» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1757 នាក់

ម្សិលមិញ 15181 នាក់

សរុប 19469259 នាក់

ដក​ចេញពី​រដ្ឋមន្ត្រី​ប្រអប់​តម្លើង​ជា​ទេសរដ្ឋមន្ត្រី​ត្រូវបាន​នាយករដ្ឋមន្ត្រី​បែងចែក​ការ​ការងារ​ឲ្យ​!

 

​ភ្នំពេញ​៖ បន្ទាប់ពីទទួលបានការគាំទ្រពីរដ្ឋសភានិងមហាក្សត្រសម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីសម្រេច​មួយ ដោយ​បែងចែក​ភារកិច្ច​ជូន​ទេសរដ្ឋមន្ត្រី​ថ្មី​ទាំង ៤​រូប​បន្ទាប់ពី​ដក​ចេញពី​រដ្ឋមន្ត្រី​ប្រអប់​។​a minister1 

​ទេសរដ្ឋមន្ត្រី​ថ្មី​៤​រូបនោះ រួមមាន​៖
*​ទី​១៖ លោក​ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម ទទួលបន្ទុក​កិច្ចការ​អភិវឌ្ឍ​សហគមន៍​ជនជាតិដើម​ភាគតិច និង​ការងារ​ផ្សេងទៀត តាម​ការប្រគល់​របស់​នាយករដ្ឋមន្ត្រី​
*​ទី​២៖ លោក​ទេសរដ្ឋមន្ត្រី អង្គ វង្សវឌ្ឍានា ទទួលបន្ទុក​កិច្ចការ​អភិវឌ្ឍ និង​លើកកម្ពស់​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អ្នកច្បាប់ និង​ការងារ​ផ្សេងទៀត តាម​ការប្រគល់​របស់​នាយករដ្ឋមន្ត្រី​

*​ទី​៣៖ លោក​ទេសរដ្ឋមន្ត្រី ត្រាំ អ៉ី​វ​តឹក ទទួលបន្ទុក​កិច្ចការ​អភិវឌ្ឍ និង​លើកកម្ពស់​រដ្ឋាភិបាល​ឌីជីថល និង​ការងារ​ផ្សេងទៀត តាម​ការប្រគល់​របស់​នាយករដ្ឋមន្ត្រី​។*​ទី​៤៖ លោក​ទេសរដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន ទទួលបន្ទុក​កិច្ច​ការកសាង​សមត្ថភាព​មន្ត្រី នៅក្នុង​រដ្ឋបាល​សាធារណៈ ជា​ប្រធាន​គណៈកម្មការ​វាយតម្លៃ​អង្គភាព​ផ្តល់​សេវាសាធារណៈ​ថ្នាក់ជាតិ និង​ការងារ​ផ្សេងទៀត តាម​ការប្រគល់​របស់​នាយករដ្ឋមន្ត្រី​។​

​ទាក់ទង​និង​ការ​ដូររដ្ឋមន្ត្រី​៤​ក្រសួង​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់ថា ការផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ក្រសួង​ចំនួន​៤ នាពេលនេះ គឺ​ដោយសារតែ​រដ្ឋមន្ត្រី​មុនៗ​មាន​វ័យ​កាន់តែ​ចំណាស់ ដែល​ត្រូវការ​ពេលវេលា​សម្រាក​ច្រើន ខណៈដែល​ក្រសួង​ដែល​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ទាំង​៤​នេះ ត្រូវការ​រដ្ឋមន្ត្រី​ដែល​សកម្ម​។​​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​រដ្ឋមន្ត្រី​ដែល​សម្តេច​ឧទ្ទេសនាម នាពេលនេះ​ស្ថិតនៅក្រោម U90 និង U80​។​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភានៅព្រឹកថ្ងៃទី៣០មិនាគឺ ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​ការតែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល​រួមមាន៖
​លោក កើត រិ​ទ្ធ អតីត​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​គាំទ្រ​ឱ្យធ្វើជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជំនួស​លោក អង្គ វង្សវឌ្ឍានា​, លោក ជា វ៉ាន់​ដេ​ត ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជំនួស​លោក ត្រាំ អ៉ី​វ​តឹក​,។

លោក ឈិ​ត សុខុន ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ជំនួស​លោក ហ៊ឹម ឆែម​, លោក ព្រំ សុខា ជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ជំនួស​លោក ពេជ្រ ប៊ុនធិន ខណៈដែល លោក ចម ប្រសិទ្ធ ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​ទើប​ត្រូវបាន​ប្តូរ​ឈ្មោះ​ថ្មី​ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កន្លងមក​។​

 សម្តេច​បាន​បញ្ជាក់ថា​កំណែទម្រង់រដ្ឋបាល​សាធារណៈ កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ជា​កំណែទម្រង់​មុត​ស្រួច​។ សម្តេច​ក៏បាន​ផ្តល់យោបល់​ទៀតថា រដ្ឋមន្ត្រីក្រសួង​ទូរគមនាគមន៍ គឺ​ត្រូវតែ​ជា​រដ្ឋមន្ត្រី​រហ័សរហួន និង​គំនិត​ផ្តួចផ្តើម​ខ្ពស់​។​សម្តេច​បន្តថា​៖ «​ការងារ​ពេលខ្លះ​អត់​តម្រូវ​ការឱ្យ​មនុស្ស​ដេក​ច្រើន​ទេ គឺ​តម្រូវឱ្យ​មនុស្ស​ដេក​តិច ប៉ុន្តែ​វ័យ​របស់​ពួកគាត់ ត្រូវតែ​ស្ថិតនៅក្នុង​មនុស្ស​ដេក​យូរ បើដូច្នោះ​ប្រសិទ្ធភាព​របស់​រដ្ឋ របស់​ស្ថាប័ន​ក៏មាន​កម្រិត ដូច្នោះ​ហើយ បានជា​យើង​មាន​ភាពចាំបាច់​ដែល​ត្រូវធ្វើ​ការកែទម្រង់ ហើយ​មុខព្រួញ​នៃ​ការកែទម្រង់​»​។​បើតាម​ការ​កត់សម្គាល់កន្លងមក​រដ្ឋមន្ត្រី​វ័យចាស់​ដែល​ដក​ចេញពី​ប្រអប់​ទោះជាត្រូវតម្លើងក៏ដោយច្រើនតែ​នៅ​មិនបាន​យូ​ទេ​!​។​a minister2