» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1616 នាក់

ម្សិលមិញ 5988 នាក់

សរុប 18746951 នាក់

ក្រុម​សហគមន៍​រកឃើញ​បទល្មើស​ព្រៃឈើក្នុង​តំបន់​ព្រៃ​ឡង់​រដ្ឋមន្ត្រីបរិស្ថានសសើរអាមេរិក

​ព្រះវិហារ​៖ ចាប់ពី​ថ្ងៃទី​១-៤ ខែតុលា ឆ្នាំ​២០២៣ បណ្តាញ​សហគម​ន៌​ព្រៃ​ឡង់ បាន​ចុះ​ស៊ើប​អ​ង្គេ​ត​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់​ជាថ្មីទៀត បាន​ប្រទះឃើញ​បទល្មើស​ជាច្រើន​ករណី​។​​ក្នុងនោះ ការ​បរបាញ់​សត្វព្រៃ​ចំនួន​២​ករណី ដែលមាន​អាវុធ​កែច្នៃ​ចំនួន​៥​ដើម និង​គោយន្ត​ចំនួន​២​គ្រឿង​, ការកាប់​រាន​យក​ដី​ធ្វើជា​កម្ម​សិទ្ធ ចំនួន​៣​ទីតាំង​មាន​៖ នៅ​ចំណុច​អូ​រអា​ស្រង់​ចំនួន ១៥​ហិច​តា​, ចំណុច​ភ្នំ​ចំបក់​ក្អែក​ខាងជើង​អូរ​គោល​ចំនួន ៥​ហិច​តា និង​ចំណុច​ជ្រាប់​ព្រាល​ចំនួន ១៥​ហិច​តា​។a forest vihea4 

ជួប​ឈើ​សុ​ក្រំ​ឃ្លុំ​ចំនួន​១២​ដុំ​ស្មើនឹង​២​ម៉ែត្រគូប​។​អាវុធ​កែច្នៃ​ចំនួន ៥​ដើម ដែល​បណ្តាញ​សហគម​ន៌​យើង​យកបាន​ពីបទ​ល្មើស បានប្រគល់​ជូន​ប៉ុស្តិនគរបាល​រដ្ឋបាល​ឃុំ​រួសរាន់ ស្រុក​រវៀង ចាត់ការ​តាម​នីតិវិធី​។​មានការ​កត់សម្គាល់ថា​ក្រុម​សហគមន៍​ព្រៃ​ឡង់​នេះ​កាលពី​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​ត្រូវបាន​ក្រសួងបរិស្ថាន​ហាមឃាត់​មិន​ឲ្យ​ចូល​ត្រួតពិនិត្យ​ក្នុងព្រៃ​ឡង់​ឡើយ​ដោយ​សំអាងថា​ក្រុម​នេះ​គ្មាន​ច្បាប់​អនុញ្ញាតិ​និង​ថា​វា​គ្មាន​បទល្មើស​ព្រៃឈើ​អី​ទៀត​ទេ​។​ប្រការនេះ​បានធ្វើ​ឲ្យ​អង្គការ​ជំនួយ​សហរដ្ឋអាមេរិក​កាត់​ជំនួយ​ដែល​ត្រូវ​ជូន​ក្រសួងបរិស្ថាន​សម្រាប់​ក​ម្ម​វិធី​ការពារ​ព្រៃឈើ​។​ជំនួយ​នេះ​ត្រូវបាន​អាមេរិក​ប្រកាស​ផ្តល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា​វិញ​ចំនួន​១៨​លាន​ដុល្លារ​កាលពី​ថ្ងៃទី​២៩​កញ្ញា​ពេល​សម្តេច​ធិបតី​ហ៊ុន​មាំ​ណែ​ត​ជួប​អនុរដ្ឋមន្ត្រី​ស្តីទី​ក្រសួងការបរទេស​អាមេរិក​នៅ​ទីក្រុង​ញូវយ៉ក​អាមេរិក​។​

​សម្រាប់​ការងារ​ជួយ​ការពារ​ព្រៃឈើ​ខ្មែរ​នេះដែរ​នាឱកាស​អញ្ជើញ ជួបពិភាក្សា​ការងារ​ជាមួយ​លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នា​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២៣ នៅ​ទីស្តីការក្រសួង លោក Patrick Murphy បាន​ថ្លែងថា ការគ្រប់គ្រង​ធនធានធម្មជាតិ​ដោយ​ចីរភាព គឺជា​កត្តា​សំខាន់ នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ។​​លោក ឯកអគ្គរដ្ឋទូត បាន​គូសបញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ ដែលមាន​កន្លង​មកលើ​កិច្ចការពារ​សត្វព្រៃ Mekong US និង ព្រៃ​ឡង់​បៃតង ហើយ​លើសពីនេះ សហរដ្ឋអាមេរិក បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​កិច្ចសហប្រតិបត្តិការ​បន្ត លើ​ការអភិវឌ្ឍ​អនាគត​បៃតង​(Green future) តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​វេទិកា​នៃ​កិច្ចប្រជុំ​កំពូល​ស្តីពី ការប្រែប្រួល​អាកាសធាតុ (Cambodia Climate Summit) ដែល​រៀបចំ​នៅ​ខែវិច្ឆិកា​ខាងមុខ​។​​លោក ឯកអគ្គរដ្ឋទូត បន្ដថា អាមេរិក បានផ្តល់​ហិរញ្ញប្បទាន​ច្រើនជាងគេ​ដល់​មូលនិធិ​អាកាសធាតុ​បៃតង ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ ក្នុងចំណោម​ប្រទេស កំពុងអភិវឌ្ឍន៍​ដែលមាន​កម្ពុជា​ផងដែរ​។ បន្ថែម​ពីនេះ លោក ឯកអគ្គរដ្ឋទូត បានស្នើ​សុំ លោក​រដ្ឋមន្ត្រី ស្វែងយល់​ពី​ការងារ អាទិភាព​របស់​ក្រសួងបរិស្ថាន​។​

​លោក អ៊ាង សុផល្លែត ឆ្លើយតប​នឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី បាន​ថ្លែងអំណរគុណ​ចំពោះ អាមេរិក បានរួម​ចំណែក​ក្នុង​ការពារ​ធនធានធម្មជាតិ និង​កិច្ចសហការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​ដែលជា​បញ្ហា​សកល​។ លោក រដ្ឋមន្ត្រី បាន​ជម្រាប​ពី​ការងារ​អាទិភាព ក្រសួង​បានដាក់​ចេញ ទី​១ គឺ​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ដោយមាន​ការចូលរួម​ពី​សិស្សានុសិស្ស ដែលជា​យុវជន​ជំនាន់​ក្រោយ​ជាង ១.៤​លាន​នាក់ ។ កត្តា​នេះ​ជា​ជោគជ័យ​មួយ ឈាន​ឆ្ពោះទៅ​ការគ្រប់គ្រង​សំណល់​ដោយ​ប្រសិទ្ធិភាព​។ ទី​២ គឺ​ការស្តារ និង​ដាំ​ដើមឈើ​ឡើងវិញ ដើម្បី​ឈានឆ្ពោះ ទៅ​ទទួលបាន​នូវ​អព្យាក្រឹត​កាបូន និង​ការលើកកម្ពស់​ជីវភាព ប្រជា​សហគមន៍ ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ស្របតាម​យុទ្ធសាស្ត្រ បញ្ច​កោណ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងដំណាក់កាល​ទី​១​នៃ​មុំ​ទី​២ ទី​៤ និង​ទី​៥ គឺ​ធានា​ចីរភាព​នៃ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​កសាង​ភាព​ធន់ ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ធន់ ចីរភាព និង​បរិ​យាប​ន្ន ដោយ​ជំរុញ​ការលើកកម្ពស់ ការទាក់ទាញ​វិនិយោគ ក្នុង​ឧស្សាហកម្ម ដែលមាន​តម្លៃបន្ថែម​ខ្ពស់ និង​ឧស្សាហកម្ម​បៃតង​។ ទី​៣ គឺ​ចូលរួម​ជាមួយ​ដៃគូ​អន្តរជាតិ​ដោះស្រាយ​បញ្ហា​សកល ដែល​យកចិត្តទុកដាក់ ជា​ចម្បង​ទៅលើ​ការ ប្រែប្រួល​អាកាសធាតុ ៕a forest vihear a forest vihear1