» ចាប់​ស្ទាវ​បាញ់ប្រហារ​ក្នុង​ផ្សារ​ទំនើប Saim Paragon ថៃ ក្រុង​បាងកក បណ្តាល​ឲ្យ​មនុស្ស ស្លាប់ និង​រងរបួស » សម្ដេច​ធិបតី​ចាត់ទុក​ការ​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៤​ជាការ​ចែកគ្នា​រស់​ » មន្ត្រី​កាកបាទក្រហម​ចូលរួម​រំលែក​ទុក្ខ ចំពោះ​គ្រួសារ​ស្ត្រី ដែល​ស្លាប់​ដោយសារ ឆ្លងទន្លេ កូនភ្លោះ ៣​នាក់​!? » ប៉ូលិស​យោធា​នៅ​ប្រទេស​ន័​រវេ​ស​ចាប់​អ្នកដំណើរ​ស្ត្រីជន​ជាតិចិន​ម្នាក់​ព្រោះ​ថតរូប និង​វីដេអូ​ចេញពី​បង្អួច​យន្តហោះ​ » ឈ្មោះ សី និង ឈ្មោះ វិ​ន បើក​សង្វៀន​បញ្ជល់មាន់​និង បៀ​អាប៉ោង​ខុសច្បាប់​ក្នុង​ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី​ចិញ្ចឹម​សម​ត្ត​កិច្ច​? » បើ​គ្មាន​ពេ​ជ​សោភា​ទេ​បេ​ក្ខ​នារី លឹម សេរី​ហាន់​នី​កា​ជ័​គ្មាន​វាសនា​ទទួលបាន​យ​លា​ភី កម្មវិធី The Voice Cambodian រដូវ​កាល​ទី​៣​ទេ​! » អ៊ុយ​ក្រែ​ន​នៅតែមាន​ទឹកមាត់​លេប​ក្នុង​ជំនួយ​ពី​អាមេរិក​សម្រាប់​វាយបក​រុស្ស៊ី​ » បែក​រឿង​មេ​និង​អនុ​សាខាគយ​កំពង់ស្ពឺ​ក្បៀស​លុយ​អប្បហា​បង្ក្រាប​បទល្មើស​គេចពន្ធ​ » ទូត​ខ្មែរ​នៅ​ឡាវ​រំដោះ​នារី​ខ្មែរ​ដែល​ភ័យខ្លាច​គេ​នាំទៅ​លក់​ហើយ​ » នាយករដ្ឋមន្ត្រី​កម្ពុជា​ថៃ​ពិភាក្សាគ្នា អំពី​វិស័យ​នៃ​កិច្ចសហការ​ទ្វេភាគី​កម្ពុជា​-​ថៃ ដែលមាន​ភាពសម្បូរ​បែប និង​ទូលំទូលាយ​ » ប្រាក់​ឈ្នួល​កាត់ដេរ​នៅ​កម្ពុជា​ឆ្នាំ​២០២៤​ឡើង​៤​ដុល្លារ​ប្រៀប​អតិផរណា​២​កន្លះ​ភាគរយ​តែ​បាន ខ្ពស់ជាង​ប្រទេស​ចំនួន​៥ នៅក្នុង​តំបន់ » មុន​បោះឆ្នោត​ដើរ​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ហ្វូ​តូ​អត្តសញ្ញាណប័ណ្ណ​ហើយ​ផ្តិតមេដៃ​និង​បង់លុយ ដើម្បី​យកទៅ​ឲ្យ​ក្រុមនិស្សិត​ចុះមក​វាស់ដី​ធ្វើ​ប្លង់​ឲ្យ តែ​ចុងក្រោយ​ទឹកភ្នែក​!? » អភិបាលខេត្ត​កំពង់ចាម ចាត់​ឲ្យ​មន្ត្រី​ជំនាញ​សិក្សា​ចំណុច​ច្រាំងទន្លេ​សំខាន់ៗ ក្នុងស្រុក​កោះសូទិន និង​ស្រុក​ស្រី​សន្ធរ » កម្ពុជា​អរគុណ​អាមេរិក​និង​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ » ករណី​យ៍ម​ន្ត្រី​សាលាខេត្ត​ស្ទឹងត្រែង​គុប​ឃិត​ជាមួយ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ធ្វើ​ឲ្យ​បាត់​លុយ​ជាង​៦០០​លាន​រៀល​អភិបាលខេត្ត​គ្រប​ទុក​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1999 នាក់

ម្សិលមិញ 6841 នាក់

សរុប 13123872 នាក់

មហាក្សត្រ​ខ្មែរ​ផ្ញើ​សា​រំលែក​ទុក្ខ​ប្រ​ធានា​ធិប​តី​លី​បង់​រឿង​ផ្ទុះ​កណ្តាល​ក្រុង​សម្លាប់​មនុស្ស​


​លី​បង់​៖​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្តា​រៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត បាន​សព្វព្រះរាជហឫទ័យ​ព្រះរាជទាន​ព្រះរាជសារ​ផ្ញើជូន​នាយ​ឧ​ត្ត​ម​សេនីយ៍ MICHEL AOUN ប្រធានាធិបតី​លី​បង់ ដើម្បី​ចូលរួម​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ និង​សោកស្តាយ​ចំពោះ​សោកនាដកម្ម​ដ៏​រន្ធត់ ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​ឆេះ​ដ៏​ខ្លាំងក្លា​ចេញពី​ឃ្លាំង​ស្ដុក អា​ម៉ូ​ញ៉ូ​ម​នីត្រាត នៅ​កំពង់ផែ​ក្នុង​រដ្ឋធានី​បេ​រូត​។​a banon ex 

​សូមបញ្ជាក់ថា កាលពី​ម៉ោង​១៨៖០០​នាទី​ល្ងាច​ថ្ងៃ​អង្គារ ទី​០៤ ខែសីហា ឆ្នាំ​២០២០ (​ម៉ោង​នៅ​ទីក្រុង​បេ​រូត​) មាន​កើតមាន​ហេតុការណ៍​ផ្ទុះ​ដ៏​ខ្លាំងក្លា​មួយ នៅក្បែរ​កំពង់ផែ​មួយ​ក្នុង​រដ្ឋធានី​បេ​រូត​។​

​នាយករដ្ឋមន្ត្រី​លី​បង់ លោក ហាស្សាន ឌី​អាប (Hassan Diab) បាន​អះអាងថា ការផ្ទុះ​នេះ បានកើត​ចេញពី​ឃ្លាំង​ស្តុក សារធាតុ​អា​ម៉ូ​ញ៉ូ​ម​នីត្រាត (ammonium nitrate) ទម្ងន់ ២,៧៥០​តោន ដែល​បាន​រក្សាទុក​ក្នុង​ឃ្លាំង​នោះ​អស់​រយៈពេល ០៦​ឆ្នាំ​មកហើយ​។​ទោះជា​យ៉ាងណា​សម​ត្ត​កិ​ច្ចលី​បង់​ប្រកាស​ពី​ការបន្ត​ស្រាវជ្រាវ​រក​មូលហេតុ​ពិត​និង​អ្នកទទួលខុសត្រូវ​មក​ផ្តន្ទាទោស​។​

​តុល្យ​ការណ៍​ចុង​ក្រោយនេះ​បាន​ឲ្យ​ដឹងថា​ហេតុការណ៍​ផ្ទុំ​នេះ​បានធ្វើឱ្យ​មនុស្ស​ជាង ១០០​នាក់​ស្លា ប់​បាត់​បង់ជីវិត និង​ច្រើនជាង ៤,០០០​នាក់​ផ្សេងទៀត បាន​រងរបួស​។ រដ្ឋាភិបាល​លី​បង់ បានប្រកាស «​កាន់ទុក្ខ​រយៈពេល ០៣​ថ្ងៃ​» ដោយ​រាប់​ចាប់ពី​ថ្ងៃ​ពុធ​ទី​៥​សីហា​នេះ​តទៅ​។​អភិបាលក្រុង បេ​រ៉ូ​ត លោក ម៉ា​វ៉ាន់ អាប់​បូដ បាន​និយាយថា មនុស្ស ជាង ២ សែន​នាក់ (២០០,០០០) បាត់បង់​ផ្ទះ​របស់​ពួកគេ ហើយ​អាជ្ញាធរ​កំពុងធ្វើការ​ផ្តល់​ជូន បាយទឹក និង​ជម្រក​ដល់​ប្រជាជន​ទាំងនោះ​។​

​នៅ​ថ្ងៃទី​៥​ខែសីហា​នេះ វិមាន​ប្រធានាធិបតី​បារាំង បានប្រកាសថា បារាំង​បានសម្រេច​បញ្ជូន​យន្តហោះ​យោធា​ពីរ​គ្រឿង​និង​ក្រុមគ្រូពេទ្យ​៥៥​នាក់​ដោយមាន​បរិក្ខារ​ពេទ្យ​សរុប ២២​តោន​ទៅ​ជួយ​ដល់​ប្រទេស​នេះ​ដោះស្រាយ​ហេតុការណ៍​បន្ទាន់​នៅ​ចំពោះមុខ​។
​ក្រៅពី​បារាំង រុស្ស៊ី​ក៏បាន​បញ្ជូន​យន្តហោះ​យោធា​៥​គ្រឿង​ដឹក​បរិក្ខារ​ពេទ្យ និង​ក្រុម​អ្នកជំនាញ ដើម្បី​សាងសង់​មន្ទីរពេទ្យ​បណ្តោះអាសន្ន ព្យាបាល​អ្នករងរបួស​ភ្លាមៗ ដោយ សារ​តែ​មន្ទីរពេទ្យ​នានា​ពេញ​ទៅដោយ​អ្នកជំងឺ​។​a bano ex a bano ex1 a bano ex2 a bano ex3 a banon ex1 a banon ex1