» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5581 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695752 នាក់

កាំកុងត្រូល​រកឃើញ​ស្ថានីយ៍​លក់​ប្រេង​ចំនួន​១០​តាមផ្លូវ​ជាតិ​លេខ​៥៨​លក់​ប្រេង​មិន​គ្រប់​លី​ត្រ

 

​បន្ទាយមានជ័យ​៖ នៅ​ថ្ងៃទី​៥ ខែធ្នូ គ​.​ស​២០១៨ សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ និង​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​រកឃើញ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​ចំនួន​១០​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៨ គិត​ចាប់ពី​ចំណុច​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ រហូតដល់​ស្រុក​ស្វាយចេក និង ស្រុក​ថ្មពួក​លក់​ប្រេង​មិន​គ្រប់​លីត្រ​។​a cam oil2 

​ក្រោយពី​បាន​ពិសោធន៍​ស្ថានីយ ឬ​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​បាន​ចំនួន​១០​កន្លែង​មាន​ទាំង​ស្ថានីយ​ដែល​ធ្លាប់បាន​ត្រួតពិនិត្យ​រួច​ម្តង​ហើយ និង​ស្ថានីយ​ដែល​ទើបតែ​ត្រួតពិនិត្យ​លើកទីមួយ​រួ​មាន​៖

១. ដេប៉ូ​តេ​លា ឃាង សឿន ស្ថិតនៅ​ឃុំ អូរ​បី​ជាន់ ស្រុក​អូរជ្រៅ បាន​ចុះ​លើក​ទី​២ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិនមាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ​
២. ដេប៉ូ​តេ​លា ពៅ ណា​រ៉ុង ស្ថិតនៅ​ឃុំ ចម្ការ​គ ស្រុក​ស្វាយចេក ចុះ​លើក​ទី​១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិនមាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ​

៣. ដេប៉ូ​តេ​លា សារិន សុខា​រតនៈ ស្ថិតនៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ចុះ​លើក​ទី​១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិនមាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ​
៤. ដេប៉ូ​តេ​លា វី សេង​នាង ស្ថិតនៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ចុះ​លើក​ទី​១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិនមាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ​
៥. ដេប៉ូ​តេ​លា ឈិន ផល្លា ស្ថិតនៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ចុះ​លើក​ទី​១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិនមាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ​។​

៦. ដេប៉ូ​តេ​លា ឈាន ធាន​អ៊ី​ក ស្ថិតនៅ​ឃុំ​ថ្មពួក ស្រុក​ថ្មពួក ចុះ​លើក​ទី​១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិនមាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ ។​
៧. ដេប៉ូ LHR ស្ថិតនៅ​ឃុំ​គំរូ ស្រុក​ថ្មពួក ចុះ​លើក​ទី​១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិនមាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ​។​
៨. ដេប៉ូ​តេ​លា វីរៈ ស្រី​ធឿ​ត ស្ថិតនៅ​ឃុំ​ទ្រាស ស្រុក​ស្វាយចេក ចុះ​លើក​ទី​១ មាន​ភាពមិន​ត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​ផ្នែក​បរិមាណ​។​

៩. ដេប៉ូ​តេ​លា លឹម សៀវ​ឡុង ស្ថិតនៅ​ឃុំ​រលួស ស្រុក​ស្វាយចេក ចុះ​លើក​ទី​២ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​ផ្នែក​បរិមាណ​។​
១០. ដេប៉ូ​តេ​លា ប៉ក់ ម៉ាប់ ស្ថិតនៅ​ឃុំ​រលួស ស្រុក​ស្វាយចេក ចុះ​លើក​ទី​១ មាន​ភាពមិន​ត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​ផ្នែក​បរិមាណ​។​

​សូមបញ្ជាក់ថា​ចំពោះ​ដេប៉ូ ឃាង សឿន ឋិត​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​នឹង​តាក់តែង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាមផ្លូវ​ច្បាប់ ព្រោះ​ដេប៉ូ​នេះ​បាន​ប្រព្រឹត្តល្មើស​ជា​លើក​ទី​២​ហើយ​។ ក្នុងករណី​មិន​រាងចាល​ដេប៉ូ​នេះ​ត្រូវ​ប្រឈម​នឹង​ការបិទ​ធ្វើ​អាជីវកម្ម​ទាំងស្រុង​។​a cam oil1 a cam oil3 a cam oil4 a camcong oil 

​