» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6677 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696848 នាក់

នាយករដ្ឋមន្ត្រីប្រកាសឲ្យតម្លើងសក្តិទាហានមានគុណសម្បត្តិនៅជួរមុខបន្ទាប់ពីកងពលធំលេខ៣កែសម្រួលក្បាលម៉ាស៊ីននិងតម្លើងសក្តិជូនមន្ត្រីយោធា

 

 

ខេត្តព្រះវិហារ៖ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ ម្ចាស់ អចល នវត្ថុចំនួន ២៣ ០៧៦បណ្ណ ជូនប្រជាពលរដ្ឋក្នុងឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានណែនាំឱ្យនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ រៀបចំស្រង់ឈ្មោះយោធិនដែលឈរជើងនៅជួរមុខ ជាពិសេសយោធិនដែលចេញប្រយុទ្ធការពារទឹកដីពីការឈ្លានពានទាំង២លើក ដើម្បីដំឡើងឋានន្តរស័ក្តិជូនពួកគាត់ឱ្យស័ក្តិសមនឹងតម្លៃនៃការលះបង់ដើម្បីបុព្វហេតុការពារជាតិ និងទឹកដី។a manet id land 

សម្តេចមហាបវរធិបតីណែនាំថា៖ «ថ្ងៃមុនបានឱ្យឯកឧត្តម ឥត សារ៉ាត់ ស្រង់ឈ្មោះយោធិនរបស់យើងជាពិសេសអ្នកទើបនឹងចូល ប្អូនៗក្មួយៗ ដែលទើបនឹងចូលការពារទឹកដីថ្មីៗឱ្យរៀបចំដំឡើងស័ក្តិ ព្រោះច្បាប់ដូច១ឆ្នាំជាង ខ្ញុំថាអាឡូវគាត់វ៉ៃ ២ដងហើយ ដំឡើងឱ្យតែម្តងទៅសម្រាប់យោធិនដែលទើបចូលថ្មីៗនេះ»។សម្រាប់មេដាយ គឺត្រូវធ្វើមេដាយមួយពិសេសសម្រាប់សមរភូមិ ប៉ុន្តែមេដាយការពារជាតិយើងមានស្រាប់ គឺត្រូវរៀបចំជូនយោធិនទាំងអស់ ដែលកំពុងបំពេញភារកិច្ច និងឈរជើងការពារទឹកដីគ្រប់ទិសទាំងអស់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់យោធិន ដែលបានចេញប្រយុទ្ធផ្ទាល់នៅក្នុងសមរភូមិកាលជុំទី១ មានរយៈពេល៥ថ្ងៃ និងជុំទី២ រយៈពេល២១ថ្ងៃ តតាំងជាមួយនឹងការឈ្លានពាន គឺត្រូវផ្តល់ជូនជាករណីពិសេសតែម្តង។«ព្រោះតាមធម្មតា ទាល់តែ១ឆ្នាំជាង តែអីឡូវបើគាត់វ៉ៃហើយ គាត់ចេញប្រយុទ្ធយកជីវិតគាត់ដាក់ហើយ អ្វីដែលយើងងអាចជួយគាត់បាន»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

សូមបញ្ជាក់ថានៅព្រឹកថ្ងៃអង្គារទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានធ្វើជាអធិបតីក្នុងពិធីប្រកាសមុខតំណែងផ្លាស់ប្តូរមុខងារ និង បំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរង កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ ។

ថ្លែងក្នុងឱកាសនាកិច្ចប្រជុំបូកសរុបការងារយោធាសន្តិសុខ ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងទិសដៅបន្ត ឯកឧត្តម មេបញ្ជាការបានសម្ដែងការចូលរួមអបអរសាទរជាមួយនឹង នាយទាហាន ទាហានរង ដែលទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំ បានដំឡើងឋានន្តរសក្តិ និងប្រគល់ភារកិច្ចថ្មី ដែលស័ក្តិសម សមត្ថភាព លក្ខណៈសម្បត្តិ គុណបំណាច់ និងស្នាដៃដែលបានខិតខំប្រឹងប្រែងបំពេញជូនជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នារយៈកាលកន្លងមក ។

ដោយឡែកកាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦គឺបន្ទាប់ពីមានបទឈប់បាញ់ជាមួយថៃនៅថ្ងៃទី២៧ធ្នូឆ្នាំ២០២៥ លោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អនុប្រធានគណៈបញ្ជាការ ឯកភាពសមរភូមិទិសយោធភូមិភាគទី៤ បានអញ្ជើញធ្វើពិធីប្រកាសតែងតាំងមុខតំណែង នាយទាហានកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ ពិធីប្រារព្ធធ្វើនៅទីបញ្ជាការវរសេនាតូចលេខ៣៩៥ផង។

នៅក្នុងការប្រកាសតែងតាំងមុខតំណែងជូន នាយទាហាន កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍លេខ៩នាឱកាសនោះមាន សរុបចំនួន ១១រូប ក្នុងនោះ មុខតំណែង ជា ៖មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ ចំនួន ០២ រូប, មេញ្ជាការ កងពលតូចអន្តរាគមន៍លេខ៩ ចំនួន ០១ រូប,នាយសេនាធិការរង កងពលធំអន្តរាគមន៍លេខ៣ចំនួន០១ រូប, មេបញ្ជាការរង នាយសេនាធិការ កងពលតូចលេខ៩ចំនួន ០១ រូប, នាយការិយាល័យ កងពលធំអន្តរាគមន៍លេខ៣ចំនួន ០២ រូប,មេបញ្ជាការវរសនាតូច កងពលតូចអន្តរាគមន៍លេខ៩ចំនួន ០៤ រូប។ការកែសម្រួលក្បាលម៉ាស៊ីនយោធាចំនោះកងពលធំលេខបីដែលទទួលទិសព្រះវិហារគឺបន្ទាប់ពីយោធាកម្ពុជាយើងផ្ទុះអាវុធជាមួយថៃឈ្លានពានចំនួន២លើកដែលបានលេចនូវពាក្យចរាមអារាមថាលោកឧត្តមសេនីយ៍ឯកស្រីឌឺកជាមេបញ្ជាការបានបាត់ខ្លួន។a srey deuk1 a srey deuk2