» អ្នកលក់​អន​ឡាញ​ជេ​បញ្ចោរ​អ្នកទិញ​ត្រូវ​ហៅ​មក​ធ្វើ​កិច្ចសន្យា សុំទោស​! » បន្ទាប់ពី​ជួប​មេដឹកនាំ​ថៃ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ជំរុញ​ការវិនិយោគ​និង​ទេសចរណ៍​ស៊ុ​លត​ង់​ព្រុយ​ណេ​ ​យាង​មក​ទទួលទាន​អាហារ​ពេលព្រឹក​ជាមួយ សម្ដេច​តេ​ជោ ព្រមទាំង​កូនប្រុស​ទាំងបី​ » ហេ​តុង​អី​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​ទាល់តែ​មាន​មនុស្ស​របស់​នាយករដ្ឋមន្ត្រី​ចុះ​? » រកឃើញបេក្ខភាព​ពេញសិទ្ធិ​សម្រាប់​ការ​ឈរឈ្មោះ​បោះឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី » ក្រុងភ្នំពេញ​កាប់​ដើមឈើ​មួយ​ដើម​អាជ្ញាធរ​រករឿង​តែបើ​ដើមឈើ​រលំ​លើប្រជាពលរដ្ឋស​ម្ងឺ​ចឺន​!? » ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3805 នាក់

ម្សិលមិញ 4027 នាក់

សរុប 14156475 នាក់

កូនប្រុស​លោក​ប៉ុល​លឹម​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាញ់បោះ​សេរី​គម្រាម​ប្រជាពលរដ្ឋ​អត់​មានទោស​អា​ឡូ​វ​មកកាន់​នាយរង​នគរបាល​ចរាចរ​ខេត្តកណ្តាល​វិញ​ដដែល​!


​ភ្នំពេញ​៖​ប្រភព​ច្បាស់​ការណ៍​មួយ​បាន​បង្ហើប​អោយដឹងថា​៖ កូនប្រុស​លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួង មហាផ្ទៃ គឺ​លោក លឹម ចំណាន ដែល​បាន​បាញ់បោះ​តាម​ដងផ្លូវ ប៉ុន្ដែ​មិនត្រូវ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​ឡើយ គ្រាន់តែ​យកទៅ​អប់រំ​នោះ បាន​ចូលកាន់​តំណែង​ជា​អនុ​ការិយាល័យ​ចរ​ចរាណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល​ឡើងវិញ​ហើយ ។​

a_pol_lim

 


​គួររំលឹកថា កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១ ៧​និង​៥៨​នាទី នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ជិត បុរី ប៉េង​ហួត បឹង​ស្នោរ មាន​ឡាន​បា​ឡែ​ន​ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-2762 មួយគ្រឿង បើកបរ​ដោយ​ជន​មិន​ស្គាល់មុខ ទិសដៅ​ស្របគ្នា បាន​ជិះ​មក​វ៉ា​ខាងស្តាំ​ដៃ​ហើយ​បុក​កញ្ចក់​ឡាន​ជនរងគ្រោះ​។

a_polim1

ពេលនោះ​ជនរងគ្រោះ​បាន​ជិះឡាន​ដេញតាម​ហើយ​ស៊ី​ផ្លេ​ឲ្យ​ជនបង្ក​គាត់​ឈប់ ដោះស្រាយ​។ តែ​ឡាន​នោះ​បែរជា​បង្អង់​ល្បឿន បើក​កញ្ចក់​ឡាន ហើយ​បាញ់​មួយ​គ្រាប់​បំរុង​សម្លាប់​តែម្តង សំណាង​ហើយ​ដែល​មិនត្រូវ ។​បន្ទាប់មក​ម្ចាស់​ឡាន​នោះ​ដែល​គេ​ស្គាល់​ថា​លោក លឹម ចំណាន ក៏​អែប​ស្តាំ​ហើយ​អ្នកបើកបរ​ចេញមកក្រៅ​កាន់​កាំភ្លើង​ជាប់​នឹង​ដៃ រងចាំ​ឡាន​ពួក​ខ្ញុំ​ដែរ អែប​ស្តាំ​ឈប់​នៅក្រោយ​ឡាន​របស់​ជនបង្ក​ហេតុ ដោយសារតែ​ភាពភ័យខ្លាច​ពេក ជនរងគ្រោះ​ក៏​បក​ឡាន​ថយក្រោយ ដើម្បី​រក​ទីតាំង​សុវត្ថិភាព ។​

កាលនោះ​លោក ប៉ុល​លឹម​បាន​និយាយ​ការពារ​កូនប្រុស​របស់លោក​ថា ការណ៍​ដែល​លោក លឹម ចំណាន​បាញ់​នោះ​គឺ​«​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ ហើយ​ថា​កូន​របស់លោក​មិនមាន​កំហុស​នោះទេ​»​។​
​ប្រាប់​អ្នកព័ត៌មាន​ក្នុងស្រុក លោក​ប៉ុល លឹម បានបញ្ជាក់​ទៀតថា «​នគរបាល​នឹងមិន​ចាប់ខ្លួន​កូនប្រុស​ខ្ញុំ​ទេ ពីព្រោះ​គាត់​មិនបាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​ឡើយ​» ។ លោក​អះអាង​ទៀតថា «​ចំណាន បាន​បាញ់​គំរាម​រថយន្ត​មួយគ្រឿង​ទៀត ព្រោះ​អ្នកបើកបរ​រថយន្ត​នោះ បាន​បើក​ដេញតាម​គាត់​» ។​​បើតាម​លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ដដែល ករណីនេះ ភាគី​ម្ខាង​ទៀត មិនបាន​ដាក់ពាក្យ​ប្តឹង​កូនប្រុស​របស់លោក​នោះទេ ពីព្រោះ ពួកគេ​(​ម្ចាស់​រថយន្ត​ដែល លឹម ចំណាន បាញ់​គំរាម​) ក៍​ទទួលស្គាល់ថា ខ្លួន​មាន​កំហុស​ដែរ ។​

a_pol_lim1

​ចំណែក​ស្នងការរង​នគរបាល​ខេត្តកណ្តាល​លោក ឯម រដ្ឋា បាន​ត្រូវ​គេហទំព័​ក្នុងស្រុក​ដដែល​ស្រង់​សម្តី​ចុះផ្សាយ​នៅក្នុង​អត្ថបទ​តែមួយ​ដោយ​បញ្ជាក់ថា លោក លឹម ចំណាន នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្តកណ្តាល បាន​បាញ់​គំរាម​រថយន្ត​មួយគ្រឿង​ទៀត ក្រោយពី​គាត់​(​លឹម ចំណាន​) បើក​ជែង និង​ប៉ះ​រថយន្ត​នោះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ខណ្ឌ​ច្បារអំពៅ​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៧ ។​
​លោកស្នងការ​រង​បាន​ស្រង់​សម្តី​សាក្សី​បញ្ជាក់ទៀតថា​លោក លឹម ចំណាន បាន​បាញ់​គំរាម​រថយន្ត​មួយគ្រឿង​ទៀត បន្ទាប់មក​បាន​បើក​គេច ក្រោយពី​រថយន្ត​របស់ លឹម ចំណាន បាន​បុក​រថយន្ត​ផ្សេងទៀត ។​
​រីឯ​ស្នងការ​នគរបាល​ខេត្តកណ្តាល លោក អ៊ា​វ ចំរើន បាន​និយាយថា លោក​ទទួលបាន​បទបញ្ជា​ពី​ថ្នាក់លើ​ឲ្យ​ធ្វើការ​ផាកពិន័យ លឹម ចំណាន តែ​មិនបាន​បញ្ជាក់​អំពី​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ផាកពិន័យ​នោះទេ ។​

​គួរ​បញ្ជាក់ដែរថា ៖​នៅ​ចន្លោះ​ពី​ខែ មេសា ដល់​ខែ ឧសភា ឆ្នាំ ២០១៨ នេះ នាយទាហាន​ថ្នាក់ឧត្ដម​សេនីយ៍ និង នាយ​នគរបាល​ជាន់ខ្ពស់​ថ្នាក់ ឧត្ដមសេនីយ៍ សរុប​ចំនួន ៣ នាក់​និង​លោក​នាយទាហានរង (​ង​)៧០ ម្នាក់​ដែរ បាន​ជាប់ពន្ធនាគារ​ដោយ​តែ​ការបាញ់បោះសេរី ។​

​ក្នុងនោះ​មាន ៖
១- លោក​ឧត្ដមសេនីយ៍ ប៉ិច តុង​ហេង ម្ចាស់​ខុន​ដូ​នៅ​បឹង​កេងកង ៣ ខណ្ឌ ចំការមន ជាប់គុក​ព្រោះ​ដក​កាំភ្លើង​បាញ់​អ្នក​រើស​អេដចាយ ។​
២-​លោក​ឧត្ដមសេនីយ៍ទោ​ឧកញ៉ា ហូ ចំរើន ជាប់ពន្ធនាគារ​ដោយសារតែ​បាញ់​គំរាម​ឪពុកក្មេក​ត្រូវបាន​ដក់​គោរមងារ​ឧកញ៉ា​និង​ដេញ​ចេញពី​ក្រម​ខ​ណ្ឌ័​យោធា ។​

៣- លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ជា ជាប់ពន្ធនាគារ​ព្រោះ​បាញ់បោះ​ក្នុងផ្ទះ​ដែរ​តែ​មិនទាន់​ឮថា​បកសក្តិ​ផ្កាយ​បី​នគរបាល​ទេ ។​
៤-​លោកនាយ​ចំណង់ ធុន រាជ នាយ​ទា​ហា ន​រង​នៅ (​ង​)៧០(​ជិះឡាន​ជាមួយ​ឈ្មោះ​ម៉ៅ​ឧ​ត្ត​ម​) ជាប់ពន្ធនាគារ​ព្រោះ បាញ់ បោះ​សេរី នៅ​នៅមុខ​ក្លឹប កម្សាន្ត Epic ស្ថិតក្នុង​សង្កាត់ ទន្លេ បាសាក់ ខណ្ឌចំការមន​។​ចុះ​ហេតុ​អី​ថា​នៈ​ត្រឹម​នគរបាល​ពាក់​សក្តិ​ចេញ​ត្រឹម​ប្រកាស​រដ្ឋមន្ត្រី​គ្មាន​ទោស​ហើយ​បែរជា​ឡើង​តួនាទី​ទៅវិញ​?​។​