» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4983 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695154 នាក់

អាជ្ញាធរខេត្តព្រមានបិទសិប្បកម្មផលិតមួកសុវត្ថិភាពមួយនៅខេត្តកំពង់ស្ពឺ សំអាងថាធ្វើឱ្យប៉ះ ពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ  

 

 

ខេត្តកំពង់ស្ពឺ៖ អភិបាលរងខេត្តកំពង់ស្ពឺ លោក តូច ប៉ូលីវ៉ា បានធ្វើការណែនាំដល់ម្ចាស់សិប្បកម្មផលិតមួកសុវត្ថិភាពមួយកន្លែងស្ថិតក្នុងភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន ក្រោយរកឃើញខ្សែច្រវ៉ាក់ផលិតកម្មកែច្នៃនេះមិនបានអនុឡោមភាពតាមច្បាប់ស្តង់ដារធ្វើឱ្យប៉ះ ពាល់ដល់ការរស់នៅរបស់ពលរដ្ឋនិងមិនបានបំពេញ បែបបទនីតិវិធីច្បាប់ឱ្យបានត្រឹមត្រូវ។ ការអប់រំណែនាំធ្វើឡើងពេលដឹកគណកម្មការចំរុះចុះពិនិត្យខ្សែច្រវាក់ផលិកម្មកែច្នៃមួកសុវត្ថិភាពលើកទី២ ដោយអនុវត្តតាមខ្លឹមសារលិខិត៤៧២ សជណ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។a close humlet 

លោក តូច ប៉ូលីវ៉ា បានលើកឡើងថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារចម្រុះថ្នាក់ខេត្ត បានចុះពិនិត្យម្តងរួចមកហើយលើទីតាំងសិប្បកម្មនេះ បន្ទាប់ពីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួនបីភូមិ មានភូមិរការធំ ភូមិត្រពាំងលើក និងភូមិទួលធ្នង់ ថាបានដុតកំទេចក្រណាត់បង្កក្លិនឆ្ងៀមប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ ក្រោយចុះពិនិត្យជាក់ស្តែងដំណាក់ កាលទី១ គណកម្មការចម្រុះបានរកឃើញភាពមិនប្រក្រតីមួយចំនួន ដូចជាការដុតកំទេចក្រណាត់បង្កក្លិនប៉ះពាល់ដល់បរិស្ថាន,ម្ចាស់សហគ្រាសពុំទាន់បានបំពេញបែបបទនីតិវិធីច្បាប់គ្រប់តាមគោលការណ៍ច្បាប់កំណត់នៅឡើយ ដោយទើបតែមានសេចក្តីសម្រេចស្តីពីការបង្កើតសិប្បកម្មនិងវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ-សិប្បកម្ម ចេញដោយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត តែប៉ុណ្ណោះ។

ដោយឡែកមន្ទីរជំនាញពាក់ព័ន្ធផ្សេងៗទៀត ម្ចាស់សហគ្រាសពុំទាន់បានបំពេញបែបបទស្នើសុំនៅឡើយទេ។ ម្យ៉ាងវិញទៀត គណកម្មការចម្រុះក៏បានពិនិត្យឃើញដែរថា សហគ្រាសផលិតមួកសុវត្ថិភាពនេះ បាននិងកំពុងប្រមូលទិញកាកសំណល់អេឡិចត្រូនិច អគ្គិសនីយកមកបំបែកដោយខុសច្បាប់។

ដោយពិនិត្យឃើញសហគ្រាសនេះនៅទាន់បានបំពេញ បែបបទនូវលក្ខខណ្ឌស្តង់ដារបច្ចេកទេស នីតិវិធីច្បាប់ស្របតាមគោលការណ៍ច្បាប់កំណត់ក្នុងការបើកដំណើរការខ្សែច្រវាក់ផលិតកម្ម អាជ្ញាធរខេត្តកំពង់ស្ពឺបានសម្រេចឱ្យម្ចាស់សហគ្រាសផ្អាកដំណើរការច្រវ៉ាក់ផលិតកម្មបណ្តោះអាសន្ន ដោយតម្រូវឱ្យម្ចាស់សហគ្រាសចាំបាច់ត្រូវអនុវត្តទៅតាមខ្លឹមសារណែនាំកន្លងមក ត្រូវរៀបចំបែបបទស្នើសុំលិខិតអនុញ្ញាតប្រមូលទិញកាកសំណល់បរិក្ខា អេឡិចត្រូនិច អគ្គិសនី បំពេញបែបបទនីតិវីធីច្បាប់ឱ្យបានមុនថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

ក្នុងករណីភាគីម្ចាស់សហគ្រាសមិនមានការកែប្រែ ឬបំពេញបែបបទនីតិវិធីច្បាប់ស្នើសុំបើកដំណើរការខ្សែច្រវាក់ ផលិតកម្ម ក្រុមការងារនឹងរៀបចំកំណត់ហេតុបិទសៀលជាបណ្តោះអាសន្ន។ ក្នុងនោះដែរ រដ្ឋបាលក្រុងត្រូវចាត់អធិការដ្ឋាននគរបាលក្រុង និងប៉ុស្តិ៍នគរបាលសង្កាត់ ចុះពិនិត្យលើការគ្រប់គ្រងប្រព័ន្ធអគ្គិសភ័យ និងចាត់ជំនាញការិយាល័យភូមិបាលក្រុងចុះចុចនិយាមកាកំណត់ព្រំដីលើទៅតាំងសហគ្រាសខាងលើឱ្យបានច្បាស់លាស់។ ក្នុងនោះ អាជ្ញាធរខេត្តក៏បានកំណត់ឱសានវាទត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឱ្យម្ចាស់សហគ្រាសបំពេញបែបបទ និងរៀបចំស្តង់ដាសុវត្ថិភាពឱ្យបានរួចរាល់។

ក្នុងករណីពិនិត្យឃើញថានៅមិនទាន់អនុវត្តបានតាមការណែនាំ អាជ្ញាធរសម្រេចបញ្ឈប់ដំណើរការខ្សែច្រវ៉ាក់ផលិតកម្មតែម្តង។

ទាក់ទងបញ្ហាសហគ្រាសធុនតូចនិងមធ្យមនេះដែរលោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) មួយចំនួននាពេលបច្ចុប្បន្ន អាចមិនមែនបណ្ដាលមកពីកត្តាខាងក្រៅទាំងស្រុង ដូចជាវិបត្តិកូវីដ-១៩ ឬសង្គ្រាមនោះទេ ប៉ុន្តែភាគច្រើនបណ្ដាលមកពីការមិនទាន់ដើរទាន់បច្ចេកវិទ្យា ប្រសិទ្ធភាពនៃការផលិត និងការគ្រប់គ្រង។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោក ដែលមានការប្រែប្រួលលឿន វិស័យឯកជនត្រូវតែរួមសាមគ្គីគ្នា និងពង្រឹងសមត្ថភាពផ្ទៃក្នុង។ តម្រូវការនៅលើពិភពលោកនៅតែមាន ប៉ុន្តែវាគ្រាន់តែប្ដូររូបភាពប៉ុណ្ណោះ។ ដូច្នេះ បើសិនជាអ្នករកស៊ីមិនតាមទាន់សភាពការណ៍ ជាពិសេសសម័យបច្ចេកវិទ្យានេះ នោះនឹងជួបការលំបាក។ ​លោកកត់សម្គាល់ថា SME ជាច្រើន អាចនឹងដើរមិនទាន់បច្ចេកវិទ្យាច្រើនជាងសមត្ថភាពនៃការផលិត បច្ចេកទេសនៃការផលិត ភាពច្បាស់លាស់នៃការគ្រប់គ្រង ជាពិសេសគឺគ្រប់គ្រងវត្ថុធាតុដើម។

ជាមួយគ្នានេះ លោកបណ្ឌិត តាន់ មុនីវណ្ណ ក៏បានលើកឡើងពីភាពយឺតយ៉ាវនៃដំណើរការផលិត (Process) របស់ SMEs ខ្មែរមួយចំនួន បើប្រៀបធៀបទៅនឹងក្រុមហ៊ុនបរទេសដែលចូលមកកម្ពុជា។ ក្រុមហ៊ុនបរទេសទាំងនោះមានដំណើរការលឿន រសជាតិល្អ និងតម្លៃសមរម្យ ដែលធ្វើឱ្យពួកគេមានប្រៀបក្នុងការប្រកួតប្រជែង។ លោកបានអំពាវនាវឱ្យម្ចាស់អាជីវកម្មពិនិត្យមើលឡើងវិញនូវបច្ចេកទេសផលិត ប្រព័ន្ធគ្រប់គ្រង និងការប្រើប្រាស់ធនធានមនុស្សរបស់ខ្លួន។

​លោកបន្ថែមថា ការពង្រឹងសមត្ថភាពធនធានមនុស្ស ការចាប់យកបច្ចេកវិទ្យា និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព គឺជាគន្លឹះដ៏សំខាន់សម្រាប់ SMEs កម្ពុជាដើម្បីអាចប្រកួតប្រជែង និងរីកចម្រើនទៅមុខបាន៕a close humlet1 a close humlet3 a close humlet4