» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7021 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671661 នាក់

តុលាការ​រាជធានី​បើកសវនាការ​រឿង​កឹម​សុខា​ក្បត់ជាតិ​ថ្ងៃទី​១៥​មករា​

 

​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​បើកសវនាការ​ជំនុំជម្រះ លើ​សំណុំរឿង «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» របស់លោក កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០​ខាងមុខនេះ​។​a kem france2 

​សេចក្តីប្រកាស​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ទទួលបន្ទុក​ចាត់​ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៤៧៧៧ ចុះ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៩ ដែលមាន​ជនជាប់ចោទ​ឈ្មោះ កឹម សុខា ភេទ​ប្រុស សញ្ជាតិ​ខ្មែរ កើត​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​១៩៥៣ ជាប់ចោទ​ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ បានសម្រេច​កំណត់​ដាក់​កាលបរិច្ឆេទ ជំនុំជម្រះ​លើ​សំណុំ​រឿងនេះ នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក នៅ​សាល​សវនាការ​ទី​១ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

ការប្រកាស​នេះ​បាន​កើតឡើង​ក្រោយ​ពេលដែល​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ភ្នំពេញ នៅ​រសៀល ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៩​នេះ សាលាឧទ្ធរណ៍ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ​មួយ ដោយ​បដិសេធ​បណ្តឹង​របស់​ក្រុម​មេធាវី លោក កឹម សុខា ដែល​ប្តឹង​ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បញ្ជូន​សំណុំរឿង លោក កឹម សុខា ទៅ​ជំនុំជម្រះ​។​

​តាម​សេចក្តីប្រកាស​នេះ បានឱ្យដឹងថា សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ភ្នំពេញ បានសម្រេច​ដូចតទៅ​៖
១៖ បណ្តឹងឧទ្ធរណ៍​លើ​ដីកា​ដំណោះស្រាយ របស់​មេធាវី​ជនជាប់ចោទ​មិនអាច​ទទួលយកបាន​ដោយ​​យោងតាម​មាត្រា​២៤៩ និង​មាត្រា​២៦៧ និង​មាត្រា ៤០៤ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដែល​មិន​អនុញ្ញាត​ឱ្យធ្វើ​បណ្តឹងឧទ្ធរណ៍ នឹង​ដីកា​ដំណោះស្រាយ​បញ្ហា​ន​ជនជាប់ចោទ​ទៅ​តុលាការ​ជំនុំជម្រះ​បានឡើយ ។​

២៖ បណ្តឹងឧទ្ធរណ៍​ពី​ការសម្រេច​បន្ត​ការដាក់​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ សភា​ស៊ើប​​សួរ​បាន​បដិសេធចោល​ដោយមាន​ហេតុផល​ពាក់ព័ន្ធ​នឹង​បទល្មើស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដល់​សង្គមជាតិ និង​ជាពិសេស​សម្រាប់​ធានា​វត្ត​មាននៃ​ដំណើរការ​នីតិវិធី​បន្ត ដោយយោង​លើ​មាត្រា ២៦៧ កថាខណ្ឌ​ទី​៥ និង​មាត្រា​២៤៩ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។​

​សេចក្តីប្រកាស​របស់​សាលាឧទ្ធរណ៍ ដែល​ចេញ​ដោយ លោក ទូច ថា​រិ​ទ្ធិ អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ បានឱ្យដឹងថា ក្នុង​សវនាការ​មាន លោក ឃុន លាង​ម៉េង ប្រធានសភា​ស៊ើបសួរ និង​ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ​នៃ​សាលា​ឧ​ទ្ទ​រណ៍​, លោក សួស សំអាត និង លោក យូ ប៊ុន​ណា ជា​ចៅក្រម​ប្រឹក្សា ដោយមាន​ការចូលរួម​ដោយ​ក្រុម​មេធាវី​របស់ លោក កឹម សុខា និង​មេធាវី​របស់​រាជរដ្ឋាភិបាល តំណាង​ដោយ លោក គី តិច ផងដែរ​។

​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​គេហដ្ឋាន​របស់លោក ស្ថិតនៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​០២ ឈានចូល​ថ្ងៃទី​០៣​កញ្ញា​ឆ្នាំ​២០១៧ ពីបទ​ក្បត់ជាតិ​។ ការចាប់ខ្លួន​នេះ ធ្វើឡើង​ក្រោយ​មានការ​ចុះផ្សាយ និង​ចែករំលែក​តៗ​គ្នា​នូវ​វី​ឌី​អូ​ឃ្លី​ប​ខ្លី​របស់ លោក កឹម សុខា ថ្លែង​ទៅកាន់​ពលរដ្ឋ​រស់នៅ​បរទេស​មួយក្រុម​។ ក្នុង​វី​ឌី​អូ​នោះ លោក កឹម សុខា បានលើកឡើង អំពី​យុទ្ធសាស្ដ្រ​នយោបាយ​របស់លោក ដែល​លោក​ថា​មានការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក​។

អ្វីដែល​លោក កឹម សុខា ថ្លែង​ទាំងអស់នោះ ត្រូវបាន​រដ្ឋាភិបាល​យ​ក​ជា​មូលដ្ឋាន​ចោទ​លោក កឹម សុខា ថា មាន​ផែនការ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​។ ប្រសិនបើ​រកឃើញថា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន​នោះ លោក​កឹម សុខា អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​១៥​ទៅ​៣០​ឆ្នាំ តាម​មាត្រា​៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។​តែ​យ៉ាងណា​ក្នុងស្ថានភាព​ណាក៏ដោយ​ក៏​គេ​មិន​ហ៊ាន​បន្ត​ដាក់គុក​លោក​កឹម​សុខា​ទៀត​នោះទេ​លើកលែងតែ​រដ្ឋាភិបាល​លែង​ខ្វល់​ពី​កង្វល់​របស់​សហគមន៍​អន្តរជាតិ​៕a court kem2 a court kem3 

​