» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3634 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668274 នាក់

ម្លៃប្រេងនឹងធ្លាក់ថ្លៃបន្តទៀត បន្ទាប់ពីប្រធានាធិបតី Trump ចាត់វិធានការដោះស្រាយក្នុងពេលបារាំងបានចេញមកការពារច្រកសមុទ្ទ!

 

 

អាមេរិក៖ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា លោកមានផែនការដើម្បីដោះស្រាយការឡើងថ្លៃប្រេង ដែលជំរុញដោយសង្រ្គាមដែលកំពុងបន្តជាមួយអ៊ីរ៉ង់ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។a oil trum 

 

ថ្លែងប្រាប់កាសែត New York Post នៅថ្ងៃទី ១០ខែមីនា ឆ្នាំ២០២៦ក្នុងពេលមានការវាយលុករបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់លោកប្រធានាធិបតី Trump បានថា “ខ្ញុំមានផែនការសម្រាប់អ្វីគ្រប់យ៉ាង។ អ្នកនឹងសប្បាយចិត្តខ្លាំង” ។

សូមបញ្ជាក់ថាតម្លៃប្រេងឆៅបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់បានចាប់ផ្តើម ដោយតម្លៃប្រេងឆៅ Brent ឡើងដល់១១៩  ដុល្លារក្នុងមួយបារ៉ែលពេញមួយយប់ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនក្នុងឆ្នាំ២០២២  មុនពេលធ្លាក់ចុះមកនៅប្រហែល១០០  ដុល្លារ។

ការកើនឡើងតម្លៃប្រេងត្រូវបានជំរុញភាគច្រើនបណ្តាលមកពីការរំខានដល់ការដឹកជញ្ជូនតាមរយៈច្រកសមុទ្រ Hormuz ដែលតាមរយៈច្រកសមុទ្រនោះ ប្រេងប្រហែល២០ លានបារ៉ែលជាធម្មតាបានឆ្លងកាត់ជារៀងរាល់ថ្ងៃ។លោក Trump ​បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​មិន​មាន​ការ​ព្រួយ​បារម្ភ​អំពី​តម្លៃ​នេះ​ទេ​​។​វា​នឹង​ធ្លាក់​ចុះ​យ៉ាង​លឿន​នៅ​ពេល​វា​ចប់ ហើយ​បើ​ឡើង​ក៏​ឡើង​ដែរ ប៉ុន្តែ​វា​សំខាន់​ជាង​តម្លៃ​សាំង​ឡើង​បន្តិច​ទៅ​ទៀត​»​។

សម្រាប់លោក អ៊ីប្រាហ៊ីម ហ្សុលហ្វាហ្គារី (Ebrahim Zolfaghari) ដែលជាអ្នកនាំពាក្យនៃទីបញ្ជាការដ្ឋានមជ្ឈិម ខាមថាម អាល់អាន់ប៊ីយ៉ា (Khatam al-Anbiya) របស់អ៊ីរ៉ង់ បានចេញមុខព្រមានចំៗទៅកាន់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែលថា ប្រសិនបើសង្គ្រាមនៅតែបន្ត វានឹងរុញច្រានតម្លៃប្រេងឱ្យហក់ឡើងលើស ២០០ ដុល្លារក្នុងមួយបារ៉ែល។ លោកបានសង្កត់ធ្ងន់ថា «ប្រសិនបើអ្នកទាំងនោះ អាចទ្រាំទ្របាននឹងតម្លៃប្រេង ២០០ ដុល្លារ ក៏សូមបន្តលេងល្បែងសង្គ្រាមនេះទៀតចុះ» ។

ទោះជាបែបណាក្ដី លោកបានអំពាវនាវឱ្យរដ្ឋាភិបាលនៃបណ្ដាប្រទេសមូស្លីម ប្រញាប់ព្រមានអាម៉េរិក និងអ៊ីស្រាអ៊ែល កុំឱ្យបន្តសកម្មភាពដ៏សាហាវឃោរឃៅនេះទៀត ដើម្បីកុំឱ្យភ្លើងសង្គ្រាមរីករាលដាលកាន់តែខ្លាំង។ មុនពេលសង្គ្រាមផ្ទុះឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ តម្លៃប្រេងស្ថិតនៅត្រឹមប្រហែល ៧០ ដុល្លារប៉ុណ្ណោះ ដោយសារតែក្ដីព្រួយបារម្ភពីការបិទច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវដឹកជញ្ជូនប្រេង ២០% សម្រាប់ពិភពលោក តម្លៃប្រេងបានកើនថ្លៃ។

ទាក់ទងនិងច្រកសមុទ្ទ Hormuz លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និយាយថា បារាំង និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងរៀបចំបេសកកម្មដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈដែលសង្គ្រាមមជ្ឈិមបូព៌ាបានចូលដល់សប្តាហ៍ទីពីរហើយនោះ។ ប្រធានាធិបតីបារាំងលោកអេម៉ាណូអែល ម៉ាក្រុង បាននិយាយនៅថ្ងៃទី០៩ខែមីនាឆ្នាំ២០២៦ថា ការវាយប្រហារលើប្រទេសស៊ីប( Cyprus) គឺជាការវាយប្រហារលើអឺរ៉ុបទាំងមូល ហើយថាបារាំងនិងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងរៀបចំបេសកកម្មការពារ ដើម្បីបើកច្រកសមុទ្រHormuzឡើងវិញ ខណៈសង្រ្គាមនៅមជ្ឈិមបូព៌ា ឈានចូលដល់សប្តាហ៍ទី២។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNAនៅថ្ងៃទី១០ខែមីនាឆ្នាំ២០២៦។

ថ្លែងអំឡុងពេលបំពេញទស្សនកិច្ចទៅកាន់ប្រទេសស៊ីប ដើម្បីពិភាក្សា អំពី បញ្ហាសន្តិសុខក្នុងតំបន់ លោកម៉ាក្រុងបាននិយាយថា បេសកកម្មនេះនឹងមានគោលបំណង អមដំណើរកប៉ាល់ដឹកកុងតឺន័រនិងនាវាដឹកប្រេងដើម្បីបើកច្រកសមុទ្រHormuz ឡើងវិញបន្តិចម្តងៗ បន្ទាប់ពីបញ្ចប់ដំណាក់កាលដ៏ក្តៅគគុកនៃជម្លោះ។ លោកម៉ាក្រុងបានថ្លែងថា នេះគឺចាំបាច់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ប៉ុន្តែក៏សម្រាប់រំហូរឧស្ម័ន និងប្រេងផងដែរ ដែលត្រូវតែអាចចាកចេញពីតំបន់នេះម្តងទៀត។a oil trum1 a oil trum2 a oil trum3 a oil trum4