» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11759 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701930 នាក់

បន្ទាប់ពី​សាក​កម្លាំង​គ្នា​៥​ថ្ងៃ​ក្រោម​ការ​ជម្រុញ​ពី​អាមេរិក​និង​ចិន​សម្របសម្រួល​ដោយ​ម៉ា​ឡែ​ស៊ី​កម្ពុជា​ថៃ​យល់ព្រម​ឈប់​បាញ់​នៅ​កណ្តាល​អា​ធ្រា​ត​!

 


​ប្រទេស​ម៉ាឡេស៊ី​៖​ជំនួប​ចរចា​រវាង​មេដឹកនាំ​កម្ពុជា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ​លោក ភូមិ​ថាំ វី​ឆា​យ៉ា​ឆៃ នៅ​ប្រទេស​ម៉ាឡេស៊ី ក្រោម​កិច្ចសម្របសម្រួល​ពី​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​និង​ជា​ប្រធាន​អាស៊ាន​ប្តូ​វេន​បាន សម្រេច​លទ្ធផល​ល្អ ។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​នៅ​ម៉ាឡេស៊ី លោក អេ​ហ្កា​ដ​ឌី​កា​ហ្កា​ន​(Edgard D. Kagan) និង​អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ម៉ាឡេស៊ី លោក​អ៊ូ​យ៉ាងយូ​លីង​( Ouyang Yujing)​ដែលជា​ប្រទេស​អ្នក​ជួយ​ជម្រុញ​ឲ្យ​ចរចា​។​a k thai malay5 

​តាម​សេចក្ដីប្រកាស​ព័ត៌មាន​រួម ពី​កិច្ចប្រជុំ​អាន​ដោយ​លោក អាន​វ៉ា​(Anwar) បាន​ឲ្យ​ដឹងថា​៖ «​កម្ពុជា និង​ថៃ បាន​ឈានដល់​ការឈប់​បាញ់​ភ្លាមៗ និង​គ្មាន​លក្ខខណ្ឌ ដែលមាន​ប្រសិទ្ធភាព​ចាប់ពី​ម៉ោង ២៤:០០ ម៉ោង​ក្នុងស្រុក ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥​។ នេះ​ជា​ជំហាន​ដ៏​សំខាន់​ដំបូង​ឆ្ពោះទៅរក​ការកាត់បន្ថយ​ភាព​តានតឹង និង​ការស្តារ​សន្តិភាព និង​សន្តិសុខ​ឡើងវិញ​»​។​​ភាគី​ទាំងពីរ​នឹង​រៀបចំ​កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់​មេបញ្ជាកា​រ​តំបន់ រួមទាំង យោធា​ភូមិភាគ ១ និង ភូមិភាគ ២ របស់​ថៃ និង ភូមិភាគ ៤ និង ភូមិភាគ ៥ របស់​កម្ពុជា នៅ​ម៉ោង ៧ ព្រឹក ថ្ងៃទី ២៩ ខែកក្កដា​ស្អែក​នេះ​។ កិច្ចប្រជុំ​នេះ​នឹងត្រូវ​បន្ត​ដោយ​កិច្ចប្រជុំ​ជាមួយ​អនុព័ន្ធយោធា ដឹកនាំ​ដោយ​ប្រធាន​អាស៊ាន ប្រសិនបើ​ភាគី​ទាំងពីរ​យល់ព្រម​។​​បន្ថែម​ពីលើ​នេះ ភាគី​ទាំងពីរ​ក៏​នឹង​រៀបចំ​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅ​ថ្ងៃទី ៤ ខែសីហា ដែល​នឹង​រៀបចំ​ដោយ​កម្ពុជា​។​

​លោកអានវ៉ាលើកឡើងថា​៖ «​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន ម៉ាឡេស៊ី​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​សម្របសម្រួល​ក្រុម​អ្នកសង្កេតការណ៍ ដើម្បី​ផ្ទៀងផ្ទាត់ និង​ធានា​ការអនុវត្ត​។ ម៉ាឡេស៊ី​ក៏​នឹង​ពិគ្រោះ​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត ដើម្បី​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​សង្កេតការណ៍​នេះ ដែល​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ក្នុង​តំបន់​ក្នុងការ​គាំទ្រ​សន្តិភាព​នៅនឹងកន្លែង​»​។​​លើសពីនេះ​ទៀត ប្រទេសជិតខាង​ទាំងពីរ​នឹង​បន្ត​ការទំនាក់ទំនង​ផ្ទាល់​នៅ​កម្រិត​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារជាតិ​។ រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា និង​ថៃ ត្រូវបាន​ណែនាំ​ឱ្យ​បង្កើត​យន្តការ​លម្អិត​សម្រាប់​ការអនុវត្ត ការផ្ទៀងផ្ទាត់ និង​ការរាយការណ៍​អំពី​ការឈប់​បាញ់​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា លោក​សង្ឃឹមថា​លទ្ធផល​នៃ​កិច្ចប្រជុំ​ថ្ងៃនេះ​នឹង​បង្កើត​លក្ខខណ្ឌ​សម្រាប់​ប្រទេស​ទាំងពីរ ដើម្បី​ឈានទៅ​មុខ​សម្រាប់​ការពិភាក្សា​ទ្វេភាគី ដើម្បី​វិលត្រឡប់​ទៅ​សភាព​ធម្មតា​នៃ​ទំនាក់ទំនង និង​ជា​មូលដ្ឋាន​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ភាព​តានតឹង​នាពេល​អនាគត​។​​ក្នុង​សន្និសីទកាសែត​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ​ចំពោះ​ភាគី​ថៃ ដែលមាន​ការយោគយល់​ព្រម​បញ្ចប់​ជម្លោះ​ទ្វេភាគី តាមរយៈ​បទ​ឈប់​បាញ់​នេះ​។

សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ​ដល់​អាន​វ៉ា​អ៊ីប្រាហ៊ីម​( Anwar Ibrahim) សម្រាប់​ការធ្វើជា​ម្ចាស់ផ្ទះ និង​ផ្តួចផ្តើម​កិច្ចប្រជុំ​នាំទៅដល់​ការឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ​។ នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​ថ្លែងអំណរគុណ​ដល់ ដូ​ណា​ល់ ត្រាំ សម្រាប់​ការសម្របសម្រួល ព្រមទាំង​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ចិន​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង និង​ការចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​។​

​ចំនែក​លោក​ភុំ​ថាំ​វិ​ឆា​យ៉ា​ឆៃ​( Phumtham Wechayachai )​នាយករដ្ឋមន្ត្រី​ស្ដីទី​ថៃ បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា​៖ «​លទ្ធផល​នៃ​ថ្ងៃនេះ​ឆ្លុះបញ្ចាំង​ពី​បំណង​របស់​ថៃ​សម្រាប់​ការដោះស្រាយ​ដោយ​សន្តិវិធី ខណៈពេលដែល​បន្ត​ការពារ​អធិបតេយ្យភាព​របស់​យើង និង​ជីវិត​របស់​ប្រជាជន​យើង​»​។​

​លោក​ប្រធានាធិបតី​បារាំង លោក ម៉ា​ក្រុន នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​នេះដែរ តាមរយៈ​បណ្តាញ Instagram របស់ខ្លួន បាន​បញ្ជាក់ថា លោក​គាំទ្រ​ចំពោះ​ការចរចា ក្នុង​បំណង​ព្រមព្រៀង​ឈប់​បាញ់​យ៉ាង​ចាំបាច់ ដើម្បី​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​។​​លោក​បញ្ជាក់ថា «​ពេលវេលា​មកដល់​ហើយ ដែល​ត្រូវឱ្យ​អាវុធ​ផ្អាក នៅ​តំបន់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​»​។​ដូចគ្នា​និង​បារាំង​ដែរ​នៅ​ថ្ងៃ​ចន្ទ ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​នេះ ចិន​បាន​ចេញមុខ​បង្ហាញ​ការស្វាគមន៍​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​បិទ​បញ្ចប់​ការប្រយុទ្ធ​គ្នា​នៅ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ថៃ ។​នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP​។​​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Guo Jiakun បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​យើង​សង្ឃឹមថា ភាគី​ទាំងពីរ​នឹង​គិតគូរ​អំពី​ផលប្រយោជន៍​រួម នៃ​ប្រជាជន​ប្រទេស​ទាំងពីរ ប្រកាន់ខ្ជាប់​ស្មារតី​នៃ​ការឱ្យ​តម្លៃ​សន្តិភាព និង​លើកកម្ពស់​ភាពជា​អ្នកជិតខាង​ល្អ ព្រមទាំង​កុំ​ឆេវឆាវ​និង​អនុវត្ត​ភាព​អត់ធ្មត់ រួចហើយ​ផ្អាក​ប្រយុទ្ធ​គ្នា និង​បញ្ចប់​ជម្លោះ​ទៅវិញ​ឱ្យបាន​ឆាប់​តាមតែ​អាចទៅរួច​»​។​

​ប្រធានាធិបតី​ហ្វីលីពីន លោក Ferdinand Marcos Jr. បានប្រកាស​កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​២៦​ខែកក្កដា​ថា ប្រទេស​របស់លោក​ត្រៀម​រួចជាស្រេច​ក្នុង​ការផ្តល់​ជំនួយការ​ទូត ដើម្បី​ជួយ​បន្ធូរបន្ថយ​ជម្លោះ​ដែល​កំពុង​បន្ត​រវាង​កម្ពុជា និង​ថៃ​។​​លោក Marcos បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា «​យើង​ចាត់ទុក​ជម្លោះ​រវាង​ប្រទេស​ជា​សមាជិក​អាស៊ាន​របស់​យើង​ជាមួយនឹង​ការព្រួយបារម្ភ​យ៉ាងខ្លាំង ហើយ​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​ដោះស្រាយ​ជម្លោះ​នេះ​ស្របតាម​ច្បាប់​អន្តរជាតិ​។ ហ្វីលីពីន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការជួយ​គ្រប់​មធ្យោបាយ​ដើម្បី​ស្ដារ​សន្តិភាព​»​។​


​គួរ​បញ្ជាក់ថា ថៃ​បានចាប់ផ្ដើម​បើក​ការវាយប្រហារ​លើ​កម្ពុជា នៅតាម​បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែន​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃទី​២៤ កក្កដា​មកដល់​ថ្ងៃទី​២៨​កក្កដា​បាន​បង្ក​ការខូចខាត​យ៉ាងច្រើន​។ ពលរដ្ឋ​កម្ពុជា ៣៩៨២៨​គ្រួសារ ស្មើនឹង​១៣៤៣០៧​នាក់ ក្នុងនោះ​មាន​ស្ត្រី​មាន​ផ្ទៃពោះ ចាស់ជរា និង​កុមារ ត្រូវបាន​ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព​។ ជាមួយគ្នានេះ​សាលារៀន​៦០០​កន្លែង​បិទទ្វារ ដែលនាំឱ្យ​ប៉ះពាល់​ដល់​សិស្ស​១៥​ម៉ឺន​នាក់ និង​គ្រូបង្រៀន​៦​ពាន់​នាក់​។ នេះ​បើតាម​លោកស្រី ម៉ាលី សុជាតា ថ្លែង​សន្និសីទកាសែត​ស្តីពី​បច្ចុប្បន្នភាព​នៃ​ការឈ្លានពាន​របស់​ថៃ​មកលើ​ទឹកដី​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៨ កក្កដា ២០២៥​។​

​ទន្ទឹមនឹងនេះ ប្រាសាទព្រះវិហារ​ត្រូវបាន​ទាហាន​ឈ្លានពាន​ថៃ ទម្លាក់​គ្រាប់បែក​MK-82 (​ទម្ងន់​ប្រមាណ​២៣០​គីឡូក្រាម​)​ជាច្រើន​គ្រាប់ រួម​នឹង​គ្រាប់ផ្លោង​គ្រប់​ប្រភេទ ជាពិសេស​គ្រាប់ផ្លោង​១៥៥​ម​ម ជាមួយ​គ្រាប់បែក​ចង្កោម ក្នុង​គោលដៅ​កម្ទេច​ប្រាសាទព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ​។ ក្នុង​សកម្មភាព​ឈ្លានពាន​កម្ពុជា​នេះ ភាគី​ថៃ បាន​ប្រើប្រាស់​អាវុធ​ទំនើបៗ និង​ធុន​ធ្ងន់​ដូចជា យន្តហោះ​F-16 ដ្រូ​ន​អត្តឃាត កាំភ្លើងត្បាល់ កាំភ្លើង​ធំ គ្រាប់បែក​ចង្កោម​និង​ផ្សែង​ពុល​ជាដើម​។ ភាគី​ថៃ បាន​សម្រុក​វាយប្រហារ​លើ​កម្ពុជា ក្នុង​ទីតាំង​ភូមិសាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ព្រះវិហារ រួមមាន តំបន់ភ្នំ​ទ្រព្យ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ជប់​គគីរ ថ្ម​ដូន វាល​ឥន្ទរិយ ៥​មករា តាថាវ ភ្នំ​ខ្មោច អានសេះ អូ​ស្មាច់ និង​ក្រុង​សំរោង​ជាដើម​។​ទោះបីយ៉ាងណា​ខាង​ភា​គិ​ថៃ​ទាំង​ទា​ហ៊ាន​និង​ប្រជាជន​ក៏មាន​សេចក្តីរាយការណ៍​ពី​ការរង​គ្រោះ​ខូចខាត​ទ្រព្យសម្បត្តិ​និង​បាត់បង​អាយុជីវិត​មនុស្ស​ផងដែរ​។​a k thai malay1 a k thai malay2 a k thai malay4 a k thai malay5 a k thai malay6 a k thai malay7 a k thai malay8 a macron k thai 


​