» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6976 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697147 នាក់

សភា​ប្រកាស​កែ​ច្បាប់​គណបក្សនយោបាយ​បើក​សិទ្ធ​ឲ្យ​នាយករដ្ឋមន្ត្រី​ដោះលែង​អ្នកនយោបាយ​ជាប់ទោស​មាន​សិទ្ធ​ធ្វើ​នយោបាយ​វិញ​

 

​ភ្នំពេញ​៖ រដ្ឋសភា​ខ្មែរ​នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨​ន​នេះ បានប្រកាស​ជា​សាធារណៈ​អំពី​ផែន​ការធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ដើម្បី​បើកផ្លូវ​ផ្តល់​សិទ្ធិ​ឲ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា ផ្តល់​សម្បទា​ដល់​អ្នកនយោបាយ​ដែល​ត្រូវ​តុលាការ​ហាមឃាត់​មិន​ឲ្យ ធ្វើ​នយោបាយ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ។​a leng peng long 

ផែន​ការធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ទាន់ហន់​គឺ​បន្ទាប់ពី​មាន​តំណាងរាស្ត្រ​ចំនួន​៨៧​រូ​បន​ចុះហត្ថលេខា​ស្នើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ។​

​ជា​ដំណឹង​​ល្អ​សម្រាប់​ក្រុម​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​រូប ក្នុងការ​បើកផ្លូវ​ឲ្យ​ពួកគេ​ធ្វើ​នយោបាយ​ឡើង​វិ​ញា ក្រោយពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​បន្ទាប់ពី​រកឃើញថា​លោក កឹម សុខា បាន​ជាប់​ពាក់ព័ន្ធ​អំពើ​ក្បត់ជាតិ ដែលមាន​បរទេស​នៅ​ពីក្រោយ​ខ្នង​។​

​ការធ្វើ​វិសោធនកម្ម មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ទៅ​មាត្រា​៤៥​ថ្មី​(​ស្ទួន​មួយ​)​។ មាត្រា​៤៥​ថ្មី​(​ស្ទួន​មួយ​) មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា បុគ្គល​ដែល​ត្រូវ​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើ សកម្មភាព​នយោបាយ​មិនអាច​បង្កើត​គណបក្សនយោបាយ ឬ​ចូលរួម​ក្នុង​គណបក្សនយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស ណាមួយ​បានឡើយ​។

បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួលបាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ ដោយ​ពេញ​ច្បាប់​បន្ទាប់ពី​ផុត រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់ដោយ​សាលដីកា​រ​របស់​តុលាការ​កំពូល ឬ​ក្នុងករណី​ដែល​បុគ្គល​នោះ ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ ដោយ​ព្រះមហាក្សត្រ តាម​ដំណើរ​បស់ នាយករដ្ឋមន្ត្រី​តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​
​

ប្រភព​បន្តថា ដូច​សេចក្តីថ្លែងហេតុ​នៃ​សេចក្តីស្នើច្បាប់​នេះ បញ្ជាក់​ស្រាប់ វិសោធនកម្ម​ខាងលើ មាន​គោលដៅ​សំខាន់ៗ​គឺ បញ្ជាក់​ឲ្យ​ច្បាប់​តាមផ្លូវ​ច្បាប់​អំពី​ករណី​បុគ្គល ដែល​ត្រូវបាន តុលាការ ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ ។ បើក​លទ្ធភាព​ឲ្យ​បុគ្គល​ប្រភេទ​ខាង​លើក​អាច​ទទួលបាន​នីតិសម្បទា​ឡើងវិញ​តាមច្បាប់​នេះ​។ វិ​សោធ​កម្ម​ច្បាប់​នេះ ក៏មាន​គោល បំណង​ពង្រឹង​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​សេរី​ពហុបក្ស នីតិរដ្ឋ ព្រមទាំង​លើកកម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ​ផងដែរ​។​

​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ល្ងាច​ថ្ងៃទី​៣ ធ្នូ បាន​ថ្លែងថា សេចក្តី​វិសោធនកម្ម​ច្បាប់ ស្តីពី គណបក្សនយោបាយ​មាត្រា​៤៥​ថ្មី​(​ស្ទួយ​មួយ​) ជា​វិសោធនកម្ម​ច្បាប់​ដែលមាន​ការប្រញាប់ ហើយ​គណៈអចិន្ត្រៃយ៍​រដ្ឋ​សភា នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​ក្នុងពេល​ឆាប់ៗ​នេះ​ដើម្បី​ដាក់ចូល សម័យប្រជុំ​រដ្ឋសភា​ពេញអង្គ​អនុម័ត​ផងដែរ​។​ប៉ុន្តែ​បើក​សម័យប្រជុំ​នៅពេលណា​នោះ លោក​មិនទាន់​បានបញ្ជាក់​ពី​ពេលវេលា​នៅឡើយ​ទេ​។​

​លោក​បញ្ជាក់ថា “​អីចឹង​ច្បាប់​នេះ ធ្វើ​វិសោធនកម្ម​គិតគូរ​ដល់​ដែល​ត្រូវបាន​តុលាការ​ហាមឃាត់​ធ្វើ​នយោបាយ​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​រប​ស់​តុលាការ​កំពូល ។ យើង​គិតគូរ​យ៉ាងម៉េច គឺថា​ធ្វើ​ឲ្យ​ច្បាប់​ពាក់ព័ន្ធ​នឹង​ឥ​ឡូ​យើង​ធ្វើ​ហើយ ។ អ្នក​ដែល​ច្បាប់​ហាមឃាត់​គឺអាច​ទទួលបាន​នីតិសម្បទា អាច​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ បន្ទាប់ពី​មាន​សំណើរ​ពី​នាយករដ្ឋមន្ត្រី​ស្នើ​ព្រះមហាក្សត្រ​តាម​ដំណើរ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​”​។​

​មូលហេតុ វិសោធនកម្ម​ច្បាប់​នេះ​លោក​ឡេង​ប៉េងឡុង​បញ្ជាក់ថា ៖​ដោយសារតែ​ពេលកន្លងមក​ច្បាប់​មិនបាន​គិតគូរ​ដល់​អ្នក​ដែល​ត្រូវ​តុលាការ​ហាមឃាត់​នោះទេ ប៉ុន្តែ​ពេលនេះ​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ គឺ​បានគិត​គូ​ដល់​អ្នក​ត្រូវ​តុលាការ​កំពូល​ហាមឃាត់​ផងដែរ​។​

​លោក​បាន​ទទួលស្គាល់ថា “​កន្លងមក​ច្បាប់​ក៏មាន​ចន្លោះប្រហោង​បន្តិច​ដែរ ដោយ​ពុំបាន​គិតគូរ​ដល់​ពួកគាត់ ប៉ុន្តែ​ឥឡូវនេះ​យើង​គិតគូរ​ដល់​ពួកគាត់​។ អ្នក​ទាំងនោះ​មិនត្រូវ​បាន នាយករដ្ឋមន្ត្រី​វាយតម្លៃថា មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​អ្វី​ទេ ។ ច្បាប់​មាត្រា​៤៥​ចាស់ មិន​គិតគូរ​គ្រប់​ជ្រុងជ្រោយ ។ មាត្រា​៤៥​ស្ទួន ថ្មី​១​នេះ គឺ​បាន​គិតគូរ ទៅដល់​១១៨​រូប​ដែល​តុលាការ​បាន​ហាម ដើម្បី​ផ្តល់​នីតិសម្បទា​ឡើងវិញ​”​។​

​សូម​រំលឹក​ផងដែរ​ថា លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ​សន្ធិ​ដ្ឋិ​ភាព ជាមួយ​បរទេស​តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ។ បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស ជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់ ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង នឹង​ព្រះរាជាណាចក្រ​កម្ពុជា​។

បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។ លោក កឹម សុខា ត្រូវបាន​តុលាការ​ដោះលែង ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន កាលពី​ទៀបភ្លឺ ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ។ ក្នុងនោះ​អ្នកនយោបាយ​ទាំង​១១៧​រូប​ផ្សេងទៀត​របស់​អតីត​បក្សប្រឆាំង បាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ផងដែរ​។ក្រៅពីនេះរាជរដ្ឋាភិបាលតាមរយៈក្រសួងការបរទេសក៏បានចេញប្រកាសពតិមានមួយដែរបញ្ជាក់ពីការធានាអះអាងបរិយាកាសនោបាយល្អនៅកម្ពុជា៕a leng1 a leng2 a leng3 a leng4 a leng2 (1)  

​