» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5874 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696045 នាក់

នាយករដ្ឋមន្ត្រី​ថៃ​រួចខ្លួន​ពិការ​ដេញដោល​ទម្លាក់​តំណែង​


​ប្រទេស​ថៃ​៖​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នៃ​ការតស៊ូ​មតិ​នៅក្នុង​សភា លោកស្រី​នាយករដ្ឋមន្ត្រី​វ័យ​៣៨​ឆ្នាំ ផេ​ថង​ថា​ន ស៊ីណា​វ៉ា​ត់ (Paetongtarn Shinawatra) បាន​រង​ការវាយប្រហារ​យ៉ាងខ្លាំង​តាំងពី​សំណុំរឿង​គេចពន្ធ​ដល់​ពិធីការ​ដឹកនាំ​ប្រទេស​។ នៅក្នុង​ញត្តិ​ចាប់​ថ្នាក់​សុំ​ដក​ទំនុកចិត្ត​ពី​ប្រមុខ​រដ្ឋាភិបាល បក្សប្រឆាំង​បាន​បន្ទោស​អំពី​វិធី​គ្រប់គ្រង​ប្រទេស និង​កង្វះ​បទពិសោធន៍​របស់លោក​ស្រី​នាយករដ្ឋមន្ត្រី ព្រមទាំង​បាន​ចោទ​លោកស្រី​ផេ​ថង​ថា​ន​ថា​បាន​ដឹកនាំ​ប្រទេស​ក្រោម​ខ្សែ​ញាក់​របស់លោក​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​ជា​ឪពុក​។​a pay tong tana1 

​នាយករដ្ឋមន្ត្រី​ថៃ បាន​ហែល​ឆ្លង​សំណួរ​នានា​ដោយ​គ្មាន​ភាពភ័យខ្លាច​ពី​ការវាយលុក​របស់​គណ​បក្សប្រឆាំង បានបញ្ជាក់​ជាថ្មី​អំពី​ស្ថិរភាព​នៃ​ក្រុមចម្រុះ​ដែល​កំពុង​កាន់អំណាច​។​​យោងតាម​រ៉​យ​ទ័​រ នាយករដ្ឋមន្ត្រី​វ័យក្មេង​បំផុត​របស់​ប្រទេស​ថៃ​លោកស្រី ផែ​ថង​ថា​ន បានឈ្នះ​ការគាំទ្រ​ពី​សមាជិកសភា​ចំនួន ៣១៩​នាក់​ក្នុងចំណោម​សមាជិកសភា ៤៨៨​រូប ។​​ការបោះឆ្នោត​ដក​ទំនុកចិត្ត​លើ​លោកស្រី​ផែ​ថង​ថា​ន គឺជា​ការសាកល្បង​ដំបូង​នៃ​អាណត្តិ​របស់​នាយករដ្ឋមន្ត្រី​ជាង​ប្រាំពីរ​ខែ បន្ទាប់ពី​លោកស្រី​ត្រូវ​បានទទួល​ដំណែង​ជា​នាយករដ្ឋមន្ត្រី​ដោយ​នឹកស្មាន​មិន​ដល់​ក្នុងការ​ចាប់អារម្មណ៍​ផ្នែក​នយោបាយ​ដែល​មិន​ធ្លាប់​កាន់តំណែង​ជា​សាធារណៈ​ដោយ​ជំនួស​លោក សេដ្ឋា ថា​វី​ស៊ី ដែលជា​សម្ព័ន្ធមិត្ត បន្ទាប់ពី​ការដកតំណែង​របស់គាត់​ដោយ​តុលាការ​រំលោភ​លើ​ក្រមសីលធម៌​។

“​គ្រប់​សំឡេង ប្រឆាំង​ក្តី គាំទ្រ​ក្តី គឺ​សុទ្ធតែជា​កម្លាំងចលក​រុញ​ខ្ញុំ និង​រដ្ឋាភិបាល​ឱ្យ​បន្ត​ប្រឹង​ធ្វើការ​ខ្លាំង​បន្ថែមទៀត​ដើម្បី​បម្រើ​ពលរដ្ឋ​” នេះ​ជា​ប្រសាសន៍​របស់លោក​ស្រី​ផេ​ថង​ថា​ន​នៅតាម​បណ្តាញ​សង្គម ក្រោយពី​សភា​បាន​ច្រានចោល​ញត្តិ​ប្រឆាំងនឹង​លោកស្រី​។​ទន្ទឹមនឹងនោះ តាម​សេចក្តីរាយការណ៍ លោក Nattapong Ruangpanyawut ប្រធាន​គណបក្ស​ប្រជាជន​ក្នុងនាម​ជា​មេដឹកនាំ​បក្សប្រឆាំង​ដ៏​ធំជាងគេ​នៅក្នុង​សភា រួមទាំង​សមាជិក​គណបក្ស​ប្រជាជន​មួយចំនួនទៀត បានបង្ហាញ​ការអបអរសាទរ​និង​ថតរូប​ជាមួយ​នាយករដ្ឋមន្ត្រី ផែ​ថង​ថា​ន នៅក្នុង​សភា រួមជាមួយ​នឹង​សមាជិក​គណៈរដ្ឋមន្ត្រី​មួយចំនួន​ផងដែរ​​តាម​សេចក្តីរាយការណ៍ គេ​ឃើញ​សមាជិកសភា​មកពី​គណបក្ស​ចម្រុះ​រដ្ឋាភិបាល​បាន​នាំ​ថតរូប​ជា​ក្រុម​ជាមួយនឹង​ទឹកមុខ​ញញឹម​រីករាយ ជាពិសេស​នាយករដ្ឋមន្ត្រី ផែ​ថង​ថា​ន បានបង្ហាញ​ទឹកមុខ​ស្រស់ស្រាយ​ស្នាម​ញ​ញឹ​ទៅកាន់​អ្នកពាក់ព័ន្ធ​ក្នុង​លក្ខណៈ​មិត្តភាព​។

​សូម​រំឭកថា ជា​នាយករដ្ឋមន្ត្រី​ថៃ​ដ៏​ក្មេង​ជាងគេ​បំផុត លោកស្រី​ផេ​ថង​ថា​ន​បាន​ចូលកាន់​តំណែង​ជា​ប្រមុខ​រដ្ឋាភិបាលចម្រុះ កាលពី​ខែសីហា​។ ចំណែក​លោក​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​ជា​ឪពុក​ដែល​ធ្លាក់​ពី​អំណាច​នៅ​ឆ្នាំ​២០០៦​ដោយ​រដ្ឋប្រហារ​ធ្លាប់បាន​ប្រកាស​មិន​លូកលាន់​ក្នុង​នយោបាយ​ទៀត​ទេ​។ ប៉ុន្តែ​លោក​នៅតែ​សកម្ម​ខ្លាំង ជាពិសេស​ដើម្បី​ការពារ​បក្ស​ភឿ​ថៃ​របស់លោក​។​​ជា​មហាសេដ្ឋី​មានទ្រព្យ​ដល់​ទៅ ២១០០​លាន​ដុល្លារ (Forbes) និង​បាន​និរទេស​ខ្លួន​ចេញពី​ប្រទេស​កាលពី​ឆ្នាំ​២០០៨ ដើម្បី​គេច​ពី​ការកាត់ទោស​ក្នុង​បទ​ពុករលួយ​ប្រព្រឹត្ត​ក្នុងអំឡុងពេល​កាន់អំណាច ពី​ឆ្នាំ​២០០១-២០០៦ អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន​ដែល​នៅតែមាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុង​រង្វង់​ប្រជាពលរដ្ឋ​ជនបទ​ថៃ​ទើប​អាច​ត្រឡប់​ចូល​មាតុប្រទេស​វិញ​កាលពី​ខែសីហា ២០២៣​។​

​ពេលមកដល់​ទឹកដី​កំណើត​ភ្លាម លោក​ថាក់ស៊ីន​ក៏​ទទួលបាន​ការអនុគ្រោះ​ទោស​ពី​ព្រះមហាក្សត្រ និង​អាច​បញ្ចប់​ទោស​នៅក្រៅ​ឃុំ ក្រោម​ហេតុផល​អាយុ​ច្រើន និង​មាន​សុខភាព​មិនល្អ​ត្រឹម​ថ្ងៃទី​៣១ សីហា​២០២៤ ពោលគឺ​នៅពេល​កូនស្រី​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ថៃ​តែ​ប៉ុន្មាន​ថ្ងៃ​។ ហេតុ​ដូច្នេះហើយ​បានជា​បក្សប្រឆាំង​យល់ថា មានការ​ព្រមព្រៀង​ស្ងាត់ៗ​សម្រួល​ឱ្យ​ឪពុក និង​អ្នកទោស​ផ្សេងទៀត​បាន​រួចខ្លួន​។ នេះ​បើតាម​ពាក្យ​ចោទ​របស់​សមាជិក​បក្ស​ប្រជាជន​ជា​បក្សប្រឆាំង​នៅក្នុង​ការតស៊ូ​មតិ​នៅ​សភា​។​a pay tong tan1 a pay tong tana 
​