
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5075 នាក់
ម្សិលមិញ 6888 នាក់
សរុប 20064530 នាក់
ភ្នំពេញ៖ មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណៈកម្មធិការ ផ្សារដើមគរ និងផ្សារនាគមាស នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យ ចំណីម្ហូបអាហារនៅក្នុងផ្សារ ជាពិសេស ផ្លែធុរេន ដើម្បីធានាការពារសុខុមាលភាពប្រជាពលរដ្ឋ។
ក្នុងប្រតិបត្តិការនោះ មន្ត្រីជំនាញ បានធ្វើការណែនាំឱ្យ អាជីវករលក់ដូរ ត្រូវត្រួតពិនិត្យជាប្រចាំលើផលិតផលទំនិញដែលដាក់លក់ ឱ្យបានសមស្របតាមបទប្បញ្ញតិបច្ចេកទេសជាធរមានដើម្បីធានាថាមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ជាមួយគ្នានេះ មន្ត្រីជំនាញបានផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញតិ្តពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារជូនអាជីវករដែលលក់ដូរក្នុងផ្សារ និងតាមផ្ទះអំពីសុវត្ថិភាពម្ហូបអាហារ ធ្វើយ៉ាងណាត្រូវលក់តែទំនិញ និងម្ហូបអាហារដែលមានគុណភាព ពុំមានសារធាតុគីមីហាមឃាត់ និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕