» កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន! » លោកស្រី Iwona Kmiecik ជនជាតិប៉ូឡូញអគ្គនាយិកាក្រុមហ៊ុន IM Capital Holding ស្លៀកឈុតប្រពៃណីខ្មែរ ជួបសម្តេចធិបតី !  » ធ្លាប់បួសដែរតែមិនស្គាល់បាបលួចបច្ចយ៍ព្រះសង្ឃនៅវត្តទួលបល្ល័ង្គ ចំនួន ៤,៤០០,០០០រៀលត្រូវឃាត់ខ្លួន » គណៈកម្មការផ្សះផ្សាលើកទឹកចិត្ដឱ្យកម្ពុជា-ថៃតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំនៅរាជធានីរបស់ភាគីម្ខាងទៀត! » តុលាកោះកុងកាត់ទោសជនសង្ស័យ១២នាក់ពាក់ពន្ធ័គ្រៀងញៀនជិត១តោន » រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4483 នាក់

ម្សិលមិញ 13674 នាក់

សរុប 20712363 នាក់

លោកស្រី Iwona Kmiecik ជនជាតិប៉ូឡូញអគ្គនាយិកាក្រុមហ៊ុន IM Capital Holding ស្លៀកឈុតប្រពៃណីខ្មែរ ជួបសម្តេចធិបតី ! 

 

 

ភ្នំពេញ៖ លោកស្រីអាយវ៉ូណាខ្មៀកសិក( Iwona Kmiecik)ជនជាតិប៉ូឡូញដែលជាស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន IM Capital Holding បានជ្រើសរើសសំលៀកបំពាក់ប្រពៃណីខ្មែរ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៩តុលានៅវិមានសន្តិភាពបង្កឲ្យមានការចាប់អារម្មណ៍។a manet im companey 

ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ នោះគឺលោកស្រី Iwona Kmiecik មានឈ្មោះជាខ្មែរថា «សិរីវឌ្ឍនា»។ លោកស្រីជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន IM Capital Holding។

ក្រុមហ៊ុន IM Capital Holding ជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍអចលនទ្រព្យ ដែល ផ្តោតលើវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ប្រណីតនៅកម្ពុជា ជាពិសេសនៅតំបន់កោះ រ៉ុង ខេត្តព្រះសីហនុ។ សកម្មភាពសំខាន់ៗរបស់ក្រុមហ៊ុនរួមមាន ការវិនិយោគ និងអភិវឌ្ឍ អចលនទ្រព្យ ការអភិវឌ្ឍគម្រោងសណ្ឋាគារ និងរមណីយដ្ឋាន ព្រមទាំងការគ្រប់គ្រង ប្រតិបត្តិ ការអាជីវកម្មបដិសណ្ឋារកិច្ច។

បច្ចុប្បន្ន IM Capital Holding កំពុងអភិវឌ្ឍន៍គម្រោងធំៗចំនួនពីរនៅកោះរ៉ុង។ គម្រោង ទីមួយ គឺសណ្ឋាគារ និងរីស៊ត អប្សរា (Apsara Resort) ដែលបានបើកដំណើរការថ្មីៗនេះ ។ គម្រោងដ៏ប្រណិតមួយទៀតគឺ សណ្ឋាគារ Port Yves Palace ដែលជាសណ្ឋាគារ និងអាផាតមិនលំដាប់ផ្កាយប្រាំដំបូង គេបង្អស់នៅកោះរ៉ុង។ គម្រោង Port Yves Palace នេះត្រូវបានរំពឹងថានឹងបញ្ចប់ការ សាង សង់នៅឆ្នាំ ២០២៧។

Port Yves Palace គឺជាគម្រោងពហុមុខងារដែលរួមបញ្ចូលទាំងសណ្ឋាគារ អាផាតមិន ស្កាយបារ ស្ប៉ា ភោជនីយដ្ឋាន កន្លែង VIP និងមជ្ឈមណ្ឌលលក់ទំនិញផ្តាច់មុខនៅ ជាប់មាត់ សមុទ្រ ដែលមានឆ្នេរខ្សាច់ឯកជនប្រវែង ៩០ម៉ែត្រ។

ក្រៅពីវិស័យអចលនទ្រព្យ និងបដិសណ្ឋារកិច្ច IM Capital Holding ក៏ប្តេជ្ញាចិត្តជួយ ជ្រោម ជ្រែងដល់សង្គម ដោយលោកស្រី Iwona Kmiecik បានដឹកនាំក្រុមហ៊ុន ផ្តួចផ្តើម គំនិតសប្បុរសធម៌ជាច្រើន ដើម្បីលើកកម្ពស់សហគមន៍កម្ពុជា ដូចជាការបង្កើតសាលា បង្រៀនភាសា កម្មវិធីកីឡាសម្រាប់យុវជន និងការផ្សព្វផ្សាយអប់រំសម្រាប់កុមារ ដែលមាន ជីវភាពខ្វះខាត។

មិនបញ្ចប់ត្រឹមនេះ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកស្រី បានប្តេជ្ញាជំរុញការ តភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា និងប៉ូឡូញ។

លោកស្រី បានបញ្ជាក់ពីផែនការពង្រីកការវិនិយោគ របស់ក្រុមហ៊ុន ក្នុង វិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា ដោយមានគម្រោងពង្រីកការវិនិយោគ របស់ ខ្លួនទៅកាន់តំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀត។

ជាមួយនឹងកំណើននៃ ចំណាប់ អារម្មណ៍ កាន់ តែច្រើនរបស់ក្រុមហ៊ុន និងសហគ្រាសប៉ូឡូញ មកលើទីផ្សារកម្ពុជា, លោកស្រី ក៏បានគោរពស្នើសុំការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា លើគំនិតផ្ដួចផ្ដើមក្នុង ការរៀប ចំវេទិ កាធុរកិច្ចប៉ូឡូញ-កម្ពុជា និងការបង្កើតសភាពាណិជ្ជ កម្មប៉ូឡូញ-កម្ពុជា នាពេលខាង មុខ ដើម្បីផ្សារភ្ជាប់វិស័យឯកជនរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ។

សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់លោកស្រីអគ្គនាយិកាក្រុមហ៊ុន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់ធុរកិច្ច។ សម្តេចធិបតី បានគូសរំលេចពីសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា, ជាមួយនឹងគោលនយោបាយគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដូចជាការធ្វើទំនើបកម្មឌីជីថលក្នុងវិស័យទេសចរណ៍ និងអន្តោប្រវេសន៍ ដែលរួមមានការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទិដ្ឋាការអេឡិចត្រូនិក( E-Visa)  និងច្រកទ្វារអន្តរជាតិស្វ័យប្រវត្តិ (Smart Gates) នៅតាមអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា ដែលសុទ្ធតែជាកត្តាអំណោយផលដល់ការវិនិយោគក្នុងវិស័យទេសចរណ៍។

ព្រមជាមួយគ្នានេះ, សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបង្កើតកញ្ចប់ទេសចរណ៍ចម្រុះ និងទូលំទូលាយ ដែលតភ្ជាប់អ្នកទេសចរឱ្យហួសពីតំបន់កោះ និងឆ្នេរសមុទ្រ ឆ្ពោះទៅកាន់ប៉ូលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍នៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍ដ៏សម្បូរបែបរបស់ខ្លួនទៅកាន់ពិភពលោក។

សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះការគ្រោងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចប៉ូឡូញមកកាន់កម្ពុជានាពេលខាងមុខ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន IM Capital Holding បន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ពន្ធកម្ពុជា, ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាទេសចរណ៍កម្ពុជា ដើម្បីពិភាក្សាលម្អិតបន្ថែម សំដៅប្រែក្លាយផែនការ និងគំនិតផ្តួចផ្ដើមខាងលើឱ្យទៅជាសកម្មភាពជាក់ស្ដែង និងធានាបាននូវភាពជោគជ័យរបស់ក្រុមហ៊ុនសម្រាប់រយៈពេលវែង៕a manet im copaney1