» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5848 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696019 នាក់

វៀតណាម​បិទ​ខេត្ត​ហាយ​យឿ​ង និង​ក្វាង និ​ញ​រក​អ្នក​ឆ្លង​កូ​វិត​

 

​វៀតណាម​៖​លោក ង្វៀង សឹង ភុ​ក​នាយករដ្ឋមន្ត្រី​វៀតណាម នៅ​ល្ងាច​ថ្ងៃទី​២៨​ខែមករា បានប្រកាស​ដាក់​បំរាម ពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្ត ហាយ​យឿ​ង និង​ក្វាង​និ​ញ មិន​ឲ្យ​ចាក​ចេញពី​តំបន់​ដែល​ខ្លួន​រស់នៅ​នាពេល​នេះឡើយ ដើម្បី​ទុក​ឲ្យ​ក្រុម​ជំនាញ​បន្ត​រក​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​។​a co vn1 

ដោយ​អនុវត្តតាម​បទបញ្ជា​របស់​នាយករ​ដ្ឋ​មន្ត្រី មន្ត្រី​​ក្រសួងសុខាភិបាល​វៀត​ណា​ម បានចេញ​សារ លិខិត 89/CD-BYT ស្នើ​ជាបន្ទាន់​ឲ្យ​ចាត់វិធានការ​តឹងតែង​បំផុត​ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩​នៅក្នុង​ខេត្ត​ហាយ​យឿ​ង និង ក្វាង​និ​ញ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ឲ្យ​បាន​តឹងតែង​បំផុត​។ កម្លាំង​ទាំងអស់ នៅក្នុង​ខេត្ត​ទាំងពីរ​ខាងលើ ក្នុងនោះ​មាន​ទាហាន ប៉ូលិស ក្រុមសុខាភិបាល ត្រូវតែ​តាមដាន ក្នុងការ​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩ ។​

ខេត្ត​ហាយ​យឿ​ង​និង​ក្វាង​និ​ញ​បាន​បិទ​ចរាចរណ៍ ចេញចូល​ក្នុង​ខេត្ត​ទាំងពីរ​នេះ​ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩ ។ ចរាចរណ៍​ផ្លូវទឹក​ផ្លូវគោក​ត្រូវបាន​ផ្អាក ។​
​នៅក្នុង​ខេត្ត​ហាយ​យឿ​ង ក៏បាន​បង្កើន​មន្ទីរពេទ្យ​បណ្តោះអាសន្ន​ភ្លាមៗ​ដែរ ដែលមាន​គ្រែពេទ្យ​ជាង​២០០ ដើម្បី​បំពេញតម្រូវការ​ព្យាបាល​អ្នកជំងឺ​ឲ្យ​បាន​ទាន់ពេលវេលា​។ ចំណែក​កម្លាំង​សន្តិសុខ​វិញ បាន​បង្កើត​កុងត្រូល​ត្រួតពិនិត្យ​ច្រកចេញ​ចូលក្នុង​ខេត្ត ហាយ​យឿ​ង​ចំនួន​៨​កន្លែង​ដែល​ចាប់ផ្តើម​រិ​ឹ​ត​បន្តឹង​នៅវេលា​ម៉ោង​១៨ ថ្ងៃទី ២៨​ខែមករា​ឆ្នាំ​២០២១​។​​ការដាក់​វិធានការ​រិត​ត្បិត​នេះ​កើតឡើង​ក្រោយពេល​រកឃើញ​អ្នក​ឆ្លង​វិ​រុស​កូ​វិត​១៩​ដល់​ទៅ​៨២​នាក់ ដែលជា​ករណី​ឆ្លង​ថ្មី នៅក្នុង​សហគមន៍ ក្រោយ​រយៈពេល​៥៥​ថ្ងៃ​កន្លងមក​មិនមាន​អ្នក​ឆ្លង ៕a co vn2 a co vn3 

​