» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5166 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695337 នាក់

ជំនួប​ត្រាំ​-​ម៉ា​ក្រុង បង្ហាញ​ការខ្វែងគំនិត​គ្នា​លើ​វិធីសាស្ត្រ​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន តែ​យល់ព្រម​លើ​កង​រក្សា​សន្តិភាព


​អាមេរិក​៖ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​បារាំង លោក​អេ​ម៉ា​នូ​អែល​ម៉ា​ក្រុន​( Emmanuel Macron) បាន​ជួប​ពិភាក្សាគ្នា​ផ្ទាល់​នៅ​សេត​វិមាន កាលពី​ថ្ងៃ​ចន្ទ ដោយ​បង្ហាញ​ពី​ភាពខុសគ្នា លើ​វិធីសាស្ត្រ​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន តែ​យល់ព្រម​លើ​គំនិត ដាក់ពង្រាយ​កង​រក្សា​សន្តិភាព​អឺរ៉ុប​ក៏ដោយ​។a macron truma

ទីភ្នាក់ងារសារព័ត៌មាន Reuters​បាន​ផ្សាយ​ឲ្យ​ដឹងថា​៖​ប្រធានាធិបតី ត្រាំ ចង់បាន​បទ​ឈប់​បាញ់​ឆាប់រហ័ស និង​បង្ហាញ​ពី​លទ្ធភាព​ជួប ជាមួយ​លោក ពូ​ទីន លោក Macron បាន​ជំរុញឱ្យមាន​ដំណោះស្រាយ​ដោយ​ប្រុងប្រយ័ត្ន ដោយ​ចាប់ផ្តើម​ពីបទ​ឈប់​បាញ់ ហើយ​បន្តទៅ​កិច្ចព្រមព្រៀង​សន្តិភាព ដែល​រួមបញ្ចូល​ការធានា​សន្តិសុខ និង​គោរព​អធិបតេយ្យភាព​អ៊ុយ​ក្រែ​ន​។​«​យើង​ចង់បាន​សន្តិភាព​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​យើង​មិន​ចង់បាន​កិច្ចព្រមព្រៀង​ដែល​ខ្សោយ​នោះទេ​» លោក Macron បាន​ថ្លែង​។​

​ទោះបីយ៉ាងណា​មេដឹកនាំ​ទាំងពីរ បាន​ឯកភាព​លើ​លទ្ធភាព​នៃ​ការដាក់​ពង្រាយ​កង​រក្សា​សន្តិភាព​អឺរ៉ុប ក្រោយ​ការសម្រេចបាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​។ លោក Macron បាន​បញ្ជាក់ថា កងកម្លាំង​ទាំងនោះ​នឹងមិន​ប្រចាំការ​នៅ​ជួរមុខ​ឡើយ ប៉ុន្តែ​នឹង​ដើរតួនាទី​ក្នុង​ការធានា​ការគោរព​សន្តិភាព​។ ប្រធានាធិបតី​បារាំង​រូបនេះ ក៏បាន​អះអាង​ទៀតថា លោក ពូ​ទីន ក៏បាន​យល់ព្រម​ចំពោះ​គំនិត​នេះ​ផងដែរ​។​​លោក​ម៉ា​ក្រុន​លើកឡើងថា​៖​នៅពេលណា​ដែល​យើង​មាន​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​រឹងមាំ ហើយ​យូរអង្វែង ចុះហត្ថលេខា​ដោយ​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី ហើយ​ដោយមាន​ពួកយើង​ជា​ភាគី​អ្នកធានា នោះ​បារាំង​និង​អង់គ្លេស​ដែល​បាន​ពិភាក្សា​គ្នាច្រើន​សប្តាហ៍​មក​ហើយ​នោះ សូម​ប្រកាសថា​នឹងចូលរួម​។ អ្វីដែល​យើង​បាន​ជជែក​គ្នា រវាង​កងកម្លាំង​ទ័ព​គ្រប់ផ្នែក គឺ​យើង​ត្រៀម​បញ្ជូន​កម្លាំង​ទ័ព​ទៅ​អ៊ុយ​ក្រែ​ន តែ​មិនមែន​ទៅ​សមរភូមិ ឬ​ទៅ​ដែនដី​ដែលជា​ប់​ជម្លោះ​ទេ តែ​គឺ​ទៅ​ចូលរួម​ធានា​ការពារ​សន្តិភាព ក្រោយ​ភាគី​ទាំង​២​ចុះហត្ថលេខា​។ ដូច្នេះ​វា​ជា​បេសកកម្ម​សន្តិភាព មិនមែន​ទៅ​ប្រយុទ្ធ​ឡើយ​។ បេសកកម្ម​យើង គឺ​ដើម្បី​បញ្ជាក់​អំពី​ការជួយ​ធានា​។ វា​ជា​បេសកកម្ម​ដែលមាន​កម្រិត តែ​វា​បញ្ជាក់​ច្បាស់​អំពី​ការចូលរួម​សាមគ្គី​របស់​យើង​។​

​លោក Macron បានចាត់ទុក​កិច្ច​ជួបពិភាក្សា​នេះ ថា​ជា «​ចំណុច​របត់​»​។ ក្នុងជំនួប​នោះ លោក Macron ក៏បាន​កែតម្រូវ​ការអះអាង​របស់លោក ត្រាំ ដែលថា អឺរ៉ុប​ផ្តល់ជំនួយ​ដល់​អ៊ុយ​ក្រែ​ន ត្រឹមតែ​ជា​ប្រាក់កម្ចី​ដោយ​លោក​ម៉ា​ក្រុន​ថា​ជា​ជំនួយឥតសំណង​។​​ទាក់ទង​នឹង​កិច្ចព្រមព្រៀង ជាមួយ​អ៊ុយ​ក្រែ​ន លោក ត្រាំ បាន​រាយការណ៍​ពី​វឌ្ឍនភាព​លើ​ផែនការ​ចែករំលែក​ប្រាក់ចំណូល​ពី​ធនធាន​រ៉ែ ដើម្បី​ទូទាត់​ថ្លៃ​អាវុធ​ដែល​សហរដ្ឋអាមេរិក​បាន​ផ្គត់ផ្គង់​ដល់​អ៊ុយ​ក្រែ​ន ដោយ​លោក​បានបង្ហាញ​ក្តី​រំពឹងថា លោក Zelenskiy នឹងធ្វើ​ដំណើរ​មកកាន់​សហរដ្ឋអាមេរិក​ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​នេះ​ជា​ផ្លូវការ​។​លោក​ត្រាំ​៖​ខ្ញុំ​នឹង​ជួប​លោក​ហ្សេ​ឡេ​ន​ស្គី​។ ប្រហែលជា​គាត់​អាចមក​នៅ​សប្តាហ៍​នេះ ឬ​សប្តាហ៍​ក្រោយ ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​។ វា​ពិតជា​ដំណឹង​មួយ​ល្អ ហើយ​ខ្ញុំ​សប្បាយ​ចិត្តនឹង​ទទួល​ជួប​គាត់ នៅក្នុង​បន្ទប់ធ្វើការ​របស់ខ្ញុំ​។ ឥឡូវនេះ កិច្ចព្រមព្រៀង​កំពុងតែ​ត្រូវបាន​ជជែក​គ្នា ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ​។ វា​គឺជា​កិច្ចព្រមព្រៀង​ស្តីអំពី​រ៉ែ​ដី​កម្រ និង​រ៉ែ​មួយចំនួនទៀត​។ ហើយ​បើតាម​ខ្ញុំ​យល់ គឺ​គាត់​ចង់​មកនេះ ដើម្បី​មក​ចុះហត្ថលេខា​តែម្តង​។ ដូច្នេះ​សម្រាប់​ខ្ញុំ​វា​ជា​រឿង​ល្អ​ខ្លាំងណាស់​។ ខ្ញុំ​គិតថា វា​មិនចាំបាច់​ទាល់តែ​មានការ​អនុម័ត​ពី​ក្រុមប្រឹក្សា​ណាមួយ​ទេ ដូច្នេះ​កិច្ចព្រមព្រៀង​នេះ​នឹង​អាច​ចេញរួច​!

 

​ឆ្លើយ​នឹង​សំណួរ​អ្នកកាសែត លោក​ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ការ​ត្រេកអ​រដែរ ដែល​លោក​ម៉ា​ក្រុង​មកជួប​និង​លើក​ជា​សំណើរ​ធំៗ​ទាក់ទិន​នឹង​អ៊ុយ​ក្រែ​ន​។ ហើយ​លោក​ត្រាំ​បាន​បញ្ជាក់ថា លោក​គាំទ្រ​គំនិត​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ទៅ​អ៊ុយ​ក្រែ​ន​!​លោក​ត្រាំ​៖​ពិតមែន​ហើយ កងទ័ព​អឺរ៉ុប​អាច​នឹងត្រូវ​បញ្ជូនទៅ​អ៊ុយ​ក្រែ​ន​ក្នុងនាម​ជា​កងកម្លាំង​រក្សា​សន្តិភាព​។ ដូច្នេះ​នៅពេល​មាន​កិច្ចព្រមព្រៀង​សន្តិភាព គឺ​ពួកគេ​អាច​ត្រួតពិនិត្យ​តាមដាន​ការគោរព​វា​ឲ្យ​បាន​ត្រឹមត្រូវ​។ ខ្ញុំ​ជឿថា វា​មិនមែនជា​បញ្ហា​ចោទ​ទេ​! មាន​ប្រទេស​អឺរ៉ុប​ជាច្រើន​ដែល​គាំទ្រ​គំនិត តែ​ខ្ញុំ​មិន​ចង់​និយាយ​ជំនួស​ភាគី​បារាំង​ដែរ តែ​ខ្ញុំ​ដឹងថា​បារាំង​ក៏​គាំទ្រ​គំនិត​នេះ​។ ខ្ញុំ​គិតថា វា​គឺ​ថ្ងៃ​ដ៏​ល្អ​មួយ នៅពេលណា​យើង​អាច​ដើរចូល​ក្នុងនាម​ជា​អ្នករក្សា​សន្តិភាព ហើយ​ប្រឆាំង​ទៅនឹង​អ្វីដែល​កំពុង​កើតឡើង​រាល់ថ្ងៃនេះ ព្រោះ​មនុស្ស​ស្លាប់​ច្រើនណាស់​។​​អ្នកកាសែត​ម្នាក់​បាន​ជជីក​សួរ ថា​តើ​លោកពូ​ទីន នឹង​សុខចិត្ត​យល់ព្រម ឲ្យ​មាន​កងកម្លាំង​រក្សា​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន​ទេ ? លោក​ត្រាំ​បាន​ឆ្លើយថា សុខចិត្ត ព្រោះ​លោក​ជឿថា លោកពូ​ទីន​ពិតជា​ចង់បាន​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​មែន ដើម្បី​បញ្ចប់សង្គ្រាម​!a macron trum 
​