» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3773 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668413 នាក់

កីឡា​ជូ​ជិ​ស៊ូ​ខាន់​ចេ​សា​ស្រក់​ទឹកភ្នែក​តែ​បេ្ត​ជ្ញា​នឹង​ខិតខំ​បន្តក្នុងពេលផ្នែកបុរសបានមេដាយមាស

​ភ្នំពេញ​៖​កីឡាការិនី​កូនកាត់​ក្បាច់គុន​ជឺ​ជេ​តស៊ូ​កំ​រឹត​ពី​ភព​លោក ខាន់ ចេ​សា បាន​សម្តែង​ការសោកស្តាយ មិនអាច​ដណ្តើម​មេដាយមាស​ជូន​ជាតិ​កម្ពុជា តាម​បំណងប្រាថ្នា​របស់ខ្លួន​។​​នៅក្នុង​ការប្រកួត​វិញ្ញាសា​ក្បាច់គុន​ជឺ​ជិត​ស៊ូ​ផ្នែក​នារី Ne-Waza Gi ទម្ងន់ ៥២​គីឡូក្រាម នៅ​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២៣​នេះ កីឡាការិនី ខាន់ ចេ​សា បាន​យកឈ្នះ​នារី​សិង្ហ​បុ​រិ​, វៀតណាម និង​ថៃ ដោយ​គូប្រកួត​សុទ្ធតែ​សុំ​ចុះចាញ់​ទាំងអស់​។ លុះដល់​វគ្គ​ផ្តាច់ព្រ័ត្រ ខាន់ ចេ​សា ត្រូវបាន​កីឡាការិនី​ហ្វីលីពីន យកឈ្នះ​ក្នុង​លទ្ធផល ២ ទល់ ០​។​a jesa beat6 

​កញ្ញា ខាន់ ចេ​សា បាន​ប្រាប់​កាសែត​ថា «​ពិតណាស់ អ្នកដឹង​ហើយ​! នៅពេលណា​ដែល​ខ្ញុំ​មក​ទីនេះ គោលដៅ​របស់ខ្ញុំ​គឺ​ចង់​ព្យាយាម និង​ឈ្នះ​មេដាយមាស​។ ជាពិសេស ខ្ញុំ​យក​មេដាយមាស​ឱ្យបាន​សម្រាប់​កម្ពុជា​។ ទោះបីជា​ខ្ញុំ​ទទួលបាន​មេដាយប្រាក់​ក៏ដោយ ខ្ញុំ​អាច​ទទួលយក​វា​បានដែរ ហើយ​ខ្ញុំ​នៅមាន​ការគាំទ្រ​ពី​អ្នក​គ្រប់គ្នា និង​នៅ​លើក​ក្រោយ​ខ្ញុំ​យក​មេដាយមាស​។ ជាការ​ពិតណាស់ ការគាំទ្រ​របស់​អ្នក​ទាំងអស់គ្នា​សម្រាប់​ខ្ញុំ គឺមាន​សារៈសំខាន់​ជាង​មេដាយ​ទៅទៀត​។ ដូច្នេះ​ខ្ញុំ​ចង់​និយាយ​ពាក្យ​អរគុណ​ទៅកាន់​ប្រជាជន​កម្ពុជា​ទាំងអស់ សម្រាប់​ការគាំទ្រ​រូបខ្ញុំ ហើយ​ទស្សនាការ​ប្រកួត​របស់​ខ្ញុំ មិន​ថា​ខ្ញុំ​ឈ្នះ ឬក៏​ចាញ់​នោះទេ​»​។​

​នៅ​ថ្ងៃអាទិត្យ ទី​០៧ ខែឧសភា កញ្ញា ខាន់ ចេ​សា នៅមាន​ការប្រកួត​មួយ​ប្រកួត​ទៀត​លើ​វិញ្ញាសា​ក្បាច់គុន​ជឺ​ជិត​ស៊ូ​នេះ​។ ចេ​សា បាន​សន្យា​ព្យាយាម​ធ្វើឱ្យ​បានល្អ​នៅក្នុង​ការប្រកួត​នោះ​។​តេ​នាង​និយាយ​បំរុង​ថា «​វា​ពិបាក​ក្នុងការ​ទស្សន៍ទាយ​ថា តើ​ការប្រកួត​នីមួយៗ​នឹង​ទៅជា​យ៉ាងណា​? ជាក់ស្តែង ខ្ញុំ​នាម​ខំប្រឹង​អស់ពី​សមត្ថភាព ប៉ុន្តែ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទល់នឹង​ហ្វីលីពីន វា​ពិតជា​លំបាក​ណាស់ ព្រោះ​នាង​ក្លេ​ខ្ញុំ​ជាប់​ពេក ទើប​ខ្ញុំ​មិនអាច​រើ​បាន​។ ប៉ុន្តែ​ឥឡូវនេះ វា​ដូចជា​សម្រាប់​ខ្ញុំ​ក្នុងការ​ផ្តោតអារម្មណ៍ សម្រាប់​ការប្រកួត No Gi នៅ​ថ្ងៃអាទិត្យ ខ្ញុំ​នឹង​ព្យាយាម​យកឈ្នះ​មេដាយមាស​ឱ្យបាន​»​។​​ទាក់ទង​និង​ការប្រកួត​ចាញ់​កីឡាការិនី​របស់​ហ្វី​លី​ពិន កញ្ញា ចេ​សា បាន​គូសបញ្ជាក់ថា «​ខ្ញុំ​ធ្លាប់​ផ្ដួល​នាង​ពីមុនមក ដូច្នេះ​នាង​មិនមែន​មិនអាច​ផ្ដួល​បាន​នោះទេ​។ ដូច​ខ្ញុំ​បាន​និយាយ ខ្ញុំ​ប្រាកដថា នាង​ទើប​តែមាន​យុទ្ធសាស្ត្រ​ផ្សេង​ជាមួយ​ខ្ញុំ​ក្នុង ពេលនេះ​។ ដូច​ខ្ញុំ​បាន​និយាយ ការប្រកួត​នេះ គឺ​លំបាក​បន្តិច​។ ខ្ញុំ​មានការ​ច្របូកច្របល់ ហើយ​ពិតជា​មិនអាច​បង្ហាញ​ជឺ​ជិត​ស៊ូ របស់ខ្ញុំ​បានទេ​។ ឥលូវ​ខ្ញុំ​ដឹងថា សម្រាប់​ពេល​ក្រោយ​នឹងមាន​ផែនការ​ផ្សេង​សម្រាប់​ការប្រកួត​។ ប៉ុន្តែ​ដូចដែល​ខ្ញុំ​បាន​និយាយ អ្វីៗ​មិនមែន​ដំណើរការ​ទៅតាម​អ្វីដែល​អ្នក​ចង់​បានទេ​»។​សូមបញ្ជាក់ថា​កីឡាការិនី​ហ្វីលីពីន​កញ្ញា​ណា​ប៉ូ​លី​ចេ​ណា​ខៃ​ឡា​( Napolis Jenna Kaila) បាន​យកឈ្នះ​កីឡាការិនី​របស់​កម្ពុជា ខាន់ ចេ​សា លើ​វិញ្ញាសារ​ប្រកួត​ជឺ​ជិត​ស៊ូ​ផ្នែក​សា​នារី Ne-Waza Gi ទម្ងន់ ៥២​គីឡូក្រាម ក្នុង​លទ្ធផល ២-០​។​​កីឡាការិនី​ហ្វី​លី​ពិន Napolis Jenna Kaila ធ្លាប់បាន​ប្រកួត​ចាញ់ ខាន់ ចេ​សា ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣០ ធ្វើឡើង​នៅ​ហ្វី​លី​ពិន កាលពី​ឆ្នាំ​២០១៩​។​

​សម្រាប់​វិញាសា​កីឡា​ជូ​ជិត​ស៊ូ​នេះដែរ​កីឡាការិនី ហេង ស៊ីវ​ហ៊ាង និង ទីន សុវណ្ណ​លីន​ណា បានបង្ហាញ​នូវ​មោទកភាព ដែល​បានឈ្នះ​មេដាយប្រាក់​ជូន​ជាតិ ផ្នែក​កីឡា​ជឺ​ជិត​ស៊ូ លើ​វិញ្ញាសា​សម្តែង​នារី ២​ទល់នឹង​២​សម្រាប់​ការប្រកួត ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​អន្ដរជាតិ​ជ្រោយចង្វារ OCIC រាជធានី​ភ្នំពេញ នា​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២៣​។​កីឡាការិនី ហេង ស៊ីវ​ហ៊ាង និង ទីន សុវណ្ណ​លីន​ណា បាន​សន្យាថា នឹងធ្វើ​ឱ្យបាន​កាន់តែ​ល្អ នៅក្នុង​ការប្រកួត​ក្រោយ​ទៀត នៅ​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២៣ ខាងមុខនេះ​។​​សូមបញ្ជាក់ថា កីឡាការិនី ហេង ស៊ីវ​ហ៊ាង និង ទីន សុវណ្ណ​លីន​ណា បានឈ្នះ​មេដាយប្រាក់ ផ្នែក​កីឡា​ជឺ​ជិត​ស៊ូ​លើ​វិញ្ញាសា​សម្ដែង​ផ្នែក (DUO) ប្រភេទ​សម្តែង​ក្រុម​នារី​ជា​គូ (២​ទល់​២)​។​

នៅ​រសៀល​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២៣​នេះ ដែរ​ជូ​ជិត​ស៊ូ​កម្ពុជា​ផ្នែក​បុរស​លោក​គង់​ម៉ូ​ណា មិ​ថុ​រ៉ា និង តូច ពិ​ក្កដា បានឈ្នះ​លើ​វិញ្ញាសា​សម្ដែង​បុរស​ជា​គូ (Men's DUO) ពិធី​បំពាក់​មេដាយ​ផ្លូវការ​នឹងធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃទី​០៤ ឧសភា​នេះ​ផ្ទាល់​តែម្ដង​។​​កីឡាករ គង់​ម៉ូ​ណា មិ​ថុ​រ៉ា និង​កីឡាករ ទូច ពិ​ក្កដា គឺជា​អ្នក​ដណ្តើមបាន​មេដាយមាស​ដំបូង​គេ​ហើយ នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ នៅ​កម្ពុជា​។ សូមបញ្ជាក់ថា​ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​គិត​ត្រឹម​ថ្ងៃទី​៤​ឧសភា​កម្ពុជា​បានទទួល​មេដាយ​នាំមុខ​ប្រទេស​ផ្សេងទៀត​៕a jesa beat3 a jesa beat5 a jesa beata1 a jesa beat2 a jesa khan 
​