» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9945 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700116 នាក់

ប្រធានាធិបតី​ចិន​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​បារាំង​តែ​ជជែគ​គ្នា​សម្រាប់​អឺរ៉ុប​ផងដែរ

​បារាំង​-​ចិន​៖ នៅ​ថ្ងៃអាទិត្យ​កន្លងទៅ ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បាន​ធើ្វ​ដំណើរ​ទៅដល់​ទីក្រុង​ប៉ារីស តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​បារាំង Emmanuel Macron ជុំវិញ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ជា​លើក​ទី​បី ដើម្បី​អបអរ​ខួប​ទំនាក់ទំនង​ការទូត​រយៈពេល ៦០​ឆ្នាំ​រវាង​ចិន​និង​បារាំង ។a china france1 

​នាយករដ្ឋមន្ត្រី​បារាំង​លោក Gabriel Attal និង​មន្ត្រីជាន់ខ្ពស់​បារាំង​ជាច្រើន​នាក់​ផ្សេងទៀត​បានមក​ទទួល​លោក​ស៊ី​នៅ​ព្រលានយន្តហោះ​។លោក​ប្រធានាធិបតី​ស៊ី​ជីន​ពីង បានបង្ហាញ​ក្តី​សោមនស្ស​រីករាយ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅពេលនេះ ដោយ​លោក​ចាត់ទុក​ទំនាក់ទំនង​រវាង​បារាំង​និង​ចិន ថា​ជា​ចំណងមិត្តភាព​មាន​វ័យ​ចំណាស់ និង​ជា​អ្នក​តំណាងឱ្យ​អរិយធម៌​រវាង​តំបន់​បូព៌ា​និង​លោកខាងលិច​ដ៏​មាន​សារៈសំខាន់ និង​តែង​បង្ហាញ​ការកោតសរសើរ​និង​គោរព​គ្នា​ទៅវិញទៅមក​ក្នុង​រយៈពេល​ដ៏​យូរលង់​។

​លោក​ស៊ី​ជីន​ពីង​បាន​បន្ត​រំលឹក​អំពី​ប្រវត្តិ​នៃ​ការភ្ជាប់​ទំនាក់ទំនង​ការទូត​ដំបូង​រវាង​ចិន​និង​បារាំង ក្នុងអំឡុង​សម័យ​សង្គ្រាមត្រជាក់ កាលនោះ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ខិតខំ​យ៉ាង​លំបាក​ក្នុងការ​ជម្នះ​ឧបសគ្គ ដើម្បី​កសាង​ចំណងមិត្តភាព​មួយ​នេះ​ឡើង និង​បាន​បន្ត​ប្រឹងប្រែង​ថែរក្សា​វា​បាន​យ៉ាងរឹងមាំ​រហូតមកដល់​សព្វថ្ងៃ​ក្នុង​រយៈពេល​ជាង​៦០​ឆ្នាំ ។​ប្រមុខ​ដឹកនាំ​ចិន​រូបនេះ​បានលើកឡើង​ទៀតថា ការពង្រឹង​ទំនាក់ទំនង​រវាង​ចិន​និង​បារាំង​បាន​នាំមក​នូវ​មិន​ត្រឹមតែ​ផលប្រយោជន៍​សម្រាប់​ប្រជាជាតិ​ទាំងពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​ក្នុងការ​ថែរក្សា​ស្ថិរភាព​និង​ការអភិវឌ្ឍន៍​សម្រាប់​ពិភពលោក​ទាំងមូល​ទៀតផង​។

​លោក​ស៊ី​ជីន​ពីង នឹង​ជួប​ជជែក​ជាមួយ​លោក​ប្រធានាធិបតី​ម៉ា​ក្រុង ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈវិស័យ​ឱ្យបាន​ស៊ីជម្រៅ​ទៅលើ​កិច្ចការ​អភិវឌ្ឍន៍​ទំនាក់ទំនង និង​សហប្រតិបត្តិការ​ទ្វា​ភាគី​រវាង​ចិន​និង​បា​រំ​ង រួមទាំង​បញ្ហា​ចំណងមិត្តភាព​របស់​ចិន​ជាមួយនឹង​សហភាព​អឺរ៉ុប នៅក្រោម​បរិបទ​នៃ​ការវិវត្តន៍​ប្រែប្រួល​ស្ថានការណ៍​ភូមិសាស្ត្រ​នយោបាយ ក៏ដូចជា​បញ្ហាសំខាន់ៗ​ដទៃទៀត​ក្នុង​កម្រិត​តំបន់​និង​សកលលោក​។​​នៅក្នុង​បទសម្ភាសន៍​មួយ ផ្តល់​ឲ្យ​កាសែត La Tribune dimanche លោក​ប្រធានាធិបតី​ម៉ា​ក្រុង​បានទទួល​ស្គាល់ ថា​ប្រទេស​អឺរ៉ុប​មានការ​យល់ឃើញ​មិន​ដូចគ្នា​ទេ ទាក់ទិន​នឹង​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ ប្រទេស​ខ្លះ​គិត​ឃើញ​ត្រឹម​ថា ចិន​ជាទី​ផ្សារ​ដ៏​ធំ​និង​សំបូរ​ឱកាស​ជំនួញ​។ លោក​ម៉ា​ក្រុង​បាន​បន្ថែមថា តែ​ទន្ទឹមនឹងនេះ ចូរ​កុំភ្លេចថា​ចិន កំពុងតែ​សំរុក​នាំចូល​ទំនិញ​មក​ជន់​ជោរ​ពេញ​អឺរ៉ុប ឯ​អឺរ៉ុប​វិញ​ត្រូវ​បិទ​រោងចក្រ ពឹង​ផ្អែកលើ​ទំនិញ​ចិន​។ ដូច្នេះ អឺរ៉ុប​ត្រូវតែ​រក​វិធី​ការពារ​ខ្លួន ការពារ​សន្តិសុខ និង​ផលប្រយោជន៍ ហើយ​ទាមទារ​ឲ្យ​មាន​ភាពយុត្តិធម៌ សមភាព​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន​។​

​ដោយឡែក លោកស្រី អៀរ​ស៊ូ​ឡា វុន​ដឹ​ឡេ​យេន បាន​លើកឡើងថា តាងនាម​ឲ្យ​សហភាព​អឺរ៉ុប គឺ​លោកស្រី​នឹង​និយាយ​ដោយ​ត្រង់ៗ ដើម្បី​ឲ្យ​ភាគី​ចិន​ធានា​ឲ្យ​បាន​នូវ​ការប្រកួតប្រជែង​ពាណិជ្ជកម្ម ប្រកបដោយ​ភាពស្មោះត្រង់ និង​មាន​សមភាព​។ លោកស្រី​ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​លើកឡើងថា បច្ចុប្បន្ន​រដ្ឋ​ចិន​បាន​ចំណាយ​ប្រាក់​ជួយឧបត្ថម្ភ​ដល់​ការផលិត​ទំនិញ​យុទ្ធសាស្ត្រ​មួយចំនួន ជាក់ស្តែង​រថយន្ត​អគ្គីសនី និង​ដែកថែប ដើម្បី​សំរុក​យកមក​លក់​នៅ​អឺរ៉ុប​ក្នុង​តម្លៃថោក​។ ទង្វើ​បែបនេះ វា​គឺជា​ការធ្វើ​ពាណិជ្ជកម្ម​បែប​មិន​ស្មោះត្រង់​។​

​ទាក់ទិន​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​វិញ បើ​ផ្អែក​តាម​វិមាន​ប្រធានាធិបតី​បារាំង គឺ​លោក​ម៉ា​ក្រុង មាន​ចេតនា​បញ្ចុះបញ្ចូល​លោក​ស៊ី ជីន​ពីង ក្នុងនាម​ជា​មហាមិត្ត​របស់​លោកពូ​ទីន ឲ្យ​ទៅ​និយាយ​ជាមួយ​ភាគី​រុស្ស៊ី ដើម្បី​រក​ច្រក​ផ្លូវ​បិទ​បញ្ចប់សង្គ្រាម​។ លោក​ស៊ី ជីន​ពីង បានផ្តល់​បទសម្ភាសន៍​ឲ្យ​កាសែត​បារាំង Le Figaro ដោយ​លោក​បាន​លើក​ថា ចិន​ពិតជា​ចង់​ចូលរួម​ធ្វើ​ឲ្យ​ស្ថិរភាព និង​សន្តិភាព​ត្រលប់​មកវិញ​នៅ​អឺរ៉ុប​។ លោក​ស៊ី ជីន​ពីង​បន្តថា ចិន​នឹង​ចាប់ដៃគ្នា​ជាមួយ​បារាំង និង​សហគមន៍​អន្តរជាតិ ដើម្បី​រួមគ្នា​ស្វែងរក​ច្រក​ផ្លូវ ឈានទៅ​ដោះស្រាយ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​

​សូមបញ្ជាក់ថា តាម​ការគ្រោងទុក ចេញពី​ប៉ារីស នៅ​ថ្ងៃ​អង្គារ​ទី​៧​ឧសភា លោក​ម៉ា​ក្រុង​និង​លោក​ស៊ី ជីន​ពីង នឹងធ្វើ​ដំណើរ​ទៅ​តំបន់ភ្នំ Pyrénées ភាគ​និរតី​បារាំង​។ គូ​ស្វាមីភរិយា​នៃ​ប្រធានាធិបតី​ទាំង​២ នឹង​ពិសារ​អាហារ​ថ្ងៃត្រង់​ជុំគ្នា ដែលជា​ឱកាស​បង្កើត​ភាពស្និទ្ធស្នាល ជា​លក្ខណៈ​ឯកជន​។ នេះ​ក៏​ជា​ឱកាស​ដ៏​ល្អ ដើម្បី​ឲ្យ​លោក​ម៉ា​ក្រុង អាច​និយាយ​ដោះដូរ​យោបល់​ដោយ​ត្រង់ៗ ទាក់ទិន​នឹង​បញ្ហា​សង្គ្រាម​អ៊ុយ​ក្រែ​ន​។​a china france a china france a china france1 

 


​