បានដឹង​គ្រប់គ្នា​ហើយ ហើយ​ត្រូវ​ដឹកនាំ​គ្រប់គ្រង​ការអនុវត្ត ជាពិសេស​មិនអាច​ឆ្លើយថា ដី​នេះ​មិនទាន់​បោះបង្គោល ដោយ​មិន​ទទួលខុសត្រូវ បើ​គ្មាន​សមត្ថភាព ត្រូវ​រក​អ្នកមាន​សមត្ថភាព​។​

​លោក បាន​ណែនាំ​បន្ថែម ពេលធ្វើ​គឺ​ធ្វើ​ឲ្យ​បានជា​ក់លាក់ ច្បាស់លាស់ មិនអាច​ធ្វើ​ហើយ ក្រោយមក​ត្រជាក់​ល្អូក អត់​បានជា​ដាច់ខាត ហើយ​ត្រូវ​តាមដាន​ឲ្យ​បាន​ជាប់​ស្អិត អត់​មាន​ពាក្យ​ថា​ហត់នឿយ ឬ​រវល់​ច្រើន មិនអាច​ជាដាច់ខាត ហើយ​កុំ​ខ្លាចញញើត មិន​ហ៊ាន​ធ្វើ បើ​មិន​ហ៊ាន​ធ្វើ​ទេ វិធានការ​នេះ​នឹង​ធ្លាក់​មកលើ​យើង​វិញ គឺ​យើង​ធ្វើទៅ​តាមច្បាប់ ទៅតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​។

​ដោយឡែក​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ពាក់​ព​ន្ធ័​នៅ​សាលាខេត្ត​បាត់ដំបង ដើម្បី​ដាក់​វិធានការ​រួមគ្នា​អនុវត្ត​ឱ្យ​ទទួលបាន​ជោគជ័យ តាម​បទបញ្ជា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រោម​ការដឹកនាំ​ដោយផ្ទាល់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ដោយ​សំណូមពរ​ព​ន្លឿ​ន​នីតិវិធីតុលាការ​ឱ្យបាន​លឿន​ចំពោះ​រាល់​សំណុំរឿង​នៃ​ការទន្ទ្រាន​ព្រៃ​លិច​ទឹក​នៅ​តំបន់​ទន្លេសាប ក្នុងនោះ​ត្រៀម​បោះបង្គោល​ថ្មី​កម្ពស់ ៨​ម៉ែត្រ​ចំ​នួ ៥២​បង្គោល​ទៀត ដើម្បី​បង្គ្រប់ ចំនួន ១១២​បង្គោល និង​បោះបង្គោល​ថ្មី​តូចៗ​បន្ថែមទៀត ឬ​ដាំ​ដើមឈើ​នៅ​ចន្លោះ​បង្គោល​កម្ពស់ ៨​ម៉ែត្រ ដើម្បី​សម្គាល់​ព្រំ​តំបន់​៣ ហើយ​ដើមឈើ​ដែល​ត្រូវ​ដាំ​មាន​ដើម​រាំង ដើម​ម្តេ​ញ និង​ដើម​សន្តាន់​។

សូមបញ្ជាក់ថា​បើតាម​លោក តេង គឹមស៊ាន នាយករង​រដ្ឋបាលខេត្ត​បាត់ដំបង បាន​រាយការណ៍​ឲ្យ​ដឹង​ពី​ដី​លិច​ទឹក​ក្នុង​ភូម​សា​សស្ត្រ​ខេត្តបាត់ដំបង​ថា តំបន់​១: ជា​តំបន់​រស់នៅ​របស់​ប្រជាពលរដ្ឋ បាន​ចុះបញ្ជី​ដីធ្លី និង​បានផ្តល់​ប័ណ្ណកម្មសិទ្ធិ ក្នុង​ចន្លោះ​ពី​៥ ទៅ​៩​គម គិត​ចេញពី​ផ្លូវជាតិ​លេខ​៥ ។ តំបន់​២: ជា​តំបន់​ដែល​នៅ​ចន្លោះ​រវាង​តំបន់ ១​និង​តំបន់​៣ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​បាន​ចូល​អាស្រ័យ​ផល​អស់ហើយ និង​តំបន់​៣ ជា​តំបន់​ព្រៃ​លិច​ទឹក និង​ហាមឃាត់​ដាច់ខាត ប៉ុន្តែ​មានការ​ចូល​ទន្ទ្រាន​ជា​បន្តបន្ទាប់ ទោះបី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខិតខំ​ចុះបង្ក្រាប​និង​ទប់ស្កាត់​យ៉ាងណាក៏ដោយ​។​

​លោក​បាន​បញ្ជាក់ថា ស្រុក​ចំនួន ៤​របស់​ខេត្តបាត់ដំបង មាន​ភូមិសាស្ត្រ​ជាប់​នឹង​តំបន់​បឹង​ទន្លេសាប ដែល​បាន​រង​នូវ​ការកាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក មានស្រុក​មោង​ប្ញ​ស្សី ចំនួន ២.២១៤​ហ​.​ត ស្រុក​សង្កែ ចំនួន ៦.១១៤​ហ​.​ត ស្រុក​ឯក​ភ្នំ ចំនួន ៣.០៥៣​ហ​.​ត និង​ស្រុក​ថ្មគោល ចំនួន​៨៣៨​ហ​.​ត សរុប​ទាំងអស់ មាន​ចំនួន ១២.២២១​ហ​.​ត និង​មាន​ទីតាំង​ចំនួន ២៣​ទីតាំង ទន្ទឹមនឹងនោះ​ក៏មាន​ការខូចខាត​ដោយ​ភ្លើង​ឆេះ​ព្រៃ សរុប​ចំនួន ២០.៩៤៧ ហ​.​ត​ផងដែរ​។​a chea bb1 a chea phara bb a chea phara bb1 a chea phara bb2