» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5560 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695731 នាក់

តម្លៃ​ប្រេង​ឆៅ​១​ធុង​នៅលើ​ពិភពលោក​អាច​កើនឡើង​ដល់​១០០​ដុល្លារ​អាមេរិក

 

​ទួ​គី​៖​នៅលើ​ទីផ្សារ​ចរាចរណ៍​ប្រេង​នៅលើ​ពិភពលោក​នា​ថ្ងៃទី​១៩ ខែមករា តម្លៃ​ប្រេង​នៅលើ​ពិភពលោក​បាន​កើនឡើង​ដល់​ទៅ​៨៩​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែលជា​ការឡើង​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ចាប់តាំងពី​ខែតុលា​ឆ្នាំ​២០១៤​មកទល់ពេលនេះ​។​តែ ក្រុម​អ្នកជំនាញ​បាន​លើកឡើងថា តម្លៃ​ប្រេង​អាច​កើន​ឡើងដល់​ទៅ​១០០​ដុល្លារ​ក្នុងពេល​ខាងមុខ​។​a oil price 

​គិត​ត្រឹម​ម៉ោង​១៤​ថ្ងៃទី​១៩​ខែមករា តម្លៃ​ប្រេង Brent សម្រាប់​ខែមីនា​ឆ្នាំ​២០២២ កើនឡើង​១,១៤% ស្មើនឹង​៨៨,៥១​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។ ក្នុងពេលខ្លះ​តម្លៃ​ចរាចរ​នៅលើ​ទីផ្សារ​កើនឡើង​ដល់​ទៅ​៨៩​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​​តម្លៃ​ប្រេង​ឆៅ​នៅលើ​ពិភពលោក​បន្ត​កើនឡើង​ខ្ពស់​លើក​ទី​៤​ជាប់​គ្នា ដោយសារតែ​បំពង់​បង្ហូរ​ប្រេង Kirkuk – Ceyhan រវាង​ប្រទេស​អ៊ីរ៉ាក់ នឹង​តួ​ក​គី​ផ្អាក​ដំណើរការ ដោយសារ​តែមាន​ករណី​ផ្ទុះ​ហើយ​មិនទាន់​ដឹង​ពី​មូលហេតុ ។

វា​ជា​បំពង់​បង្ហូរ​ប្រេង​ដ៏​សំខាន់បំផុត​ជួយ​បញ្ជូន​ប្រេង​ឆៅ​ពី​អ៊ីរ៉ាក់​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។ រដ្ឋាភិបាល​តួ​ក​គី​បាន​អះអាងថា នឹង​ខិតខំ​ដំណើរការ​បំពង់​បង្ហូរ​ប្រេង​ខាងលើ​ឱ្យបាន​ឆាប់​បំផុត​ដែល​អាចធ្វើ​ទៅបាន​។ អ៊ីរ៉ាក់​ជា​ប្រទេស​ខួង​យក​ប្រេង​ឆៅ​ធំ​លំដាប់​ទី​ពីរ​នៅក្នុង​ប្រទេស​នាំចេញ​ប្រេង​ពិភពលោក OPEC ។​
​ក្រុម​អ្នកជំនាញ​បាន​លើកឡើងថា ស្ថានភាព​ប្រេង​នៅតែ​បន្ត​ប្រែប្រួល​ឡើងថ្លៃ​ខ្ពស់​នា​ឆ្នាំ​២០២២​នេះ ដោយសារតែ​តម្រូវការ​ប្រើប្រាស់​កើនឡើង​ក្រោយ​កូ​វីដ​-១៩​បាន​ថយចុះ ។​​លោក Edward Moya អ្នកឯកទេស​វិភាគ​ពី​ទីផ្សារ​មូល​ប​ត្រ (​ភាគហ៊ុន​) OANDA របស់​អាមេរិក បាន​វាយតម្លៃថា តម្លៃ​ប្រេង Brent នឹង​កើន​ឡើងដល់​១០០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នាពេល​ដ៏​ខ្លី​ខាងមុខ ៕a oil khmer 

​