» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10714 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981750 នាក់

ក្រុមហ៊ុន Peace Petroleum Cambodiaចុះអនុស្សរណៈរកស៊ី ជាមួយក្រុមហ៊ុន ON Mart

 

ភ្នំពេញ៖លោក ទៀ ស្យាម ស្ថាបនិកក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) ឯ.ក និងលោក នុត តុន ស្ថាបនិកក្រុមហ៊ុន អៅវ័រ នេប័រហ៊ូដ ម៉ាត ឯ.ក បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចាប់ផ្តើមកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍ និងពង្រីកឱកាសអាជីវកម្មរវាងក្រុមហ៊ុនទាំងពីរនាព្រឹកថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៦។a tea siam 

កិច្ចសហការនេះ ត្រូវបានចាត់ទុកថាជាជំហានថ្មីមួយដ៏មានន័យ ដែលភ្ជាប់រវាងវិស័យថាមពល និងវិស័យហាងលក់ទំនិញរាយ ដោយមានគោលបំណងបង្កើតបទពិសោធន៍ថ្មី និងលើកកម្ពស់គុណភាពសេវាកម្មសម្រាប់អតិថិជននៅកម្ពុជា។អន​ ម៉ាត នឹងក្លាយជាដៃគូសហការផ្តាច់មុខ ក្នុងការផ្តល់សេវាហាងលក់ទំនិញរាយនៅតាមបណ្តាស្ថានីយរបស់ ភីស ភេត្រូលៀម ស្របតាមផែនការអភិវឌ្ឍរួមរបស់ក្រុមហ៊ុនទាំងពីរ។

កិច្ចព្រមព្រៀងនេះ មានគោលបំណងចម្បងក្នុងការបង្កើតបទពិសោធន៍ថ្មីសម្រាប់អតិថិជននៅតាមស្ថានីយប្រេង។គាំទ្រ និងលើកស្ទួយផលិតផល និងអាជីវកម្មក្នុងស្រុក។ បង្កើតស្តង់ដារថ្មីសម្រាប់វិស័យហាងលក់ទំនិញរាយនៅកម្ពុជា

ភាគីទាំងពីរបានបញ្ជាក់ថា កិច្ចសហការនេះ មិនត្រឹមតែជាការរីកចម្រើនសម្រាប់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែជាជំហានសំខាន់ក្នុងការបង្កើតប្រព័ន្ធពាណិជ្ជកម្មទំនើប ដែលអាចឆ្លើយតបតម្រូវការរបស់ប្រជាជនកម្ពុជា និងលើកកម្ពស់ស្តង់ដារសេវាកម្មឲ្យឈានទៅកម្រិតអន្តរជាតិ។

លោក នុត តុន បានមានប្រសាសន៍ថា កិច្ចសហការនេះ គឺជាការចាប់ផ្តើមនៃការបង្កើតបទពិសោធន៍ថ្មីសម្រាប់អតិថិជន ដែលភ្ជាប់ជីវិតប្រចាំថ្ងៃជាមួយសេវាកម្មដែលមានគុណភាព និងស្តង់ដារខ្ពស់។ លោក ទៀ ស្យាម ក៏បានបញ្ជាក់ថា ក្រុមហ៊ុនមានបំណងលើកកម្ពស់សេវាកម្មឲ្យលើសពីការផ្គត់ផ្គង់ថាមពល និងជឿជាក់ថា អៅវ័រ នេប័រហ៊ូដ ម៉ាត គឺជាដៃគូសមស្របក្នុងការបង្កើតអនាគតថ្មីនេះជាមួយគ្នា។a tea siam2