» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 32017 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599436 នាក់

មីយ៉ាន់ម៉ា បិទការនាំចូលទំនិញថៃ ធ្វើឱ្យចលាចលនៅច្រកព្រំដែន?

 

មីយ៉ានម៉ា៖ស្ថានភាពនៅច្រកព្រំដែនថៃ-មីយ៉ាន់ម៉ា ប្រែជាចលាចលមួយរំពេច បន្ទាប់ពីភាគីមីយ៉ាន់ម៉ា ប្រកាសហាមឃាត់នាំចូលទំនិញ របស់ថៃ ក្រោយរកឃើញថា ទំនិញទាំងនោះខូចគុណភាព មិនត្រូវតាមស្តង់ដារ។a burmar stop good thai 

តាមការផ្សាយរបស់ Amarin TV រឿងនេះកើតឡើង កាលពីថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅឯច្រកព្រំដែន Mae Sai-Tachilek បង្កភាពវឹកវរ ធ្វើឱ្យទំនិញ និងអាជីវករ ជាប់កកកុញនៅលើស្ពានទី១ ដែលឆ្លងទន្លេ Sai ពីខាងមីយ៉ាន់ម៉ា ទៅខេត្ត Chiang Rai នៃប្រទេសថៃ។

អាជ្ញាធរមីយ៉ាន់ម៉ា បញ្ជាក់ថា ខ្លួនផ្អាកនាំចូលទំនិញពីខាងថៃសិន ព្រោះរកឃើញថា មានទំនិញខ្លះ ខូចគុណភាព ជាពិសេសទំនិញក្លាស្សេតែម្តង ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់។

នៅព្រំដែនតាជីលឹក (Tachileik) ប្រទេសមីយ៉ាន់ម៉ា_ឈៀងរ៉ៃ ប្រទេសអាជ្ញាធរមីយ៉ាន់ម៉ាបានរឹបអូសសាច់បង្កក និងផលិតផលកសិកម្មដែលនាំចូលពីប្រទេសថៃ សរុបជាង ១២,៧ តោន ពីរថយន្តប្រមាណ ២៥គ្រឿង នៅស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។

បញ្ហាដែលគួរឱ្យចាប់អារម្មណ៍ មិនមែនមានត្រឹមតែថា «តើមានទំនិញថៃប៉ុន្មានតោនត្រូវបានរឹបអូស?» នោះទេ ប៉ុន្តែគឺ «តើហេតុអ្វីបានជាច្រកពាណិជ្ជកម្មដ៏សំខាន់មួយ ដែលដំណើរការអស់ជិត ៤០ឆ្នាំ ត្រូវបានបិទនៅពេលនេះ?» ។

ចំណាត់ការរបស់មីយ៉ាន់ម៉ា ធ្វើឱ្យទំនិញថៃ ត្រូវកកស្ទះពេញទឹកពេញដី ខណៈអាជីវករ គាំងចិត្តរកនឹកអ្វីមិនឃើញ រួចក៏ឆោឡោ មិនដឹងថាយកទំនិញរបស់ខ្លួនទៅទីណា។

មិនត្រឹមប៉ុណ្ណឹង អាជ្ញាធរក្រុង Tachilek ក៏ដាក់បម្រាមលក់ស្រា ភេសជ្ជៈ និងទំនិញ ដែលនាំចូលពីថៃ ផងដែរ ដោយព្រមានថា អ្នកល្មើស នឹងត្រូវប្រឈមការពិន័យជាប្រាក់ យ៉ាងធ្ងន់ធ្ងរ ជាហេតុបង្ខំឱ្យអ្នកលក់ ត្រូវផ្អាកនាំចូលគ្រឿងទាំងនេះ ពីខាងថៃសិន។មិនមានការបញ្ជាក់ច្បាស់ឡើយពីខាងមីយ៉ាន់ម៉ា ថា តើពេលណាទើបខ្លួន ព្រមបើកទទួលយកទំនិញថៃ វិញ?។ប្រភព៖ Amarin TVa burmar stop good thai1