» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5925 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696096 នាក់

U22 កម្ពុជា បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​ហ្វីលីពីន ១-១ ក្នុង​កម្មវិធី​ស៊ី​ហ្កេ​ម​


ភ្នំពេញ​៖ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​យប់​ថ្ងៃទី​២​ឧសភា​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២២​ឆ្នាំ​កម្ពុជា បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​ហ្វីលីពីន​( ១-១) ក្នុង​ព្រឹត្តិការណ៍​កីឡា​ចម្រុះ SEA Games លើក​ទី​៣២ នៃ​ប្រកួត​ទី​២​បន្ទា់ប់ពី​ឈ្នះ​ទី​ម​រ័​៤​ទល់​សូន្យ​។ សម្រាប់​ពូ​ល A តាមរយៈ​លទ្ធផល​នេះ​ក្រុម​កម្ពុជា រកបាន​ត្រឹម ៤​ពិន្ទុ បន្ត​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​។ a ball game 

​ស្ថិតក្នុង​ការប្រកួត​វគ្គ​ទី​១ ក្រុម​កម្ពុជា រកបាន ១​គ្រាប់​ធ្វើបាន​ដោយ​កីឡាករ គី រី​ណា នាទី​២៦ និង​ក្រុម​ហ្វីលីពីន ដោយ​កីឡាករ Carino នៅ​នាទី​៩០+២ នេះ​ជាការ​ប្រកួត​សន្សំ​ពិន្ទុ​លើក​ទី​២ ប្រចាំ​ពូ​ល A សម្រាប់​ក្រុម​ទាំងពីរ​។ តាមរយៈ​លទ្ធផល​នេះ​ឃើញថា​ក្រុម U22​កម្ពុជា នៅតែ​បន្ត​ឈរ​កំពូល​តារាង ក្រោយ​រកបាន ៤​ពិន្ទុ​ជា​បណ្តោះអាសន្ន ក្រោយ​យកឈ្នះ​ទី​ម័​រ​ខាងកើត​(៤​ទល់​សូន្យ​) និង​ស្មើ​ជាមួយ​ហ្វីលីពីន​.​។​

​សូមបញ្ជាក់ថា​មុនពេល​ឈានដល់​ការប្រកួត​ល្ងាច​ថ្ងៃទី​២​ឧសភា​នេះ ក្រុម​គោព្រៃ​ជំទង់​កម្ពុជា បាន​យកឈ្នះ​លើ​ក្រុម U-22 ទី​ម័​រ​ខាងកើត កាលពី​ថ្ងៃទី​២៩ ខែមេសា​កន្លងទៅ នៅឯ​ពុ​ហ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅក្នុង​លទ្ធផល ៤-០​។ ចំណែក​ក្រុម U-22 ហ្វីលីពីន​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម U-22 ឥណ្ឌូណេស៊ី ដែលជា​ក្រុម​ខ្លាំង​ប្រចាំ​ពូ​ល ដោយ​លទ្ធផល ៣-០ ដែល​ធ្វើឡើង​ក្នុង​ថ្ងៃ​តែមួយ មុន​ជំនួប​កម្ពុជា នឹង​ទី​ម័​រ​ខាងកើត​។ បច្ចុប្បន្ន​ក្នុង​ពូ​ល A កម្ពុជា​កំពូល​កាន់កាប់​កំពូល​តារាង​បណ្តោះអាសន្ន និង​តាម​ពីក្រោយ​ដោយ​ឥណ្ឌូណេស៊ី​។

​សម្រាប់​ការប្រកួត​រវាង U-22 កម្ពុជា នឹង U-22 ហ្វីលីពីន​នៅ​ល្ងាច​នេះ គឺជា​ការជួបគ្នា​លើក​ទី​៥ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដោយ​ប្រវត្តិ​ជួបគ្នា ៤​ប្រកួត​កន្លងមក ហ្វីលីពីន​ឈ្នះ​២​លើក កម្ពុជា​ឈ្នះ​១​លើក និង​ស្មើគ្នា​១​លើក​។ -​ឆ្នាំ​២០០៥ ហ្វីលីពីន ៤-២ កម្ពុជា (​ហ្វីលីពីន​ម្ចាស់ផ្ទះ​) -​ឆ្នាំ​២០១៥ កម្ពុជា ៣-១ ហ្វីលីពីន (​សិង្ហ​បុរី​ម្ចាស់ផ្ទះ​) -​ឆ្នាំ​២០១៧ កម្ពុជា ០-២ ហ្វីលីពីន (​ម៉ាឡេស៊ី​ម្ចាស់ផ្ទះ​) -​ឆ្នាំ​២០១៩ ហ្វីលីពីន ១-១ កម្ពុជា (​ហ្វីលីពីន​ម្ចាស់ផ្ទះ​) ។

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​រាត្រី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២៣​នេះ បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក កោតសរសើរ​ចំពោះ​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ខិតខំ​ប្រកួត​បាន​យ៉ាង​ល្អ ក្នុងការ​ប្រកួត​បាល់ទាត់​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ២០២៣ កីឡាបាល់ទាត់ (​បុរស​ពូ​ល A) ។​សម្ដេច​តេ​ជោ ហ៊ុន សែន សរសេរថា «​សូម​កោតសរសើរ​ចំពោះ​កីឡាករ​បាល់ទាត់​កម្ពុជា ដែល​បាន​ខិតខំ​ប្រកួត​បាន​យ៉ាង​ល្អ ក្នុងការ​ប្រកួត​បាល់ទាត់​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ២០២៣ កីឡាបាល់ទាត់ (​បុរស​ពូ​ល A) នា រាត្រី​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២៣ រវាង កម្ពុជា និង ហ្វីលីពីន ក្នុង​លទ្ធផល​ស្មើគ្នា​(CAM 1-1 PHI) ដែល​ទើបបាន​ប្រកួត​ចប់​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក មុននេះ​បន្តិច​»​។​សម្ដេច​ក៏បាន ជូនពរ​ក្រុម​កីឡាករ​កម្ពុជា ឲ្យ​ទទួលបាន​ជោគជ័យ ក្នុងការ​ប្រកួត​ជា​បន្តទៀត​៕a ball game1 a ball game2 a ball game4 


​