» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9932 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700103 នាក់

បន្ទាប់ពីមានការចុះត្រួតពីនិត្យម្ចាស់ដចម្លងស្វាយជ្រុំសុំទោស!

 

ខេត្តកណ្តាល៖លោក អាន សំអន តំណាងឱ្យកំពង់ចម្លងជ្រោយចង្វារ-ស្វាយជ្រំ បានចេញវីដេអូសុំទោសជាសាធារណៈ អំពីករណីសាឡាងដឹកអ្នកដំណើរ ប៉ះទង្គិចគ្នាជាមួយសាឡង់ខ្សាច់ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៦។a salang svay 

លោកអានសំអានដោះសារថា ហេតុការណ៍នេះ គឺដោយសារដុំឈើ១ដុំធំហូរចូលស្លាបចង្កូតសាឡាងធ្វើឱ្យមិនអាចបញ្ជាចង្កូតបាន ទើបនាំឱ្យមានការប៉ះទង្គិចគ្នាជាមួយសាឡុងដឹកខ្សាច់ ហើយនាំឱ្យអ្នកដំណើរភ័យ។

លោក អាន សំអន បានសុំទោសជាសាធារណៈ និងបានសន្យាថាមិនឱ្យហេតុការណ៍នេះកើតឡើងជាថ្មីទៀតឡើយ។ការសន្យារបស់លោកជាចំណុចល្អមួយចុះបើសិនវាកើតករណីយ៍ដុំឈើចូលស្លាបចឹងទៀតធើម៉េចដឹង?។

សូមបញ្ជាក់ថាករណីយ៍មួយនេះបើតាមលោកឧកញ៉ាឃ្លោកនិងលោកផនរឹមអ្នកនាំពាក្យក្រសួងសាធារណៈការដឹកជញ្ជួនចាត់ទុកធាជាការប្រមាថជីវិត​មនុស្ស​មួយសាឡាង!ឧកញ៉ាឃ្លោកដែលនៅលើសាឡាងនោះដែរសសេរថា៖នេះរឿងមិនយោគយល់គ្នារវាងសាឡាងដឹកមនុស្សនិងសាឡង់ដឹកខ្សាច់ នេះចេះប៉ះតែបន្តិច ចុះបើបុកចំកណ្តាលពេញ មិនវីវរហើយទេ!។ កើតឡើងវេលាម៉ោង១:៣៨រសៀល ម្សិលមិញថ្ងៃទី២៦ កក្កដា ២០២៦ កំពង់ចម្លងស្វាយជ្រំ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថាក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹករវាងសាឡាងដឹកអ្នកដំណើរ និងសាឡង់ដឹកខ្សាច់និងមានប្រតិកម្មពីអ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូន គេឃើញលោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល រួមជាមួយលោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ បានចុះទៅដល់ទីតាំងក្រុមហ៊ុនកំពង់ចម្លង ដើម្បីជួបពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុន និងណែនាំដល់បុគ្គលិកដែលជាតៃកុងសាឡាងទាំងអស់ អំពីការបើកបរដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ក្នុងពេលបើកបរ ដោយគិតពីសុវត្ថិភាពជាចម្បងរបស់អ្នកដំណើរ ។

ជាមួយគ្នានេះ ក៏បានស្នើឱ្យដំឡើងកាមេរ៉ាសុវត្ថិភាពនៅលើសាឡាងទាំងអស់ ដើម្បីងាយស្រួលក្នុងការតាមដាន និងពិនិត្យនៅពេលមានឧប្បត្តិហេតុកើតឡើងដោយចៃដន្យ ព្រមទាំងជំរុញឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការសុវត្ថិភាពផ្លូវទឹក និងការត្រួតពិនិត្យបច្ចេកទេសជាប្រចាំ។a salang svay1 a salang svay2