
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8785 នាក់
ម្សិលមិញ 9961 នាក់
សរុប 20659292 នាក់
ស្តុកខុម៖ ប្រទេសស៊ុយអែត ហ្វាំងឡង់ ដាណឺម៉ាក ណ័រវេសន៍ និងអ៊ីស្លង់ បានចេញសេចក្តីថ្លែងការណ៍រួមនៅទីនេះកាលពីថ្ងៃសុក្រដោយសន្យាថា នឹងបន្តការគាំទ្រដល់ប្រទេសអ៊ុយក្រែន ។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងនៅគ្រាដែលនាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson, ប្រធានាធិបតីហ្វាំងឡង់ Alexander Stubb, នាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen, នាយករដ្ឋមន្ត្រីន័រវេស Jonas Gahr Store, នាយករដ្ឋមន្ត្រីអ៊ីស្លង់ Bjarni Benediktsson និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចូលរួមកិច្ចប្រជុំកំពូល Nordic-Ukrainian លើកទី៣ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ ។
សេចក្តីថ្លែងការណ៍រួមដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលបានសង្កត់ធ្ងន់ថា ប្រទេសទាំង៥នឹងបន្តផ្តល់ការគាំទ្រផ្នែកស៊ីវិល និងយោធាដល់ប្រទេសអ៊ុយក្រែន ។នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះដែរ ប្រទេសស៊ុយអែត ណ័រវេសន៍ និងអ៊ីស្លង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយនឹងអ៊ុយក្រែន ដោយសន្យាផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដល់អ៊ុយក្រែន យើយកិច្ចព្រមព្រៀងនេះក៏បូករួមបញ្ចូលទាំងការគាំទ្រសម្រាប់ការចូលជាសមាជិកសហភាពអឺរ៉ុបនាពេលអនាគតរបស់អ៊ុយក្រែន និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (NATO)ផងដែរ ។
សូមបញ្ជាក់ថាក្រៅពីប្រជុំនៅស៊ុយអែតលោកប្រធានាធិបតីអ៊ុយក្រែនវ៉ូឡូឌូមីហ្សេឡិនស្គី(Volodomyr Zelensky) បានបំពេញទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើល ទៅកាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមកិច្ចសន្ទនាសន្តិសុខShangri-La ដែលរៀបចំដោយវិទ្យាស្ថានអន្តរជាតិ នៃការសិក្សាយុទ្ធសាស្ត្រដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។ នៅក្នុងនោះ លោកបានជួបប្រធានាធិបតីឥណ្ឌូនេស៊ីដែលទើបជាប់ឆ្នោតលោកPrabowo Subianto, ប្រធានាធិបតីទីម័រ Jose Ramos-Horta សមាជិកសភាសិង្ហបុរី និងគណៈប្រតិភូមកពីសមាជិកសភាអាមេរិក ដើម្បីកៀរគរការគាំទ្រជំនួយផ្នែកសន្តិសុខ និងការគាំទ្រសម្រាប់កិច្ចប្រជុំកំពូលសន្តិភាពនៅប្រទេសស្វីស។
លោកZelenskyy និងរដ្ឋមន្ត្រីការពារជាតិរបស់លោក Rustem Umerov ក៏នឹងជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅថ្ងៃអាទិត្យនៅខាងក្រៅសន្និសីទនេះផងដែរ។ ពួកគេនឹងពិភាក្សាអំពីស្ថានភាពសមរភូមិបច្ចុប្បន្ននៅអ៊ុយក្រែន ហើយលោក Austin នឹងគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការធានាឱ្យអ៊ុយក្រែនមានអ្វីដែលខ្លួនត្រូវការ ដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីដែលកំពុងបន្ត។
លោកZelenskiy និយាយថា «វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើងដើម្បីចាប់ផ្តើមដំណើរការនៃការបង្កើតសន្តិភាពមួយ។ រុស្ស៊ីមិនចង់បញ្ចប់សង្គ្រាមទេ ដូច្នេះយើងត្រូវតែធ្វើការជាមួយពិភពលោកទាំងមូល ដើម្បីនាំសន្តិភាពឱ្យកាន់តែជិតស្និទ្ធ»។ លោកZelenskiyបាននិយាយថា លោកRamos-Horta បានយល់ព្រមចូលរួមកិច្ចប្រជុំកំពូលដែលគ្រោងធ្វើនៅពាក់កណ្តាលខែមិថុនានៅប្រទេសស្វីស ចំណែកលោក Prabowo ធ្លាប់បានស្នើផែនការឥណ្ឌូនេស៊ីសម្រាប់ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដែរកាលពីឆ្នាំមុន៕