» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8674 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698845 នាក់

ភ្នំ​មួយ​មាន​ខ្លា​ពីរ​...​កើត​ជម្លោះ​បែកផ្សែង​ថ្ងៃ​ហែ​កឋិន​ចូល​នៅ​វត្ត​ពន្លៃ​កំហុស​គឺ​មកពី​អាជ្ញាធរ​តែម្តង​!


​ខេត្តព្រៃវែង ៖​ពុទ្ធបរិស័ទ​២​ក្រុម បាន​ប៉ះទង្គិច​ពាក្យសម្តី​គ្នា ក្នុង​ជម្លោះ​មួយ​ធ្វើឱ្យមាន​ភាព​រញ៉េរញ៉ៃ កាលពី​ថ្ងៃទី​១៨ ខែតុលា ២០២៤ នៅក្នុង​ទី​អារាម​វត្ត​ពន្លៃ ដែល​ស្ថិតក្នុង​ឃុំ​អង្គ​រស ស្រុក​មេសាង ខេត្តព្រៃវែង ក្នុងពេលដែល​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ បាន​ដង្ហែរ​អង្គ​កឋិនទាន​ចូលមក​កាន់​វត្ត​ពន្លៃ​នេះ​ជា​ថ្ងៃទី​១​នៃ​កឋិនទាន​។​ទំនាស់​គ្នា​នេះ​បាន​កើតឡើង​ដោយសារតែ​វត្ត​ពន្លៃ​នេះ​មាន​ព្រះគ្រូ​ចៅអធិការ​២​អង្គ ហើយ​ដណ្ដើម​គ្នា​គ្រង​ត្រៃ​កឋិន​(​ក្រាល​គ្រង​) ។a pagoda beat

​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ពន្លៃ បាន​ឲ្យ​ដឹងថា វត្ត​ពន្លៃ​នេះ មាន​ព្រះគ្រូ​ចៅអធិការ​ចំនួន​២​អង្គ​តាំងពី​ឆ្នាំ​២០១៩​មកម្ល៉េះ ដោយ​១​អង្គ​ព្រះនាម សាំង គីម​ឃុន និង​១​អង្គ​ទៀត​ព្រះនាម ឆូ​យ ហើយ​ពុទ្ធបរិស័ទ​ក៏ដូចជា​គណៈកម្មការ​អា​ចា​រ្យ​វត្ត​ក៏​បែងចែក​គ្នា​ជា​២​បក្ខពួក ទៅតាម​នោះដែរ ។​ទោះបីយ៉ាងណា​គាត់​ថា​កន្លងមកនេះ មិន​ដែលមាន​បញ្ហា​អ្វី​ធំដុំ​កើតឡើង​ទេ ទើបតែ​នៅ​ថ្ងៃទី​១៨ តុលា​នេះ ដែល​ពុទ្ធបរិស័ទ​ភាគី​ម្ខាងៗ ទាមទារ​ឲ្យ​ព្រះសង្ឃ​ដែល​ខ្លួន​គាំទ្រ ជា​អ្នក​គ្រង​ត្រៃ​កឋិន ហើយ​និយាយ​មិនត្រូវ​គ្នា ទើប​កើតជា​បញ្ហា ។

​ចំណែក​ក្រុម​គណៈកម្មការ​អាចារ្យវត្ត​បាន​ឲ្យ​ដឹង​ដែរ​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ចម្រូងចម្រាស់​នេះ​កើតឡើង គឺ​ដោយសារតែ​ពុទ្ធបរិស័ទ​ទាំង​២​បក្ស ធ្វើបុណ្យ​ដង្ហែ​អង្គ​កឋិនទាន​ចូល​វត្ត​ចំ​ថ្ងៃ​ជាមួយគ្នា ។ លុះ​ពេលធ្វើ​ពិធី​គ្រង​ត្រៃ​ដែល​តាម​ប្រពៃណី​សាសនា គឺ​តម្រូវ​ឲ្យ​ចៅអធិការ​វត្ត​ម្នាក់​ជា​អ្នក​គ្រង​ត្រៃ​នោះ ទើប​ធ្វើ​ឲ្យ​មាន​បញ្ហា​ឡើង ដោយ​ពុទ្ធបរិស័ទ​ទាំងសងខាង​ទាមទារ​លើក​ឲ្យ​ព្រះសង្ឃ​ដែល​ខ្លួន​គាំទ្រ​ជា​អ្នក​គ្រង​ត្រៃ ។​

​សម្រាប់​វិន័យ​ពុទ្ធសាសនា​កឋិន​គឺ​ទី​អារាម​មួយ ទទួល​បានតែ​១​ថ្ងៃ ទោះ​មាន​កឋិន​ហែ​ចូល​ពី​គ្រប់ទិសទី​គឺ​បាន​បានតែ​១​ថ្ងៃ​ដែរ ។​ករណី​យ៍​នេះ​ព្រះ​អនុគណ​ស្រុក​មេសាង បានស្នើ​ឲ្យ​ធ្វើការ​បោះឆ្នោត​ជ្រើសរើស បើ​ចំឈ្មោះ​ព្រះគ្រូ​អង្គណា ឲ្យ​ព្រះគ្រូ​អង្គ​នោះ​ជា​អ្នក​គ្រង​ត្រៃ​។ ប៉ុន្តែ​ពុទ្ធបរិស័ទ​ទាំងសងខាង​នៅតែ​មិន​ព្រម​ធ្វើតាម​ហើយក៏​នាំគ្នា​ប្រមូលយក​ត្រៃ​ធំ យក​ត្រៃ​លាង​របស់ខ្លួន​ទាំងអស់ ចាក​ចេញពី​ព្រះវិហារ ទើប​ធ្វើ​ឲ្យ​កម្មវិធី​គ្រង​ត្រៃ មិនអាច​ប្រព្រឹត្តទៅបាន ហើយ​កម្មវិធី​បុណ្យកឋិន​ក៏ត្រូវ​បានបញ្ចប់​យ៉ាង​សោះកក្រោះ​ដូច​បោះចោល​ដោយ​មិន​បានធ្វើ​គ្រប់​កិច្ច​ចឹ​ង​ទៅ ។

​ចំណែក​អាជ្ញាធរ​ស្រុក​មេសាង​វិញ បានឱ្យដឹងថា ដោយ​មើលឃើញ​ភាពចម្រូងចម្រាស​នេះ កើតឡើង​ដោយសារ​វត្តមាន​២​បក្ស ទើប​នៅ​រសៀល​ថ្ងៃទី​១៩ តុលា អាជ្ញាធរ​ស្រុក​និង​មន្ត្រី​ធម្មការ បាន​កោះហៅ​ព្រះសង្ឃ​ទាំងពីរ​អង្គ និង​គណៈកម្មការ​អាចា​រ្យ​វត្ត​ទាំង​២​បក្ស​មក​ធ្វើការ​ជួបប្រជុំ​ដោះស្រាយ នៅក្នុង​វត្ត​ពោធិ៍​មង្គល ហៅ​វត្ត​ចំបក់ ជា​វត្ត​ព្រះ​អនុគណ​ស្រុក ។ ចំណែក​លទ្ធផល​នៃ​ការប្រជុំ​ដោះស្រាយ​នេះ មន្ត្រី​សង្ឃ​ខេត្ត និង​ធ្វើការ​ប្រកាស​ដោយមាន​ឯកសារ​លាយលក្ខណ៍អក្ស​រ នៅ​ព្រឹក​ថ្ងៃទី​២១ តុលា ឆ្នាំ​២០២៤ គឺ​ប្រកាស​ជា​ផ្លូវការ​នៅថ្ងៃនេះ ។​ករណី​យ៍​នេះ​បើតាម​ការពិនិត្យ​កំហុស​មិន​មកពី​ពុទ្ធ​បរិ​ស័ត​ទេ​គឺ​មកពី​អាជ្ញាធរ​ពិសេស​ក្រសួង​ធម្មការ​ដែលមាន​មន្ទីរ​ធម្មការ​ខេត្ត​ជា​សេនាធិការ​បណ្តោយ​ឲ្យ​កើតមាន​ករ​ណិ៍​វត្ត​មួយ​មាន​ចៅអធិការ​ពិរ​អង្គ​ចឹ​ង​?៕a pagoda beat1 a pagoda beat2 

​