» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6026 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696197 នាក់

តំណាង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះទៅ​វៀតណាម​សួរសុខទុក្ខ និង​ឧបត្ថម្ភ​ថវិកា ២​ម៉ឺន​ដុល្លារ ជួយ​ព្យាបាល​ស្ត្រី​រងគ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវ​៦០​ម៉ែត ស្លាប់ ប្តី​និង​កូន​


​ប្រទេស​វៀតណាម​៖ នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៥​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ចាត់​ឱ្យ លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា និង​សហការី ចុះសួរសុខទុក្ខ​ដោយផ្ទាល់​នៅ​មន្ទីរពេទ្យ ដេ​ី​ម្បី​លើកទឹកចិត្ត និង​នាំយក​ថវិកា​ចំនួន ២​ម៉ឺន​ដុល្លារ​អាម៉េរិក​ទៀត ជូន​ដល់​លោកស្រី នន ចន្ទ​លក្ខិណា សម្រាប់​ជួយ​សម្រាល​ការលំបាក​ដែល​ត្រូវ​ចំណាយ​លើ​ការព្យាបាល​រយៈពេល​យូរ​នៅ​ប្រទេស​វៀតណាម​។​លោកស្រី នន ចន្ទ​លក្ខិណា ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លេ​ី​ផ្លូវ​៦០​ម៉ែត កាលពី​ថ្ងៃទី​១០ ខែមករា​កន្លងទៅ បណ្តាលឱ្យ​ស្វាមី និង​កូនតូច ៗ ២​នាក់ បាន​បាត់​បង់ជីវិត​។ ។a bun men2

​លោកជំទាវ ម៉ែន នារី​សោ​ភ័គ បាន​នាំនូវ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ដែល​ផ្តាំ​ផ្ញេ​ី​សួរសុខទុក្ខ ក្តី​អាណិតអាសូរ និង​លេ​ី​ក​ទឹកចិត្ត​ដល់​ក្មួយ​ស្រី នន ចន្ទ​លក្ខិណា សូម​មាន​ស្មារតី​រឹងប៉ឹង ត្រូវ​សម្រាក និង​បរិភោគ​អាហារ​បំប៉ន​សុខភាព​ឱ្យបាន​គ្រប់គ្រាន់ ជាពិសេស​ត្រូវអនុវត្ត​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​ដេ​ី​ម្បី​ឆាប់​បានជា​សះ​ស្បេ​ី​យ​ឡេ​ី​ង​វិញ​។ លោកជំទាវ ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ​ដែល​បាន​យកចិត្តទុកដាក់​ជួយសង្គ្រោះ និង​ព្យាបាល​ដល់​ក្មួយ​ស្រី​លក្ខិណា ដោយ​យកចិត្តទុកដាក់​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ជា​បន្តបន្ទាប់​។

​លោកស្រី ហេង សុខ​ឡេង ម្តាយ​ស្ត្រី​រងរបួស​ធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បានឱ្យដឹងថា រហូតមក​ទល់នឹង​ពេលនេះ កូន​របស់គាត់ មិនទាន់​ដឹង​ទេ​ថា ស្វាមី និង​កូន​ជាទី​ស្រលាញ់​របស់ខ្លួន​បាន​ស្លាប់ចោល​ខ្លួន ដោយ​មិនបាន​សូម្បីតែ​ការជូន​ដំណើរ​ជា​ចុងក្រោយ នេះ​ជាការ​ឈឺចាប់​បំផុត ដែល​មិនអាច​យក​អ្វី​មក​គណនា​បាន​នោះទេ​។​លោកស្រី​ជា​ម្តាយ បាន​ថ្លែងអំណរគុណ​ដោយ​ក្តី​រំ​ភេ​ី​ប​ក្តុកក្តួល​ចំពោះ​ការសណ្តោសប្រណី​ជា​បន្តបន្ទាប់​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បន្ទាប់ពី​ពេល​កេ​ី​ត​ហេតុ​ភ្លាមៗ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត និង​ចាត់​មន្ត្រី​នាំយក​ថវិកា​ចំនួន ១៥​លាន​រៀល រួមជាមួយ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួនទៀត សម្រាប់​ចូល​បុណ្យសព ៣​នាក់ ឪពុក​និង​កូន ដែល​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៥​។

បន្ទាប់មក កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៥ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ក៏បាន​ចាត់​ឱ្យ​សហការី​ជួប​ផ្ទាល់​ជាមួយ​លោក សំ នន ដែល​ត្រូវជា​ឪពុក​របស់​លោកស្រី នន ចន្ទ​លក្ខណា ដេ​ី​ម្បី​ចូលរួម​សោកស្តាយ សាកសួរ​ពី​ស្ថានភាព​រងរបួស​របស់​ក្មួយ​ស្រី​លក្ខិណា និង​ឧបត្ថម្ភ​ថវិកា​ចំនួន ១០​លាន​រៀល​ផងដែរ​។ បន្ថែម​ពីនេះ ក្នុងថ្ងៃនេះ​ទៀត សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ចាត់​មន្ត្រី​ឱ្យ​ចុះមក​សួរសុខទុក្ខ​ដោយផ្ទាល់ និង​ឧបត្ថម្ភ​ថវិកា​បន្ថែមចំនួន ២​ម៉ឺន​ដុល្លារ​បន្ថែមទៀត ដេ​ី​ម្បី​ជួយ​ដល់​ការ​សម្រាក​ព្យាបាល​ក្នុងពេល​ដ៏​លំបាក​មួយ​នេះ​។a bun men 

​