» ប្រទេស​សម្ព​ន្ធ័​អារ៉ាប​ស្វែងរក​មតិ​ឯកភាពគ្នា​វបណ្តេ​ញ​អ៊ីស្រាអែល​ចេញពី​អសប​ » បញ្ជីរ​ផ្គូផ្គង​ការប្រណាំង​ទូក​ឆ្នាំ២០២៤ប្រចាំ​ថ្ងៃទី​១ » នៅ ខេត្តកំពង់ឆ្នាំង​សារមន្ទីរ​តាំង​វត្ថុ​បុរាណ​មានតម្លៃ​មហាសាល​ដែល​ខ្មែរ​និង​បរទេស​មិនគួរ​រំលង » តុលាការ ឃុំខ្លួន​អតីត​អភិបាលស្រុក​ល្វាឯម លោក កន សុខកាយ រឿង​សូកលុយ​៣០​ម៉ឺន​ដុល្លារ រត់​ការ​ធ្វើជា​អភិបាលក្រុង​អរិយ​ក្សត្រ​ » អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀតណាម ជួប ជាមួយ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក Donald Trump ពិភាក្សា​តាម​ទូរ​សព្ទ​ផ្តោតលើ​ការបង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​ » សម្ដេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី អំពាវនាវ​ភ្ញៀវទេសចរ និង​វិនិយោគិន​បរទេស ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​របស់​កម្ពុជា » ព្រះរាជក្រឹត្យ​តែងតាំង​សមាសភាព​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម​អាណត្តិ​ថ្មី​មាន ឧបនាយករដ្ឋមន្ដ្រី កើត រិ​ទ្ធ ជា​សមាជិក​ទី​១ » ទីស្តីការគណៈរដ្ឋមន្ត្រី បង្ហាញ​គំរូ​ថ្មី នៃ​ព្រះ​បរម​ឆាយាល័ក្ខណ៍ » ACU ឃាត់ខ្លួន អភិបាលរង​ខេត្តពោធិ៍សាត់​ម្នាក់​និង​អតីត​អភិបាលស្រុក​ម្នាក់ ពេល​តំណាង​អយ្យការ ចោទប្រកាន់ លោក លី សា​ម៉េ​ត​, លោក ដួង តារា​, លោក មួង ឃីម និង​ឧកញ៉ា អ៊ុត ធី » លោកហេង​យ៉ុង​និស្សិតខ្មែរនៅអាមរិកទាលុយពីលោកដួង​អក្ខ​រ៉ា​ករណី​យ៍​ចេញ​ស្សែក​ស្អុយ​ ​ » រដ្ឋការចូបៃដឹនបញ្ជូនជំនួយប្រមុខការទូតអឺរ៉ុបធើ្វទស្សនកិច្ចទៅអ៊ុយក្រែន ដើម្បីបញ្ជាក់ពីជំហរគាំទ្រឥតងាករេ ក្រោយជ័យជម្នះរបស់លោកដូណាល់ត្រាំ » ជនជាតិឡាវម្នាក់ នាំគ្រឿងញៀនជាង ១លានគ្រាប់ ចូលតាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល » ម្តាយ ជូ​រី ល្អ​ហួស​យក​ថ្ងៃកំណើត នាំ​កូន​ចែកទាន​ចាស់ៗ និង​ពលរដ្ឋ​ខ្វះខាត » សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាស​ស្វាគមន៍​លោក ជេ​ម សុខ ឲ្យ​មក​ស្រុក​ខ្មែរ និង​បដិសេធ​រាល់​ការអំពាវនាវ​ដែលនាំឱ្យ​បាត់បង់​អស្ថិរភាព​សង្គម ការ​ញុះញង់​ទាំងឡាយ​នាំ​ឲ្យ​ជាតិ​បែកបាក់​ » កម្លាំង​សមត្ថកិច្ច​ជិត ៥០០០​នាក់ នឹងត្រូវ​ដាក់ពង្រាយ​ក្នុង​ពិធីបុណ្យ​អុំទូកដែលរដ្ឋចំណាយថវិការច្រើន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2920 នាក់

ម្សិលមិញ 7522 នាក់

សរុប 15537492 នាក់

ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

​ចិន​៖​កាលពីដើម​សប្តាហ៍​នេះ​មន្ត្រី​ក្រសួងការបរទេស​ចិន​បាន​ធើ្វ​ការអំពាវនាវ​ទៅកាន់​ក្រុម​ប្រទេស G៧ រួមមាន​សហរដ្ឋ​អាម៉េរិក ជប៉ុន កាណាដា អាឡឺម៉ង់ អ៊ីតាលី អង់គ្លេស និង​បារាំង ឱ្យ​បញ្ចប់​សកម្មភាព​ជ្រៀតជ្រែក​ទៅលើ​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន បន្ទាប់ពី​ក្រុម​ប្រទេស G៧ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពីពេល​ថ្មីៗ​ដោយ​បង្ហាញ​ក្តី​ព្រួយបារម្ភ​អំពី​សកម្មភាព​របស់​យោធា​ចិន​នៅក្នុង​តំបន​សមុទ្រ​ចិន​ខាងត្បូង​។a china g seven2 

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Wang Wenbin បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា "​នៅក្នុង​កិច្ចប្រជុំ​ក្រុម​រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស G៧ កាលពីពេល​ថ្មីៗ​នេះ បណ្តា​រដ្ឋ​ជា​សមាជិក​របស់ G៧ បាន​ទទូច​យក​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​មក​ធើ្វ​ជា​របៀបវារៈ​ក្នុង​កិច្ចពិភាក្សា និង​បាន​ព្រងើយកន្តើយ​ទៅនឹង​ការពិត និង​បង្កឱ្យមាន​ការភ័ន្តច្រឡំ​កាន់តែខ្លាំង​ចំពោះ​ស្ថានការណ៍​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​វា​បង្ហាញ​អំពី​ចេតនា​ជ្រៀតជ្រែក​ទៅលើ​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​។

​សូមបញ្ជាក់ថា​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រុម​ប្រទេស G៧ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ បាន​ធើ្វ​ការបញ្ជាក់​អំពី​ជំហរ​ប្រឆាំង​រួមគ្នា​ទៅនឹង​អ្វីដែល​សមាជិក​របស់ G៧ ចាត់ទុកថា "​ជា​សកម្មភាព​ប្រកបដោយ​គ្រោះថ្នាក់​របស់​យោធា​ជើង​ទឹក​ចិន​” នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ សេចក្តីថ្លែងការណ៍​រប​ស់​ក្រុម​ប្រទេស G៧ ក៏បាន​បង្ហាញ​ក្តីបារម្ភ​ជាខ្លាំង​ចំពោះ​ការកើនឡើង​នូវ​ហេតុការណ៍​ប៉ះទង្គិច​នាវា​រវាង​ប្រទេស​ចិន​និង​ហ្វីលីពីន​នៅក្នុង​តំបន់​ដែនទឹក​ជម្លោះ​ផងដែរ ។

​ក្រៅពី​ប្រទេស​ហ្សេ​៧​ដើម​សប្តាហ៍​នេះដែរ ទាហាន​ហ្វីលីពីន និង​អាម៉េរិក​ជិត ១៧,០០០ នាក់​បាន​ចូលរួម​ចាប់ផ្តើម​ធ្វើ​លំ​ហាត់​សឹក​ហ្វឹកហ្វឺន​ប្រយុទ្ធ​រួមគ្នា​ក្នុង​រយៈពេល ៣ សប្តាហ៍​ស្ថិតនៅ​ក្នុងប្រទេស​ហ្វីលីពីន ដោយ​ពាក់ព័ន្ធ​នឹង​សមយុទ្ធ​ដែនសមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​រដ្ឋធានី​ម៉ានីល និង​ទីក្រុង​ប៉េកាំង​កំពុងមាន​ភាព​តានតឹង​រវាង​គ្នា​និង​គ្នា ។​ទន្ទឹមនឹងនេះ បារាំង និង​អូស្ត្រាលី ដែល​បាន​បង្កើន​ទំនាក់ទំនង​ការពារជាតិ​ជាមួយ​ហ្វីលីពីន ក៏​នឹងចូលរួម​សមយុទ្ធ​ដែនសមុទ្រ​ដែល​នឹងត្រូវ​ធ្វើ​ឡើងជា​លើកដំបូង​នៅ​ខាងក្រៅ​ដែនទឹក​ហ្វីលីពីន​ផងដែរ ។

​សមយុទ្ធ​ប្រចាំឆ្នាំ​បា​លីកា​តាំង (Balikatan) ឬ​មានន័យថា​កៀក​ស្មា​គ្នា ចាប់ផ្តើម​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ២២ ខែមេសា រហូតដល់​ថ្ងៃទី ១០ ខែឧសភា ហើយ​សមយុទ្ធ​នេះ​ធ្វើឡើង ស្របពេល​កំពុង​មានកំ​ណើ​ន​ជម្លោះ​ការទូត និង​បញ្ហា​នៅតាម​ដែនសមុទ្រ​រវាង​ហ្វីលីពីន និង​ចិន រួមមាន​ទាំង​ការប្រើប្រាស់​ចុង​កាណុង​បាញ់​ទឹក​ចេញពី​កប៉ាល់​ចិន និង​ឌឺដង​ពាក្យសំដី​ផ្លែផ្កា​យ៉ាង​ក្តៅគគុក​រវាង​មន្ត្រី​ហ្វីលីពីន​និង​ចិន ។


​គួរ​បញ្ជាក់ថា បច្ចុប្បន្ន ទីក្រុង​ប៉េកាំង​បានដាក់​សម្ពាធ​កាន់តែខ្លាំង​ឡើងៗ នៅឯ​សមុទ្រ​ចិន​ខាងត្បូង ដោយបាន​ធ្វើឱ្យ​ទីក្រុង​ម៉ានីល ដែលជា​គូប្រជែង​ទាមទារ​ទឹកដី​ដែនសមុទ្រ​មាន​ជម្លោះ និង​រដ្ឋ​ផ្សេងទៀត​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ទីនោះ រួមទាំង​សហរដ្ឋ​អាម៉េរិក​ផងដែរ​នោះ បាន​អះអាង​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​ដើម្បី​ការពារ​ហ្វីលីពីន​ប្រឆាំងនឹង​ការឈ្លានពាន​ដោយ​ប្រដាប់អាវុធ​ណាមួយ ។​ទាក់ទង​រឿងនេះ​ចិន បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​កំពុង​បង្កើន​ការប្រឈមមុខ​ដាក់គ្នា​ដោយ​យោធា តាមរយៈ​ការដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ដ៏​មាន​ថាមពល​មួយ​ដែល​អាច​បាញ់​បាន ចម្ងាយ ១៦០០​គីឡូម៉ែត្រ នៅក្នុង​ការធ្វើ​សមយុទ្ធ​យោធា​នៅក្នុង​ប្រទេស​ហ្វីលីពីន​។

​តាម បណ្តាញ​ផ្សព្វផ្សាយ​CNN ប្រព័ន្ធ​មី​ស៊ី​ល Mid-Range Capability (MRC) របស់​កងទ័ព​អាមេរិក​ត្រូវបាន​បញ្ជូន​ទៅដល់​ប្រទេស​ហ្វីលីពីន ចំពេល​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រវាង​ហ្វីលីពីន និង​អាមេរិក មាន​ឈ្មោះថា Balikatan ឬ​មានន័យថា «​ប្រកៀក​ស្មា​គ្នា​» បានចាប់ផ្ដើម​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២២ ខែមេសា រហូតដល់​ថ្ងៃទី​១០ ខែឧសភា និង​ការកើនឡើង​ការប្រឈមមុខ​ដាក់គ្នារ​វាង ចិន និង​ហ្វីលីពីន ក្នុង​តំបន់​ជម្លោះ​ដែនទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង​។​​វា​ជាការ​ដាក់ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល MRC ឬ​គេ​ស្គាល់ Typhon system ជា​លើកដំបូង​បំផុត​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។ ប៉ុន្តែ យោធា​អាមេរិក​មិនបាន​បញ្ជាក់ថា​តើ​ប្រព័ន្ធ​មី​ស៊ី​ល​នេះ នឹងត្រូវ​ដាក់ពង្រាយ​ក្នុងប្រទេស​ហ្វីលីពីន​ដល់ពេល​ណា​នោះទេ ខណៈ​ប្រព័ន្ធ​មី​ស៊ី​ល​នេះ​បាន​ចូលរួម​ក្នុង​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ម៉ានីល ចាប់តាំងពី​ថ្ងៃទី​៨ ខែមេសា​មកម្ល៉េះ​។ ក្រុមអ្នកវិភាគ​មកពី​មជ្ឈមណ្ឌល​សម្រាប់​យុទ្ធសាស្ត្រ និង​ការសិក្សា​អន្តរជាតិ CSIS មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា ការដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល MRC ក្នុង​ការធ្វើ​សមយុទ្ធ​ជាមួយ​ហ្វីលីពីន គឺជា​ចេតនា​មួយ​របស់​សហរដ្ឋអាមេរិក​ក្នុង​ការបញ្ជូនសារ​មួយ​ថា​អាមេរិក​មាន​សមត្ថភាព​ដាក់ពង្រាយ​អាវុធ វាយលុក​ដែលមាន​សមត្ថភាព​វាយប្រហារ​លើ​មូលដ្ឋាន​ចិន​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ភាគខាងត្បូង​របស់​ចិន រួមទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​គួរ​បញ្ជាក់ថា បើតាម CSIS ប្រព័ន្ធ​មី​ស៊ី​ល MRC មាន​សមត្ថភាព​បាញ់​មី​ស៊ី​ល Standard Missile 6 (SM-6) ជា​ប្រភេទ​មី​ស៊ី​ល​បា​លិ​ស្ទីគ​អាច​វាយប្រហារ​លើ​នាវាចម្បាំង ក្នុង​រយៈ​ចម្ងាយ ៣៧០​គីឡូម៉ែត្រ ព្រមទាំង​អាច​បាញ់​មី​ស៊ី​ល​គ្រូ​ស Tomahawk ដែលមាន​ចម្ងាយ​បាញ់ ១៦០០​គីឡូម៉ែត្រ​ផងដែរ​។ ទីក្រុង​ប៉េកាំង​បាន​ចោទប្រកាន់ថា​វត្តមាន ប្រព័ន្ធ​មី​ស៊ី​ល​នេះ​ក្នុង​តំបន់ នឹង​បង្កើន​ហានិភ័យ​នៃ​ការភ័ន្តច្រឡំ និង​ការ​គណនា​ខុស ជាមួយ​ការ​សង្កត់ធ្ងន់ថា​សហរ​ដ្ឋ​អាមេរិក​កំពុង​ស្វែងរក​អត្ថា​ប្រយោជន៍​យោធា​ឯកតោភាគី ហើយ​ចិន​ជំទាស់​ដាច់ខាត ចំពោះ​ការដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​នេះ​។​​ទាក់ទង​រឿង​សមុទ្ទ​ចិន​ខាងត្បូង​នេះដែរ​អំឡុង​ទស្សនកិច្ច​របស់ លោក វ៉ាង យី សមាជិក​ការិយាល័យ​នយោបាយ​, ប្រធានការិយាល័យ​គណៈ​កម្ម​ការ​កិច្ចការបរទេស នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន មកកាន់​ប្រទេស​កម្ពុជា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១​ដល់​២៣ ខែមេសា ឆ្នាំ​២០២៤ រដ្ឋាភិបាល​កម្ពុជា​-​ចិន បាន​ប្តេជ្ញាចិត្ត​អនុវត្ត​យ៉ាង​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព នូវ សេចក្តីថ្លែងការណ៍​ស្តីពី​ការប្រតិបត្តិ​នៃ​ភាគី​នានា​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) ព្រមទាំង​ជំរុញ​ការពិគ្រោះ​យោបល់​លើ​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង (COC)​ផងដែរ​។​

​សេចក្តីថ្លែងការណ៍​រួម​កម្ពុជា​-​ចិន ស្តីពី​លទ្ធផល​នៃ​ទស្សនកិច្ច​នេះ បានឱ្យដឹងថា​៖ «​ភាគី​ទាំងពីរ​បាន​សង្កត់ធ្ងន់​លើ​ការប្តេជ្ញាចិត្ត​ក្នុងការ​អនុវត្ត​យ៉ាង​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​សេចក្តីថ្លែងការណ៍​ស្តីពី​ការប្រតិបត្តិ​នៃ​ភាគី​នានា​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) និង​ជំរុញ​ការពិគ្រោះ​យោបល់​លើ​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង (COC) សម្រាប់​ការសន្និដ្ឋាន​ជា ជំហាន​ដំបូង​»​។​​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ជម្លោះដែនសមុទ្រ​រវាង​ចិន និង​សមាជិក​អាស៊ាន​៤​ប្រទេស ហាក់​ចាប់ផ្តើម​ក្លាយជា​ប្រធានបទ​ក្តៅ​ឡើងវិញ បន្ទាប់ពី ហ្វីលីពីន ជប៉ុន និង​សហរដ្ឋអាមេរិក បើក​កិច្ចប្រជុំ​ថ្នាក់​កំពូល​ត្រីភាគី ដោយ​ចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​សកម្មភាព​របស់​ចិន​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ ចំណែកឯ​ចិន​វិញ បាន​ចាត់ទុកថា មេត្រីភាព​រវាង​ប្រទេស​ទាំងពីរ គឺជា​សម្ព័ន្ធភាព​មួយ​ដែល​បង្កើតឡើង​ដើម្បី​ប្រឆាំង​ចិន ខណៈដែល​ហ្វីលីពីន និង​សហរដ្ឋអាមេរិក បានចាប់ផ្តើម​បើក​សមយុទ្ធ​យោធា​រួមគ្នា នៅក្បែរ​សមុទ្រ​ចិន​ខាងត្បូង នៅក្នុង​សប្តាហ៍​នេះ​។​

នាពេល​កន្លងទៅ កម្ពុជា​តែងតែ​អំពាវនាវ​ដល់​ភាគី​ទាំងអស់​ឱ្យ​អនុវត្ត​ដំណោះស្រាយ ប្រកបដោយ​សន្តិវិធី​និង​បន្ត​ប្រើប្រាស់​យន្តការ​អាស៊ាន​-​ចិន សម្រាប់​ការអនុវត្ត​ដោយ​ពេញលេញ​នូវ​សេចក្តីប្រកាស ស្តីពី​ការប្រតិបត្តិ​នៃ​ភាគី​នានា​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) និង​ជំរុញ​ឱ្យ​អាស៊ាន​និង​ចិន​ធ្វើការ​រួមគ្នា​បន្ថែមទៀត ដើម្បី​សម្រេចបាន​នូវ​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង (COC)។គួរ​រំ​ឮ​កថា ប្រទេស​ចិន​ធ្លាប់បាន​ប្រកាស​ទាមទារ​ផ្ដាច់មុខ​លើ​តំបន់​ដែនទឹក​ភាគច្រើន​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​គេ​ចាត់ទុកថា ជា​ច្រក​ដឹកជញ្ជូន​ផ្លូវទឹក​ដ៏​សំខាន់​ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​សរុប​ប្រមាណ​ជា​៣​ពាន់​ពាន់​លាន​ដុល្លារ (3 trillions)​។ យ៉ាងណាមិញ ការទាមទារ​នេះ​ត្រូវ​បណ្តា​ប្រទេសជិតខាង​មួយចំនួន​ដែលមាន​ព្រំដែន​សមុទ្រ​ជាប់​ទៅនឹង​តំបន់​សមុទ្រ​ខាងត្បូង​បង្ហាញ​ការជំទាស់​៕a china g seven a china g seven1 a china g seven3 a china g seven4 a china g seven5