» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5696 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695867 នាក់

ប្រមូល​ទិន្នន័យ ផ្ទៀងផ្ទាត់​និយាម​កា បោះបង្គោល​ព្រំដី​ព្រែកជីក​ហ្វូណន​តេ​ជោ បញ្ចប់​ការងារ​កំណាត់​ទី​២ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល​ត្រៀម​ចូល​ដី​តាកែវ​


​ភ្នំពេញ​៖​គិត​ត្រឹម​បំណាច់​ខែឧសភា ឆ្នាំ​២០២៥​ក្រុមការងារ​បច្ចេកទេស​បាន​ចុះ​ពិនិត្យ​ទីតាំង ប្រមូល​ទិន្នន័យ ផ្ទៀងផ្ទាត់​និយាម​កា និង​បោះបង្គោល​ព្រំដី​តាម​បណ្តោយ​ព្រែកជីក​ហ្វូណន​តេ​ជោ​បញ្ចប់​ការងារ​សម្រាប់​កំណាត់​ទី​២ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល​ទាំងស្រុង​ហើយ​។​a fo nan rim 

​លោក ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​បណ្តាញ​ព័ត៌មាន ដឹង​នា​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២៥​នេះ ថា កិច្ចការ​ខាងលើនេះ បានចាប់ផ្តើម​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៥ ដោយ​បន្ត​ពី​កំណាត់​ទី​១ ពី​ភូមិសាស្ត្រ​ព្រែក​ពោធិ៍ ស្របតាម​បណ្តោយ​ទន្លេបាសាក់ ឆ្ពោះទៅ​ព្រែ​កតា​ហ៊ីង​។ ជារួម​លទ្ធផល​នៃ​ចំនួន​បង្គោល​ដែល​បាន​ពិនិត្យ និង​បោះ​រួចរាល់​ក្នុង​ខេត្តកណ្តាល​ទាំងស្រុង​សម្រាប់​កំណាត់​ទី​២ មាន​ចំនួន ២៣២​បង្គោល​។​
​នៅ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២៥​ស្អែក​នេះ ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង ប្រមូល​ទិន្នន័យ ផ្ទៀងផ្ទាត់​និយាម​កា និង​បោះបង្គោល​ព្រំដី​តាម​បណ្តោយ​ព្រែកជីក​ហ្វូណន​តេ​ជោ ក្នុងភូមិ​សាស្ត្រ​ខេត្តតាកែវ នឹង​ចាប់ផ្តើម​បោះបង្គោល​បន្ត​ចាប់ពី​ព្រំប្រទល់​ខេត្តកណ្ដាល និង​ខេត្តតាកែវ រហូតដល់​ព្រំប្រទល់​ខេត្តតាកែវ និង​ខេត្តកំពត ដែល​គ្រោង​បោះបង្គោល​ប្រមាណ​៥០៦​បង្គោល​បន្ថែមទៀត​។​

​គួរ​បញ្ជាក់ថា សម្រាប់​កំណាត់​ទី​១ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ដែលមាន​ប្រវែង ២១​គីឡូម៉ែត្រ ចាប់ពី​ព្រែក​តាកែវ ដល់​ព្រែក​ពោធិ៍ ក្រុមការងារ​ដោះស្រាយ​ផលប៉ះពាល់ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាននិងកំពុង​បញ្ចប់​ការងារ​វាស់វែង ក្បាលដី ដែល​រង​ផលប៉ះពាល់​រួចរាល់​។​​ក្រុមការងារ​ដោះស្រាយ​ផលប៉ះពាល់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋបាល​ខេត្តកណ្តាល កំពុង​បន្ត​អនុវត្ត​នីតិវិធី​ពាក់ព័ន្ធ​ដើម្បី​បញ្ចប់​ការងារ​នេះ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។

​សម្រាប់​ចំនួន​គ្រឿងចក្រ​ដែល​ត្រូវធ្វើ​ការប្រើប្រាស់​ក្នុងការ​សាងសង់ ក្រុមហ៊ុន​សាងសង់​បាន​ត្រៀម​គ្រឿងចក្រ​រួចរាល់ រង់ចាំតែ​ការអនុវត្ត​នីតិវិធី​ចាំបាច់ (​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​) ទើប​ការសាងសង់​ចាប់ផ្តើមបាន​។​បើ​គ្មាន​ការប្រែប្រួល​ទេ គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ គ្រោង​ចាប់ផ្ដើម​សាងសង់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០២៥​ខាងមុខ​។​a fonan rim1 a fonan rim2 


​