» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12205 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702376 នាក់

តុលាការ​ចោទប្រកាន់​រួច​នគរបាល​បណ្តោយ​ឲ្យ​ចោរ​រត់​បាត់​!?

 


​ភ្នំពេញ​៖ ចោរ​កាច់ក​ម៉ូតូ​មួយរូប បាន​លួច​ដោះ​ខ្នោះដៃ រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​ពី​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​សុវត្ថិភាព​កាលពី​ម៉ោង ៤ និង​៥០​នាទី​រសៀល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩​បន្ទាប់ពី​ចៅក្រម​ចោទប្រកាន់​រួច​។​a court thief1 

​ជនជាប់ចោទ​ដែល​លួច​រត់​រួចពីដៃ​ប៉ូលិស​មានឈ្មោះ អឹម រតនៈ ហៅ អា​កណ្ដុរ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ជា​អតីតមន្ត្រី​នគរបាលរ​ដ្ឋ​បាល​បឹងទំពន់ រស់​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​​ជនជាប់ចោទ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១ ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ភូមិមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ពេលធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​។​

​សូម​ជម្រាបជូន​ថា លោក​ព្រះរាជអាជ្ញារង ឡុង ជាប បាន​បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​លើ​ឈ្មោះ អឹម រតនៈ ហៅ អា​កណ្ដុរ ពីបទ​លួច រួច​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​តាមច្បាប់​។​​ជនជាប់ចោទ បាន​ដោះ​ខ្នោះដៃ និង​រត់គេចខ្លួន នៅ​គ្រា​ដែល​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ កំពុង​រង់ចាំ​យក​ដីកាឃុំខ្លួន​ជនជាប់ចោទ ពី​លោកស្រី អ៊ុក រ៉េត​គ​ន្ធា ចៅក្រម​ស៊ើបសួរ និង​ជា​អនុប្រធាន សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​មាន​សេចក្តីរាយការណ៍​ថា កា​រត់គេចខ្លួន​របស់​ជនសង្ស័យ និង​ជន​ត្រូវ​ចោទ នៅក្នុង​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ មិនមែន​ទើបតែ​កើតឡើង​លើក​នេះ​នោះទេ ពោលគឺ​ធ្លាប់​កើតមាន​ជា​ញឹកញយ​ណាស់​មកហើយ​។​a court PP 

​