» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31305 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598724 នាក់

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្នសសើរ វិស័យមូលបត្រ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកៀរគរធនធានហិរញ្ញវត្ថុដែលនៅរាយប៉ាយចូលក្នុងសកម្មភាពសេដ្ឋកិច្ច

 

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានគូសបញ្ជាក់ថា វិស័យមូលបត្រកំពុងក្លាយជាប្រភពហិរញ្ញប្បទានដ៏សំខាន់ សម្រាប់កៀរគរមូលធនក្នុងស្រុក បញ្ជូនចរន្តសាច់ប្រាក់ទៅកាន់វិស័យផលិតកម្ម សេវាកម្ម និងអាជីវកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព។a aun chek market 

ថ្លែងក្នុងវេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ ដែលរៀបចំឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអះអាងថា វិស័យមូលបត្រមានតួនាទីបំពេញបន្ថែមដល់ប្រព័ន្ធធនាគារ ដោយផ្តល់ជាប្រភពទុនរយៈពេលវែង និងមានចីរភាព សម្រាប់ក្រុមហ៊ុន សហគ្រាស និងស្ថាប័ននានា ក្នុងការកៀរគរទុន ដើម្បីពង្រីកអាជីវកម្ម និងអនុវត្តផែនការវិនិយោគរបស់ខ្លួន។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ខុសពីការផ្តល់ឥណទានតាមប្រព័ន្ធធនាគារ គឺអតិថិជនអាចខ្ចីយកទៅប្រើប្រាស់តាមគោលដៅនានាផ្សេងៗ រាប់ទាំងការធ្វើអាជីវកម្ម ប៉ុន្តែសម្រាប់ទីផ្សារមូលបត្រពឹងផ្អែកលើតម្លាភាព កេរ្តិ៍ឈ្មោះ និងប្រសិទ្ធភាពនៃការគ្រប់គ្រងអាជីវកម្ម ដើម្បីទាក់ទាញវិនិយោគិន និងកៀរគរមូលធនយកទៅវិនិយោគដោយត្រង់ចូលក្នុងសកម្ម ភាពផលិតកម្ម និងសេវាកម្ម ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្រៅពីការគាំទ្រដល់វិស័យអាជីវកម្ម លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានលើកឡើងពីតួនាទីរបស់ទីផ្សារមូលបត្រ ក្នុងការជំរុញសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបានកត់សម្គាល់ថា កម្ពុជាបានចាប់ផ្តើមមើលឃើញសញ្ញាវិជ្ជមានពីការបោះផ្សាយសញ្ញាបណ្ណបៃតង (Green Bonds) និងសញ្ញាបណ្ណចីរភាព (Sustainability Bonds) ដែលជាយន្តការហិរញ្ញប្បទានសម្រាប់គម្រោងគាំទ្របរិស្ថាន និងការអភិវឌ្ឍរយៈពេលវែង។

សូមបញ្ជាក់ថាបើតាមទិន្នន័យបង្ហាញថា ទីផ្សារមូលបត្រកម្ពុជាបន្តមានកំណើនគួរឱ្យកត់សម្គាល់។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ទំហំមូលធនូបនីយកម្មទីផ្សារបានកើនជាមធ្យមប្រមាណ ១៦,៧% ក្នុងមួយឆ្នាំ។ ចំណែកការបោះផ្សាយសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព មានទំហំសរុបប្រមាណ ៨០លានដុល្លារអាម៉េរិក ខណៈសញ្ញាបណ្ណចីរភាពថ្មីមួយ ដែលមានបុគ្គលធានា ត្រូវបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា និងអាចកៀរគរមូលធនបានប្រមាណ ២០លានដុល្លារអាម៉េរិក ដោយអនុលោមតាមស្តង់ដារអន្តរជាតិ។

ដោយឡែក ចំនួនវិនិយោគិនក្នុងទីផ្សារមូលបត្រក៏បន្តកើនឡើងផងដែរ ដោយលេខអត្តសញ្ញាណវិនិយោគិន (Investor ID) បានកើនដល់ ៧៦៦៩៦លេខ ខណៈទំហំនៃការជួញដូរភាគហ៊ុនជាមធ្យម បានលើសពី ៣លានដុល្លារអាម៉េរិកក្នុងមួយថ្ងៃ។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ កម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន២៨ ក្នុងទីផ្សារមូលបត្រ ដែលរួមមានទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ដោយសាច់ប្រាក់ដែលប្រមូលបានតាមយន្តការចុះបញ្ជីក្នុងទីផ្សារ ត្រូវបានរំពឹងថានឹងឈានដល់ ១ពាន់លានដុល្លារអាម៉េរិកនៅចុងឆ្នាំ២០១៦នេះ៕a aun chek market1