» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4110 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668750 នាក់

ធនាគារ​អភិ​វ​ឌ្ឈ​ន៍​ជនបទ​បញ្ចេញ​លុយ​៥០​លាន​ដុល្លារ​ជួយ​កសិករ​


​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ចេញ​កញ្ចប់​ថវិកា​ប្រមាណ ៥០​លាន​ដុល្លារ​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដើម្បី​ផ្ដល់​ឥណទាន​មានការ​ប្រាក់​ទាប​ជួយ​ដល់​វិស័យ​កសិកម្ម​ដូចជា ការចិញ្ចឹម​សត្វ ចិញ្ចឹម​ត្រី និង​ដាំ​ដុះ​បន្លែ​ជាដើម​។​a banka2 

លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​លោក កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​បាន​ឲ្យ​ដឹង​បញ្ហា​នេះ​នៅក្នុង​កិច្ចប្រជុំ​មួយថ្ងៃ​ទី ២២ ខែមេសា​ស្ដីពី «​កម្ចី​ដែលមាន​ការប្រាក់​ទាប ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ក្នុងស្ថានភាព​ដែល​រាជរដ្ឋាភិបាល កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩» នៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​។​លោក កៅ ថាច បាន​ឲ្យ​ដឹងថា សម្រាប់​កម្ចី​នេះ​នឹង​ផ្ដល់ជូន​ដល់​ក្រុមហ៊ុន​មាន​ទុនវិនិយោគ​មិន​លើសពី​៣០​ម៉ឺន​ដុល្លារ​ក្នុង​មួយក្រុម​ហ៊ុន អត្រា​ការប្រាក់​៦.៥​ភាគរយ និង​សម្រាប់​ទុន​បង្វិល​ខ្ពស់បំផុត​២០​ម៉ឺន​ដុល្លារ ដែលមាន​ការប្រាក់​៦​ភាគរយ​ក្នុង​មួយឆ្នាំ​។​

​លោក​បាន​បន្ថែមថា ផ្ដល់​កម្ចី​ជូន​ដល់​រោងចក្រ​កែច្នៃ SME ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម សហគមន៍​កសិករ​ចិញ្ចឹមសត្វ កសិករ​ដាំ​បន្លែ កសិករ​ចិញ្ចឹម​ត្រី​ជាដើម ហើយ​អាច​ទទួល​កម្ចី​បាន​លុះត្រា​របស់​ធានា​។​ពាក់ព័ន្ធ​កញ្ចប់​ហិរញ្ញប្បទាន​៥០​លាន​ដុល្លារ សម្រាប់​វិស័យ​កសិកម្ម​នេះ លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ឲ្យ​ដឹងថា ចាត់ទុកថា ជាការ​គិតគូរ​របស់​រាជរដ្ឋាភិបាល ក្នុង​ជួយ​ជំរុញ​ការ​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​។​a banka3 a banka5 a banka6 


​