» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7648 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697819 នាក់

២​នាក់​ដឹក​សត្វ​ល្វាចេក​ព្រៃ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​បាត់ដំបង​សង្គ្រោះបាន​សត្វ​កែះ​

 


​ខេត្តមណ្ឌលគិរី ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​០២​គ្រឿង​ត្រូវ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ឃាត់ខ្លួន​ពេល​ចុះ​ប្រតិបត្តិការ​ល្បាត​តាមដាន​អង្កេត​ស្រាវជ្រាវ​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ប្រទះឃើញ​ឃាត់ខ្លួន​ឆែកឆេរ​មាន​សត្វ​ល្វាចេក​ព្រៃ​លាក់​នៅក្នុង​អាវ​ថ្ងៃទី​២១ ខែ​វិ​ច្ជិ​កា ឆ្នាំ​២០២២​ស្ថិតក្នុង​ភូមិ​អូរ​អាម​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ក្នុង​គោលដៅ​ទៅ​លក់​ស្រុក​យួន​។​នេះ​បើ​យោងតាម​ប្រភពពី​ផេ​ក​ផ្លូវការ​របស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ។​a animal chek3 

​កម្លាំង​សមត្ថកិច្ច បាន​ស្ទាក់ចាប់​សួរនាំ​ក៏​ប្រទះឃើញ​សត្វ​ល្វាចេក​ព្រៃ ដែល​ជនសង្ស័យ​បាន​លាក់​នៅក្នុង​អាវ និង​នៅក្នុង​ម៉ូតូ​បម្រុង​យកទៅលក់​នៅ​ប្រទេស​វៀតណាម​។​ក្រោយពី​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​យកមក​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​រួមមាន​៖ ១- សត្វ​ល្វាចេក​ចំនួន ៣៩​ក្បាល ២- ម៉ូតូ​ម៉ាកវ៉េវ ចំនួន​០២​គ្រឿង​ផងដែរ​.​។​​ដោយឡែក​នៅ​ខេត្តបាត់ដំបង​«​សត្វ​កែះ​មួយ​ក្បាល​ត្រូវបាន​ជួយសង្គ្រោះ​កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា​ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​និង​ប្រជាពលរដ្ឋ ក្រោយពី​ត្រូវ បាន​ជាប់អន្ទាក់ របស់ ព្រាន និង​ដេញចាប់​ប្រផាប់​ប្រ​ភីង​ដោយ​ក្រុម​ព្រានព្រៃ​។ សត្វ​កែះ​នេះ បាន​ធ្លោះ​ចង្កេះ របួស​ជើង និង​សន្លប់ ក្រោយ​ធ្លាក់​ពីលើ​ជ្រោះ​ហើយ​ក្រុម​ព្រាន​បាន​រត់គេចខ្លួន​។ សត្វ​កែះ​នេះ​កំពុង​ត្រូវបាន​ថែរក្សា ការពារ​ដោយ​មន្ត្រី​ឧទ្យាន​រុ​ក្ស​»​។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​នៃ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា​នេះ ក្រុម​អ្នកជំនាញ ពេទ្យសត្វ​នៃ​អង្គការ​សម្ព័ន្ធមិត្ត សត្វព្រៃ Wildlife Alliance បាននិងកំពុង​ធ្វើដំណើ​រ​ទៅ​ជួយសង្គ្រោះ​សត្វ​កែះ​មួយ​ក្បាល​ដែល​រងរបួស​នេះ​។

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ ក្រសួងបរិស្ថាន​បាន​ថ្លែងថា សត្វ​កែះ​ជា​ប្រភេទ​សត្វ​កម្រ​នៅលើ​ពិភពលោក និង​ត្រូវបាន​កត់សម្គាល់ថា​មាន​វត្តមាន​នៅក្នុង​តំបន់ការពារធម្មជាតិ​នៅ​កម្ពុជា ដែល​នេះ​គឺជា​ការផ្តល់​នូវ​ទិន្នន័យ​មួយ​យ៉ាងសំខាន់​សម្រាប់​ការអភិរក្ស​ជីវចម្រុះ​នៅ​កម្ពុជា​ក៏ដូចជា​សម្រាប់​ពិភពលោក​ទាំងមូល​។ លោក បាន​ថ្លែងថា ក្រុម​អ្នកស្រាវជ្រាវ​មិនទាន់មាន​ទិន្នន័យ​ពិតប្រាកដ​ពី​ចំនួន​សត្វ​កែះ​ដែល​រស់នៅ​កម្ពុជា​ទេ ក៏ប៉ុន្តែ​សត្វ​កែះ​នេះ​មាន​ដង់ស៊ីតេ​រស់នៅ​កម្រិត​ទាប​បំផុត​ដោយសារតែ​ជា​សត្វ​កម្រ​។​

​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ សត្វ​កែះ​កំពុង​ប្រឈមមុខ​នឹង​ការបាត់បង់​ពូជ ដោយសារតែ​ការ​បរបាញ់ ការដាក់​អន្ទាក់ និង​ការបាត់បង់​ទីជម្រក​។ អ្វីដែល​ធ្វើឱ្យ​សត្វ​កែះ​រងគ្រោះ​ខ្លាំង​ដោយសារតែ​ការ​ប្រមាញ់​ដើម្បី​យក​សាច់ ស្នែង ឆ្អឹង​ក្នុង​ការជួញដូរ​ដោយសារតែ​ជំនឿ​»​។ លោកអ្នក​នាំពាក្យ បាន​គូស​បញ្ជាក់ដែរថា ដោយសារតែ​កែះ​ជាស​ត្វ​មាន​ភាពរហ័សរហួន និង​ពូកែ​ស្រង់ក្លិន ភ្នែក​ពូកែ និង​រស់​នៅតាម​ទីជម្រក​ស្ងាត់ ដូច្នេះ​គេ​កម្រ​នឹង​ជួបប្រទះ​វា​ណាស់​។ រដូវ​បន្ត​ពូជ​របស់​សត្វ​កែះ​មាននៅ​ខែតុលា និង​ខែធ្នូ ហើយ​កើត​បានកូន ១ ជួនកាល​ភ្លោះ​មាន​ដោយ​កម្រ បន្ទាប់ពី​ពពោះ ៧ ខែ​។ កូន​របស់​វា​រស់នៅ​ជាមួយ​មេ​វា​ស្ទើរ​ពេញ ១ ឆ្នាំ​ទើប​ចាកចេញ​។a anima chek a anima chek1 a anima chek2 a animal chek4 


​