» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5150 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695321 នាក់

ទន្ទឹម​និង​រដ្ឋ​ជួយ​លុយ​សម្រាប់​ការវិនិយោគ​ឈិ​ប​ក្រុមហ៊ុន​អាមេរិក​ជាច្រើន កំពុង ត្រៀម​បោះទុន​វិនិយោគ​ចំនួន ៨​ពាន់​លាន​ដុល្លារ ទៅ​វៀតណាម

អាមេរិក៖ ក្រុមហ៊ុន​អាមេរិក​ចំនួន​១៥ រួមទាំង​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប (semiconductors) បានបង្ហាញ​ចំណាប់អារម្មណ៍​ក្នុងការ​វិនិយោគ​ចំនួន ៨​ពាន់​លាន​ដុល្លារ ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ស្អាត​របស់​ប្រទេស​វៀតណាម ដែល​ទាក់ទង​នឹង​វឌ្ឍនភាព​របស់​ប្រទេស​នេះ​លើ​ច្បាប់​ថាមពល​កកើត​ឡើងវិញ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៤​។​a us invest vn2 

លោក Jose Fernandez អនុរដ្ឋលេខាធិការ​អា​មេ​រិ​ក​ទទួលបន្ទុក​កំណើនសេដ្ឋកិច្ច និង​បរិស្ថាន​បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ហាណូយ​ថា «​ពួកគេ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​វិនិយោគ​ចំនួន ៨​ពាន់​លាន​ដុល្លារ​»​។ លោក Fernandez បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​ទាំងនោះ​មាន​កាតព្វកិច្ច​ចំពោះ​ម្ចាស់​ភាគហ៊ុន ដូច្នេះ​ការវិនិយោគ​នឹងមាន​លក្ខខណ្ឌ​លើ​វឌ្ឍនភាព​បទ​ប្បញ្ញត្តិ​ស្តីពី​ថាមពល​កកើត​ឡើងវិញ​នៅក្នុង​ប្រទេស​វៀតណាម​។ លោក​បាន​បន្តថា​៖ «​ពួកគេ​បាន​សន្យា​ចំពោះ​ម្ចាស់​ភាគហ៊ុន និង​អតិថិជន ដោយ​ពួកគេ​នឹង​ប្រើតែ​ថាមពល​កកើត​ឡើងវិញ​តែប៉ុណ្ណោះ​» ដោយ​បន្ថែមថា​ក្រុមហ៊ុន​ទាំង​១៥ របស់​អាមេរិក កំពុង​រង់ចាំ​ការអនុញ្ញាត​ជាមុនសិន ទើប​ពួកគេ​អាច​ចាប់ផ្តើម​គម្រោង​វិនិយោគ​នោះ​។​

​ប្រសិន​ចេញ​ជា​លទ្ធផល​នេះ​គឺជា ភាពជោគជ័យ​ដ៏​ធំធេង​របស់​ប្រទេស​វៀតណាម ខណៈពេលដែល​ប្រទេស​នេះ​កំពុង​ស្វែងរក​ការទាក់ទាញ​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប និង​ចង់​ពង្រីក​វិស័យ​ថាមពល​កកើត​ឡើងវិញ​របស់ខ្លួន​។ ការវិនិយោគ​នេះ​ស្របតាម​គោលដៅ​ទាំងពីរ ហើយ​ទំនងជា​អាចដាក់​ប្រទេស​វៀតណាម​ជា​មជ្ឈមណ្ឌល​សម្រាប់​បច្ចេក​វិទ្យា និង​ផលិតកម្ម​ផងដែរ​។​​យ៉ាងណាមិញ​ចំពោះ​ក្រុមហ៊ុន​អាមេរិក​ទាំង​១៥ ដែល​កំពុង​ត្រៀមខ្លួន​បោះទុន​ទៅ​វៀតណាម មិនត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​អាមេរិក បង្ហាញ​ឈ្មោះ​ជា​សាធារណៈ​នោះទេ​។​

​គួរ​ជម្រាប​ដែរ​ថា ពេលនេះ​ប្រទេស​វៀតណាម​កំពុង​ពិចារណា​លើ​គម្រោង​វិនិយោគ​ពី​ក្រុមហ៊ុន​អាមេរិក ដើម្បី​អនុម័ត​បទ​ប្បញ្ញត្តិ​ដែល​នឹង​អនុញ្ញាតឱ្យ​រោងចក្រ​ចរចា​តម្លៃ​អគ្គិសនី​ដោយផ្ទាល់​ជាមួយ​អ្នក​ផលិត​ជាជាង​ទិញ​វាពី​ប្រតិបត្តិ​ករ​បណ្តាញ​ថាមពល​របស់​ប្រទេស​វៀតណាម​។ សូម​បញ្ជាក់ដែរថា «​ថាមពល​កកើត​ឡើងវិញ​» សំដៅ​ដល់​ថាមពល​បានមកពី​ប្រភព​ធម្មជាតិ ដូចជា ខ្យល់ និង​ពន្លឺព្រះអាទិត្យ​ដែល​អាច​កកើត​ឡើងវិញ ដើម្បី​បំពេញ​ចំនួន​ដែល​បាត់បង់ និង​មិនចេះ​រីងស្ងួត នេះ​បើ​យោងតាម United Nations.​។​

​ទាក់ទង​បញ្ហា​នេះ​ដែររដ្ឋបាល​របស់​ប្រធានាធិបតី​លោក Joe Biden ត្រូវបាន​គេ​រំពឹងថា នឹង​ប្រកាស​ពី​ការឧបត្ថម្ភ​ធន​រាប់ពាន់​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប (semiconductor) កំពូលៗ រួមទាំង​ក្រុមហ៊ុន Intel និង Taiwan Semiconductor Manufacturing (TSMC) ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ដើម្បី​ជួយ​សាងសង់​រោងចក្រ​ថ្មី​នៅ​សហរដ្ឋអាមេរិក​។ សារព័ត៌មាន Reuters នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៤​បាន​ឲ្យ​ដឹងថា​។​ការប្រកាស​ពី​គម្រោង​ឧបត្ថម្ភ​ធន​នាពេលខាងមុខ ត្រូវបាន​គេ​រំពឹងថា នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២៤ ក្នុង​គោលបំណង​ចាប់ផ្តើម​ការផលិត​បន្ទះ​ឈី​ប​កម្រិត​ខ្ពស់ ដែល​ផ្តល់​ការគាំទ្រ​ថាមពល​ដល់ ស្មា​ត​ហ្វូ​ន បញ្ញា​សិប្ប​និម្មិត្ត និង​ប្រព័ន្ធ​សព្វាវុធ នេះ​បើតាម​ការឱ្យដឹងថា​ពី WSJ​។​

​ការឧបត្ថម្ភ​ធន​នេះ​គឺជា ផ្នែក​មួយ​នៃ​កម្មវិធី​ឧបត្ថម្ភ​ធន «Chip for America» ចំនួន ៣៩​ពាន់​លាន​ដុល្លារ ដែល​ត្រូវ​បានអនុម័ត​ដោយ​សភា​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០២២ កន្លងទៅ​។ ដោយឡែក​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០២៣ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​អាមេរិក Gina Raimondo ធ្លាប់បាន​គូសបញ្ជាក់ថា លោកស្រី​នឹង​ផ្តល់​រង្វាន់​មូលនិធិ​ជាច្រើន​បន្ថែមទៀត​សម្រាប់​បន្ទះ​ឈី​ប semiconductor ក្នុង​ឆ្នាំ​២០២៤ រួមទាំង​ការប្រកាស​ផ្តល់​ឧបត្ថម្ភ​ធន​រាប់ពាន់​លាន​ដុល្លារ​សម្រាប់​ការផលិត​ផងដែរ​។ គួរ​ជម្រាប​ដែរ​ថា Intel ជា​ក្រុមហ៊ុន​អាមេរិក ចំណែក TSMC ជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ដ៏​ធំ​របស់​តៃវ៉ាន់ ហើយ​ការឧបត្ថម្ភ​ធន​ដល់​ក្រុមហ៊ុន​ទាំងពីរ​នេះ វា​ពាក់ព័ន្ធ​នឹង​រឿង​សន្តិសុខ​ជាតិ និង​នយោបាយ​ផងដែរ (​សង្គ្រាម​បន្ទះ​ឈី​បរ​វាង​ចិន និង​អាមេរិក​)៕a us invest vn1 a us invest vn4  


​