» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6639 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696810 នាក់

នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស

 

កំពង់ស្ពឺ៖ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងវេទិកា «អង្គរ-មហាកំពែង» ឆ្នាំ២០២៦ នៅវិទ្យាស្ថាននាយទាហានចម្រុះ ក្រោមប្រធានបទ «រួមគ្នាបណ្តុះបណ្តាលធនធានមនុស្សឆ្នើមនៃមិត្តភាពដែកថែប និងកសាងមហាកំពែងវាសនារួម»។a vong china1 

នាយឧត្តមសេនីយ៍ វង្ស ពិសេន មានប្រសាសន៍ចាត់ទុក វេទិកា «អង្គរ-មហាកំពែង»ថា ផ្តោតសំខាន់លើការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងគំនិតយុទ្ធសាស្ត្រ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដើម្បីរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងចិន។

លោកអគ្គមេបញ្ជាការ បានបញ្ជាក់ថា បច្ចេកវិទ្យាទំនើប ដូចជា បញ្ញាសិប្បនិម្មិត ប្រព័ន្ធយានយន្តគ្មានមនុស្សបើក និងបច្ចេកវិទ្យាឌីជីថល កំពុងធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវរបៀបគិត ការគ្រប់គ្រង និងការប្រតិបត្តិការយោធានៅទូទាំងពិភពលោក។

ក្នុងបរិបទនេះ លោក បានលើកឡើងថា កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស ដែលមានចំណេះដឹង សមត្ថភាពច្នៃប្រឌិត និងអាចសម្របខ្លួនទៅនឹងការប្រែប្រួលបាន។

លោក បានបន្តថា ការកសាងធនធានមនុស្សឆ្នើម គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងកងទ័ពទំនើប ប្រកបដោយវិជ្ជាជីវៈ និងជាគន្លឹះដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពការពារជាតិ។

ជាមួយគ្នានេះ វេទិកា «អង្គរ-មហាកំពែង» ក៏មានគោលដៅជំរុញការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រយោធា ការគិតវិភាគ ការគិតយុទ្ធសាស្ត្រ និងការចែករំលែកចំណេះដឹង ដើម្បីរួមចំណែកកសាងកងយោធពលខេមរភូមិន្ទឱ្យកាន់តែទំនើប ដោយផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងធនធានមនុស្សប្រកបដោយគុណភាព។

នាយឧត្តមសេនីយ៍ វង្ស ពិសេន រំពឹងថា វេទិកានេះនឹងក្លាយជាយន្តការដ៏មានប្រសិទ្ធភាពសម្រាប់ការផ្លាស់ប្តូរគំនិត និងបទពិសោធន៍ ព្រមទាំងរួមចំណែកពង្រឹង «មិត្តភាពដែកថែប» និងទំនាក់ទំនងរវាងកងទ័ពកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងមានចក្ខុវិស័យរួមសម្រាប់អនាគត៕a vong china a vong china2