» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5720 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695891 នាក់

ចិន​និង​អាមេរិក អង្គុយ​ចរចា​គ្នា​នៅស្វិសរឿង​បញ្ហា​ពាណិជ្ជកម្ម ក្រោយ​ធ្វើសង្គ្រាម​ពន្ធ​យ៉ាង​កក្រើក​


​ប្រទេស​ស្វី​ស​៖ នា​ថ្ងៃ​សៅរ៍ ទី​១០ ខែឧសភា​ចិន​និង​សហរដ្ឋអាមេរិក បានចាប់ផ្តើម​ហើយ​នូវ​ជំនួប​កម្រិត​ខ្ពស់​ស្តីពី​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ក្នុង​ទីក្រុង​ហ្សឺ​ណែវ​នៃ​ប្រទេស​ស្វី​ស​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Xinhua​។​​ជំនួប​ខាងលើរ​ធ្វើឡើង​វាង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក លោក Scott Bessent និង​ប្រធាន​តំណាង​ពាណិជ្ជកម្ម​អាមេរិក លោក​ចា​មី​សុន​គ្រី (Jamieson Greer) ជាមួយ​គណៈប្រតិភូ​ចិន ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី លោក ហេ​លី​ហ្វេ​ង​(He Lifeng )​គឺជា​កិច្ចពិភាក្សា​ជាន់ខ្ពស់​លើកដំបូង​បង្អស់ រវាង​កំពូល​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​របស់​ពិភពលោក ចាប់តាំងពី​សង្គ្រាម​ពាណិជ្ជកម្ម​បាន​ផ្ទុះឡើង កាលពី​ខែមេសា​កន្លងទៅ​។ កិច្ចចរចា​ពាណិជ្ជកម្ម​ចិន​-​អាមេរិក​ខាងលើ នឹង​ប្រព្រឹត្តទៅ​ពេញ​មួយ​ចុង​សប្តាហ៍​នេះ​។​a china us eco 


​នៅ​ថ្ងៃ​សុក្រ ទី​៩ ឧសភា លោក​ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម Truth Social របស់លោក ដោយបាន​សើ្ន​ឲ្យ​បន្ថយពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន មក​ត្រឹម ៨០%​។ ម្ចាស់​សេត​វិមាន​រូបនេះ​បាន​លើកឡើងថា ការដាក់​ពន្ធ ៨០% លើ​ទំនិញ​ចិន​ចូល​ទឹកដី​អាមេរិក គឺ​ល្មម​សមរម្យ​។ ក៏ប៉ុន្តែ លោក​ត្រាំ​បញ្ជាក់​បន្ថែមថា វា​អាស្រ័យ​លើ លោក ស្កុ​ត បេ​សិន ជា​អ្នកដឹកនាំ​ចរចា​រឿងនេះ​។ ឯ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​អាមេរិក លោក​ហូ​វឹត​លុត​និក​( Howard Lutnick)​វិញ បាន​ប្រាប់​ទូរទស្សន៍​អាមេរិក Fox News កាលពី​យប់​ថ្ងៃ​សុក្រ ទី​ឧសភា​ថា លោក​ប្រធានាធិបតី​អាមេរិក​ចង់​ដោះស្រាយ​បញ្ហា​ជាមួយនឹង​រដ្ឋាភិបាល​ចិន និង ចង់​បន្ធូរបន្ថយ​ស្ថានការណ៍​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។ ថ្លែង​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន លោកស្រី Karoline Leavitt អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក​វិញ​បាន​បញ្ជាក់ថា អាមេរិក​នឹងមិន​ទម្លាក់​អាត្រា​ពន្ធ​លើ​ទំនិញ​ចិន​តែ​ឯកតោភាគី​ទេ ប្រសិនបើ​ចិន​មិន​ព្រម​ទម្លាក់​អាត្រា​ពន្ធ​លើ​ទំនិញ​អាមេរិក​។ អាមេរិក​ចង់ឃើញ​ចិន​ធ្វើ​សម្បទាន​ដូចគ្នា​។​

​ដោយឡែក រដ្ឋាភិបាល​ក្រុង​ប៉េកាំង​យល់ថា​ខ្លួន​ជា​ជនរងគ្រោះ​នៃ​ភាពអយុត្តិធម៌ នៃ​សង្គ្រាម​ពាណិជ្ជ​កម្មនេះ​។ ឧបនាយករដ្ឋមន្ត្រី​ចិន លោក ហេ លី​ហ្វេ​ង បាន​គូសបញ្ជាក់ថា ការយល់ព្រម​ចរចា​ពាណិជ្ជកម្ម​ជាមួយ​ភាគី​អាមេរិក​នៅ​ប្រទេស​ស្វ៊ី​ស​លើក​នេះ គឺ​ដោយសារ​តាម​សំណើ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។ នៅ​ថ្ងៃ​សុក្រ ម្សិលមិញ ចិន​បានប្រកាស​អំពី​កំណើន​នៃ​ការនាំចេញ​ទំនិញ​របស់ខ្លួន នៅ​ខែមេសា កន្លងទៅ បាន​ហក់​ឡើងដល់ ៨,១% ពោលគឺ​កើនឡើង ៤​ដង​លើស​ការរំពឹងទុក​រប​ស់​អ្នកវិភាគ​ចិន​។ ក៏ប៉ុន្តែ​ការនាំចេញ​ទំនិញ​ទៅ​ទឹកដី​អាមេរិក​បាន​ធ្លាក់ចុះ ប្រមាណ​១៨%​។ ទោះជា​យ៉ាងណាក្តី ទីក្រុង​ប៉េកាំង​មិនអាច​មាន​អាច​បោះបង់ចោល​ទីផ្សារ​អាមេរិក​ទាំងស្រុង​នោះទេ ដោយសារ​ថា​ការនាំចេញ​ផលិតផល​ចិន​ទៅ​អាមេរិក មានតម្លៃ​ប្រមាណ ៤៤០ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២៤​។​

​សម្រាប់​ម្ចាស់ផ្ទះ​គឺ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ស្វី​ស លោក Guy Parmelin បានចាត់ទុក​ជំនួប​ពិភាក្សា​រវាង​អាមេរិក​និង​ចិន​លើក​នេះ គឺជា​ភាពជោគជ័យ​មួយ​រួចទៅហើយ ដែល​ភាគី​ទាំងពីរ​យល់ព្រម​ជួបចរចា​ដោយផ្ទាល់​។ លោក​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​រូបនេះ សង្ឃឹមថានឹង​អាចមាន​កិច្ច​ព្រៀម​ព្យួរ​ពន្ធគយ​មួយ​ភាគ​ធំ ឬក៏​ទាំងស្រុង រវាង​ប្រទេស​ទាំងពីរ នៅក្នុង​ឆ្នាំនេះ​។​​អ្នកជំនាញ​អាមេរិក​មកពី​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ បាន​ប្រាប់​ទី​ភ្នា​ក់​ព័ត៌មាន​បារាំង AFP ថា លោក​ដូ​ណា​ល់ ត្រាំ ចង់​ជួបពិភាក្សា​ជាមួយ​លោក ស៊ី ជីន​ពីង ដើម្បី​ស្វែងរក​ដំណោះស្រាយ និង កិច្ចព្រមព្រៀង ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។ ក៏ប៉ុន្តែ​ត្រូវ​រងចាំ​លទ្ធផល​នៃ​ជំនួប​ចរចា​រវាង​អ្នកតំណាង​អាមេរិក​និង​ចិន នៅ​ស្វ៊ី​ស​លើក​នេះ​សិន​។​

​គួរ​បញ្ជាក់ថា ចាប់តាំងពី​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ បាន​ត្រឡប់មក​កាន់អំណាច​សាជាថ្មី កាលពីដើមឆ្នាំ​២០២៥​នេះ សហរដ្ឋអាមេរិក​បាន​ដំឡើង​ពន្ធ​សរុប​១៤៥​ភាគរយ លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន ខណៈ​បើ​បូករួម​ជាមួយ​ពន្ធ​មាន​ស្រាប់​ពីមុនមក ទំនិញ​ចិន​មួយចំនួន ត្រូវ​ប្រឈម​ការយកពន្ធ​រហូតដល់​២៤៥​ភាគរយ​។ ជាការ​ឆ្លើយតប ចិន​បាន​ដំឡើង​ពន្ធ ១២៥​ភាគរយ​វិញ លើ​ទំនិញ​របស់​អាមេរិក​។ ពាក់ព័ន្ធ​នឹង​កិច្ចចរចា​ខាងលើ ភាគី​ទាំងពីរ​កន្លងមក​សុទ្ធតែ​បាន​អះអាង​ដូចគ្នា​ថា ភាគី​ម្ខាង​ទៀត​គឺជា​អ្នក​ទាក់ទង​មក​ខ្លួន​មុន ដើម្បី​សុំ​ចរចា​គ្នា​។ ជា​លទ្ធផល ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ គឺ​ជាប់គាំង ដើរ​ទៅមុខ​លែងរួច ហើយ​ទីផ្សារ​ភាគហ៊ុន​ជួប​ភាពចលាចល​និង​ធ្លា​ក់ដាំ​ក្បាល​ចុះ​។​a china us eco1 a china us eco2 
​