» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9936 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700107 នាក់

ការដំឡើង​ប្រាក់​ឈ្នួល និង​ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ ជូន​កម្មករ​និ​យោ​ជិ​ក​តើ​អាច​ដល់​គោលដៅ​កំណត់​របស់​រាជ​រដ្ឋ​ភិ​បាល​សម្រាប់​ឆ្នាំ​២០៣០​អត់​?


​ភ្នំពេញ​៖​លោក កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានលើកឡើង​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ ថា រាជរដ្ឋាភិបាល​កម្ពុជា​ចាប់តាំងពី​ក្រោម​ការដឹក​នាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​មកដល់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា បានដាក់​ចេញ​នូវ​គោលនយោបាយ​ច្បាស់លាស់​ក្នុងការ​ដំឡើង​ប្រាក់​ឈ្នួល​អ​ប្បរមា និង​ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ​យ៉ាង​សមរម្យ និង​ទៀងទាត់ ដល់​បងប្អូន​កម្មករ​និយោជិត​នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប នៅ​កម្ពុជា​។​a salery worker 

​លោកអ្នក​នាំពាក្យ​ក្រសួង​បញ្ជាក់ថា ការគិតគូរ​លើកកម្ពស់​ជីវភាព​របស់​កម្មក​រ​និយោជិត​នេះ គឺជា​គោលនយោបាយ​មួយ​យ៉ាងសំខាន់ និង​ចម្បង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពោល​ការដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករនិយោជិត​នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌ និង​កាត់ដេរ​នៅ​កម្ពុជា បានចាប់ផ្តើម​តាំងតែ​ពី​មាន​ប្រាក់​ឈ្នួល​ប្រចាំខែ​ចំនួន ៤០​ដុល្លារ​នៅ​ឆ្នាំ​១៩៩៧ រហូតដល់ ២០៤​ដុល្លារ ក្នុង​ឆ្នាំ​២០២៤​។​

​លោក​រដ្ឋលេខាធិការ​ធ្វើ​ការប្រៀបធៀប​ថា នៅក្នុង​ប្រទេស​ឡាវ មី​យ៉ាន់​ម៉ា ស្រីលង្កា មាន​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ទាប​ជាង ១០០​ដុល្លារ ខណៈ​ប្រទេស​បង់​ក្លា​ដេ​ស និង​ប៉ា​គី​ស្ថាន មាន​ប្រាក់​ឈ្នួល​អប្បបរមា​ទាប​ជាង​១២០​ដុល្លារ រីឯ​ប្រទេស​វៀតណាម និង ឥណ្ឌា មាន​ចំនួន​ចន្លោះ​ពី ១៤០​ដុល្លារ ទៅ ២០៤​ដុល្លារ អាស្រ័យ​តាម​តំបន់​។ ប៉ុន្តែ​សម្រាប់​កម្ពុជា រាជរដ្ឋាភិបាល​នៅតែ​សម្រេចបាន​ការបង្កើន​ប្រាក់​ឈ្នួល​អ​ប្បរមា​ជូន​កម្មករនិយោជិត ឡើងដល់​២០៤​ដុល្លារ នៅក្នុង​ឆ្នាំ​២០២៤​នេះ ខណៈពេល​បច្ចុប្បន្ន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាននិងកំពុង​បន្ត​កិច្ចប្រជុំ​ត្រីភាគី ដើម្បី​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​២០២៥ ដោយ​ផ្អែកលើ​លក្ខណវិនិច្ឆ័យ​បែប​សង្គម និង​សេដ្ឋកិច្ច​។

​លោក​កត្តា​អ៊​ន​ថាបើ​សិន​យើង​មើល​ទៅលើ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​បច្ចុប្បន្ន​ដែល​កំពុងមាន​ភាពផុយស្រួយ​នេះ ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង ផលិតផល​ធ្វើដំណើរ​នៅក្នុង​ប្រទេសមួយ​ចំនួន​ពុំ​ត្រូវបាន​ដំឡើង​បន្ថែម​នោះទេ​។​នៅក្នុង​ឆ្នាំ​២០២៤​នេះ បងប្អូន​កម្មករនិយោជិត កំពុង​ទទួលបាន​ប្រាក់​ឈ្នួល​លើសពី ២១៧​ដុល្លារ​ក្នុង​មួយខែ ដោយ​រួមបញ្ចូល​ទាំង​ប្រាក់ខែ​គោល រួម​និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ដែល​ផ្តល់​ដោយ​ភាគី​និយោជក ដូចជា​ប្រាក់​សោហ៊ុយ​ធ្វើដំណើរ​, ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់ និង​ប្រាក់រង្វាន់​អតីតភាព​ការងារ​, ប្រាក់​ថ្លៃ​បាយ​, ហើយ​ប្រសិនបើ​បូក​បន្ថែម​ប្រាក់​ឈ្នួល​បន្ថែម​ម៉ោង​ទៀត​នោះ កម្មករនិយោជិត​ទទួលបាន​ប្រាក់​ឈ្នួល​ជា​មធ្យម ២៥៩​ដុល្លារ ឬ​ច្រើនជាង​នេះ ដោយ​មិនទាន់​គិតពី​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ពី ប​.​ស​.​ស​.​។

​ទន្ទឹមនឹង​ការខិតខំ​ដំឡើង​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទាំងនេះ លោកអ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​គូសបញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល​ខិតខំ​ធ្វើយ៉ាងណា​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​បងប្អូន​ក​ម្មករ​និយោជិត​ជា​បន្តបន្ទាប់ ដូចជា បាន​ពង្រីក​វិសាលភាព​បេឡា​ជាតិ​សន្តិសុខ​សង្គម ដោយបាន​តម្រូវឱ្យ​និយោជក​ជា​អ្នក​បង់​ភាគទាន​ជំនួស​បងប្អូន​កម្មករ​និយោជិត ១០០% ក្នុង​ផ្នែក​ថែទាំ​សុខភាព និង​ផ្នែក​គ្រោះថ្នាក់​ការងារ និង​ជួយ​បង់ ៥០% ក្នុង​ផ្នែក​ប្រាក់​សោធន ដែល​ធ្វើឱ្យ​បងប្អូន​សន្សំ​ថវិកា​បាន​ប្រមាណ​ជា ៦​ដុល្លារ ក្នុង​១​ខែ​និង​អាច​រក្សាបាន​នូវ​សន្តិសុខ​ចំណូល និង​កាត់បន្ថយ​ហានិភ័យ​នានា​ទាំង​នៅក្នុង​អំឡុងពេល​មានការ​ងារ រហូត​ដល់ពេល​ចូលនិវត្តន៍​។

​ចំពោះ​បងប្អូន​កម្មករនិយោជិត​ជា​ស្ត្រី​មាន​ផ្ទៃពោះ​វិញ ទទួលបាន​ការយកចិត្ត​ទុកដាក់​តាមរយៈ​ប្រព័ន្ធ​គាំពារ​សង្គម​ចាប់តាំងពី​មាន​ផ្ទៃពោះ ពេល​សម្រាលកូន រហូត​កូន​មាន​អាយុ​ក្រោម ២​ឆ្នាំ ដោយ​ក្នុងនោះ គឺ​ទទួលបាន​ការពិនិត្យ​ផ្ទៃពោះ​មុនពេល​សម្រាល​ចំនួន ៤​លើក ការចាក់​វ៉ាក់សាំង​និង​ពិនិត្យ​សុខភាព​ក្រោយពេល​សម្រាលកូន​ចំនួន ១០​លើក (​សរុប​ចំនួន ១៤​លើក​) ដោយ​១​លើកៗ ទទួលបាន​ថវិកា​ឧបត្ថម្ភ​ចំនួន ៨​ម៉ឺន​រៀល​។ ចំណែក​នៅពេល​សម្រាលកូន​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ៨០​ម៉ឺន​រៀល​សម្រាប់​កូន​ម្នាក់​, ១​លាន ២​សែន​រៀល​សម្រាប់​កូនភ្លោះ​ពីរ​នាក់​, និង​សម្រាប់​កូនភ្លោះ ៣​នាក់ ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ១​លាន ៦​សែន​រៀល រួម​និង​ទទួលបាន​ថវិកា​ឧបត្ថម្ភ​បន្ថែមចំនួន ៥​លាន​រៀល​ពី សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ ទន្ទឹមនេះ បងប្អូន​កម្មករនិយោជិត​ជា​ស្ត្រី ដែល​ឈប់​សម្រាកលំហែរ​មាតុភាព​ចំនួន ៩០​ថ្ងៃ ទទួលបាន​ប្រាក់​ឈ្នួល​រហូតដល់ ១២០% ក្នុងនោះ ៥០% ទទួលបាន​ពី​និយោជក និង ៧០% ទៀត​ទទួលបាន​ពី ប​.​ស​.​ស​.​។​

​លោក​កត្តា​អ៊​ន​ផ្តល់​ការលើកទឹកចិត្ត​ថា កិច្ចប្រជុំ​របស់​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៥ ជូន​ដល់​បងប្អូន​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប នឹង​សម្រេចបាន​នូវ​តួលេខ​ដ៏​សមស្រប​បំផុត​ដោយ​ឈរលើ​លក្ខណវិនិច្ឆ័យ​បែប​សង្គម និង​សេដ្ឋកិច្ច ជាពិសេស​ផ្អែកទៅលើ​ភាពចាស់ទុំ និង​ប្រកបដោយ​វិជ្ជាជីវៈ​របស់​តំណាង​ត្រីភាគី គឺ​តំណាង​ភាគី​កម្មករនិយោជិត តំណាង​ភាគី​និយោជក និង​ភាគី​រាជរដ្ឋាភិបាល​ដែលមាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​សេនាធិការ​សម្របសម្រួល​។​សូមបញ្ជាក់ថា​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ​មាន​គម្រោង​ធ្វើ​ឲ្យ​ប្រ​ទឹ​ស​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កំ​រឹត​ទាប​នៅ​ឆ្នាំ​២០៣០​គឺ​នៅសល់តែ​៦​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ក្នុងពេលដែល​កំណើនសេដ្ឋកិច្ច​ត្រូវបាន​វាយតម្លៃ​ស្ថិតក្នុង​កំ​រឹត​ប្រមាណ​ជិត​៥​ភាគរយ​ប៉ុណ្ណោះ​ក្នូ​ង​ឆ្នាំ​២០២៤​។​បើ​ពិនិត្យ​ក្បាច់​ស្រី​តាម​ការ​តម្លើង​ប្រាក់​ឈ្នួល​ប្រមាណ​៥​ដុល្លារ​ក្នុង​១​ឆ្នាំ​គឺ​២៦​ឆ្នាំ​ទៀត​ប្រាក់​ឈ្នួល​កម្មករ​កើន​បាន​១៣០​ដុល្លារ​អាមេរិក​ថែមទៀត​ដែល​អាច​មិនទាន់​ដល់​គោលដៅ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់ថា​ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កំ​រឹត​ខ្ពស់​នោះទេ​មើលទៅ​?៕a salery worker1 a salery worker2 


​