» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5991 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619231 នាក់

រដ្ឋមន្ត្រី​សុខាភិបាល ស្នើ​ឲ្យ​ចាត់វិធានការ​ចំពោះ​រថយន្ដ​គិលានសង្គ្រោះ​ដែល​ឈរជើង​ប្រចាំការ​តាម​ដងផ្លូវ​គ្មាន​ការអនុញ្ញាត​

​ភ្នំពេញ ៖ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បាន​ណែនាំ​អភិបាល​រាជធានី​-​ខេត្ដ ចាត់វិធានការ ចំពោះ​រថយន្ដ​គិលានសង្គ្រោះ ដែល​គ្មាន​ជំនាញ​បច្ចេកទេស និង​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង ដែល​កំពុង​ឈរជើង​ប្រចាំការ​នៅតាម​ដងផ្លូវ​សាធារណៈ ដោយ​គ្មាន សណ្ដាប់ធ្នាប់ រង់ចាំ​ដឹក​អ្នករងរបួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍ យកទៅ​មូលដ្ឋាន​សុខាភិបាល​ឯកជន​។​a heng car1 

​យោងតាម​លិខិត​របស់​សួង​សុខាភិបាល​ចេញ​កាលពី ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣ បាន​លើកឡើងថា មួយ​រយៈកាល​កន្លងមក​ក្រសួងសុខាភិបាល ធ្លាប់ធ្វើ​សេចក្ដីណែនាំ ច្រើនលើកច្រើនសារ រួចមកហើយ ដោយ​មិន​អនុញ្ញាតឱ្យ​រថយន្ដ​គិលានសង្គ្រោះ​ខុសច្បាប់ និង​រថយន្ដ​គិលានសង្គ្រោះ​របស់​មូលដ្ឋាន​សុខាភិបាល​ឯកជន ទៅ​ដឹក​អ្នក​រង​គ្រោ​ថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​។​មូលហេតុ​ដោយសា​រថយន្ដ​គិលានសង្គ្រោះ​របស់​មូលដ្ឋាន ពុំមាន​គ្រូពេទ្យ​ជំនាញ និង​ពុំមាន​ឧបករណ៍​សម្ភារៈ​បរិក្ខា​រ​ពេទ្យ​ត្រឹមត្រូវ​គ្រប់គ្រាន់ ក្នុងការ​សង្គ្រោះបន្ទាន់​នៅ​ទីកន្លែង ទាំង​ការលើកដាក់ និង​ការ បញ្ជូន​ជូន​ជនរងគ្រោះ​។​

​ឯកឧត្តម​រដ្ឋមន្ដ្រី បញ្ជាក់ថា «​ក្នុងន័យនេះ​សូម​ឯកឧត្ដម​លោកជំទាវ ធ្វើការ​ណែនាំ ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​ចំពោះ​រថយន្ដ​គិលានសង្គ្រោះ​ខុសច្បាប់​ទាំងនោះ​ទៅតាម​បទ​បញ្ញា​ត្ដិ​ជា​ធរមាន និង​ឈានទៅ​បិទ​មូលដ្ឋាន​សុខាភិបាល​ឯកជន​ទាំងឡាយណា ដែល​នៅតែ​បន្ដ​សហការ​ជាមួយ​ម្ចាស់​រថយន្ដ​គិលានសង្គ្រោះ​ខុសច្បាប់​ទាំងនោះ​»​។​រដ្ឋមន្ដ្រី ​ក្រសួងសុខាភិបាល​ក៏បាន​ស្នើឱ្យ​អភិបាល​រាជធានី​-​ខេត្ដ ណែនាំ​ក្រើនរំលឹក​ឱ្យ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​-​ខេត្ដ ពង្រឹង​បន្ថែម​នូវ​សេវា​រថយន្ដ​គិលានសង្គ្រោះ បម្រើការ​ក្នុង​សេវាសាធារណៈ នៅក្នុង​ដែន​សមត្ថកិច្ច រៀងៗ​ខ្លួន ឱ្យបាន​កាន់តែ​ប្រសើរឡើង ថែមទៀត ដើម្បី​ចាត់វិធានការ តាម​ការណែនាំ​ខាងលើ ឱ្យមាន​ប្រសិទ្ធភាព និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕a heng car 
​