» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5353 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695524 នាក់

ព្រលានយន្តហោះ​នៅ​ខេត្តសៀមរាប មាន​ភ្ញៀវ ២៦០០​នាក់​ក្នុង​១​ថ្ងៃ​បន្ទាប់ពី​បើក​ដំណើរការ

​សៀមរាប​៖ អ្នកដំណើរ​តាម​យន្តហោះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ បាន​កើន​ឡើងជា​មធ្យម​ចំនួន ២៦០០​នាក់​ក្នុង​មួយថ្ងៃ បន្ទាប់ពី​ការបើក​ដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​។​
​លោក ស៉ី​ន ចាន់​សិរី​វុត្ថា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ មាន​ជើងហោះហើរ​ចំនួន ១៧​ជើង (​ឯកទិស​/​មកដល់​) និង ៣៤​ជើង (​ទ្វេ​ទិស​/​មកដល់ + ចេញដំណើរ​)​។​a airport siemreab 

​ក្រោយពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ បាន​បើកទទួល​ជើងហោះហើរ​ជា​ផ្លូវការ ចំនួន​អ្នកដំណើរ​តាម​យន្តហោះ​បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ដល់ ២៦០០​នាក់​ក្នុង​មួយថ្ងៃ ខណៈ​កន្លងមក ១៧​ជើង​ដូចគ្នា ទទួលបាន​អ្នកដំណើរ​បាន​ប្រមាណ​ជាង ១​ពាន់​នាក់​ប៉ុណ្ណោះ​។​​តែ​លោក​ក៏​លើកឡើងថា ចំនួន​ភ្ញៀវ​កើនឡើង​នេះ អាចមកពី​ចាប់ពី​ខែតុលា​នេះ គឺជា​រដូវ​ភ្ញៀវ​ច្រើន (High Season) ដោយ​ចំនួន​អ្នក​ដែល​ធ្វើដំណើរ មាន​ប្រមាណ ៨០%​នៃ​ចំនួន​កៅអី​នៃ​យន្តហោះ​នីមួយៗ​។​លោក ស៊ីន ចាន់​សិរី​វុត្ថា បច្ចុប្បន្ននេះ​ក្រុមហ៊ុន​អាកាសចរណ៍​ហោះហើរ ចេញ និង​ចូល​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ មាន​ចំនួន ៧​ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុន​បរទេស​ចំនួន​៦ និង​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​១​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ដែល​សង់​ដោយ​ក្រុមហ៊ុន​ចិន​ហើយ​ទើប​នឹងដាក់​ឲ្យ​ដំណើរការ​ថ្មីៗ​នេះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ក្រៀល​ពង ឃុំ​ពពេល និង​ភូមិ​ប្រ​វ៉ាល ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប មាន​ចម្ងាយ​ពី​ប្រាសាទអង្គរវត្ត ៤០​គី​ទ្បូ​ម៉ែត្រ​និង ៥១​គី​ទ្បូ​ម៉ែត្រ​ពី​ក្រុង​សៀមរាប ត្រូវបាន​សាងសង​ក្រោម​ទុនវិនិយោគ​១ ១០០​លាន​ដុល្លារ​អាមេរិក​។​​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​នេះ បានទទួល​លេខ​កូដ​ជា​ផ្លូវការ ពី​សមាគម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​អន្តរជាតិ (IATA Code) ដែលមាន​បី​តួអក្សរ​ឡាតាំង SAI និង​ពី​អង្គការ​អាកាសចរ​ស៊ីវិល​អន្តរជាតិ (ICAO Code) ដែលមាន​បួន​តួអក្សរ​ឡាតាំង VDSA​។​​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​អង្គរ មាន​ចំណត​សម្រាប់​ចត​អាកាសយាន​ចំនួន ៣៨​ចំណត និង​អាច​ទទួល​អ្នកដំណើរ​តាមផ្លូវ​អាកា​សបាន ៧​លាន​នាក់​ក្នុង​មួយឆ្នាំ សម្រាប់​ឆ្នាំ​២០២៣ និង​ឈានទៅ​ទទួល​អ្នកដំណើរ​បាន ១២​លាន​នាក់ ក្នុង​មួយឆ្នាំ ចាប់ពី​២០៤០​។​​អាកាស​យាន្ត​ដ្ឋា​ន​នេះ អាច​ផ្ទុកទំនិញ​តាមផ្លូវ​អាកាស​ចំនួន ១០ ០០០​តោន ក្នុង​មួយឆ្នាំ​ចាប់ពី​ឆ្នាំ ២០២៣ និង ២៦ ០០០ តោន ក្នុង​មួយឆ្នាំ ចាប់ពី​ឆ្នាំ​២០៤០ ព្រមទាំង​អាច​ទទួល​ជើងហោះហើរ​បាន​ពី ៦៥ ៨០០​ជើង​ក្នុង​មួយឆ្នាំ ចាប់ពី​ឆ្នាំ ២០២៣ ទៅ ១១២ ៧០០ ជើង ក្នុង​មួយឆ្នាំ ចាប់ពី​ឆ្នាំ​២០៤០៕a airport siemreab2 

​