» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5934 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696105 នាក់

ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា

 

 

ភ្នំពេញ៖ក្រៅពីការផ្តល់កម្ចីកសាងហេដ្ឋារចនាសម្ពន្ធ័និងការដោះមីនប្រទេសជប៉ុននាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានផ្ដល់ជំនួយក្នុងតម្លៃប្រមាណ ៣លានដុល្លារអាម៉េរិកដល់កម្ពុជា ដើម្បីប្រើប្រាស់លើវិស័យសន្តិសុខ ក្រោមគម្រោងជំនួយសន្តិសុខផ្លូវការ (OSA)។ ជំនួយសន្តិសុខផ្លូវការធ្វើឡើងតាមលិខិតប្តូរសាររវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុនដែល ត្រូវបានចុះហត្ថលេខាជាផ្លូវការដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួងការពារជាតិ ក្នុងរាជធានីភ្នំពេញ។a japon aida1 

 

ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឲ្យដឹងថា៖ ជំនួយសន្តិសុខផ្លូវការ (OSA) ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងខែមេសា ឆ្នាំ២០២៣ គឺជាក្របខ័ណ្ឌជំនួយឥតសំណងឯកទេសមួយ ក្នុងគោលបំណង ដើម្បីបង្កើនសមត្ថភាពសន្តិសុខ និងការលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយជប៉ុន ក្នុងការរក្សាសន្តិភាពអន្តរជាតិ និងបណ្តុះបរិយាកាសសន្តិសុខអំណោយផលដល់ប្រទេសជប៉ុន។

 

ចាប់តាំងពីឆ្នាំ២០២៣ កម្មវិធីនេះត្រូវបានអនុវត្តជាមួយប្រទេសហ្វីលីពីន និងម៉ាឡេស៊ី ហើយបន្តនៅទូទាំងតំបន់អាស៊ី និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដូចជាប្រទេសឥណ្ឌូណេស៊ី ជីប៊ូទី និងស្រីលង្កា។ មកដល់ពេលនេះ មានប្រទេសសរុបចំនួន១២ ខណៈកម្ពុជា គឺជាប្រទេសទី១៣ ដែលទទួលបានជំនួយនេះ។ បើតាមស្ថានទូតសម្រាប់កម្ពុជាវាជាលើកទីមួយដែលទទួលបានជំនួយការពារសន្តិសុខពីប្រទេសជប៉ុនបន្ទាប់ពីលោកស្រីសាណែតាកាអិជិឡើងធ្វើជានាយករដ្ឋមន្ត្រី។បើតាមស្ថានភាពនេះកម្ពុជាអាចនឹងមានលទ្ធភាពទិញអាវុធពីជប៉ុនបន្តទៀតផងដែរ។សូមបញ្ជាក់ថាប្រទេសកូរ៉េខាងត្បូងជាម៉ូយលក់អាវុធឲ្យប្រទេសថៃដែលក្នុងសង្គ្រាមឈ្លានពានកម្ពុជាកាលពីចុងឆ្នាំ២០២៥ថៃបានប្រើវាវាយប្រហារកម្ពុជា។អ្វីដែលគួឲ្យហួសចិត្តនាយករដ្ឋមន្ត្រីថៃបែរជាទៅហាមចិនដែលលក់អាវុធឲ្យកម្ពុជាមិនឲ្យប្រើវាយថៃទៅវិញ?។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា បញ្ជាក់ថា៖ការផ្ដល់ជំនួយផ្នែកសន្តិសុខដល់កម្ពុជានេះ ក៏ព្រោះថាជប៉ុនចាត់ទុកកម្ពុជា ជាស្នូលនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ជប៉ុន ហើយការអភិវឌ្ឍរបស់កម្ពុជា គឺមានសារៈសំខាន់សម្រាប់ស្ថិរភាព និងវិបុលភាព មិនត្រឹមតែនៅក្នុងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងតំបន់ទាំងមូលផងដែរ។

 

តាមការបញ្ជាក់ពីលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) គម្រោងនេះនឹងផ្តល់ឧបករណ៍បញ្ជូនសារដល់កងទ័ពជើងគោកកម្ពុជា និងនាវាល្បាតសម្រាប់កងទ័ពជើងទឹកកម្ពុជា។ លោក ជឿជាក់ថា ការចូលរួមចំណែកពង្រឹងសមត្ថភាពសន្តិសុខរបស់កម្ពុជា ព្រមទាំងការរក្សា និងពង្រឹងសន្តិភាព និងស្ថិរភាពក្នុងតំបន់តាមរយៈគម្រោង OSA នេះ ក៏មានសារៈសំខាន់យ៉ាងខ្លាំងចំពោះការបង្កើនភាពរឹងមាំនៃទំនាក់ទំនងសន្តិសុខរវាងជប៉ុន និងកម្ពុជា។

លោកឯកអគ្គរាជទូត រំពឹងថា ការគាំទ្រតាមរយៈគម្រោង OSA សម្រាប់កងទ័ពជើងគោកកម្ពុជានេះនឹងបង្កើតបានជាកិច្ចសហការប្រកបដោយប្រសិទ្ធភាពរួមគ្នា ជាមួយនឹងកម្មវិធីផ្លាស់ប្តូរបទពិសោធរវាងអ្នកជំនាញបញ្ជូនសារ នៃកងកម្លាំងស្វ័យការពារជើងគោកជប៉ុន និងកងទ័ពជើងគោកកម្ពុជា ដែលមានគោលបំណងបង្កើតសាលាបញ្ជូនសារដំបូងគេបង្អស់សម្រាប់កងទ័ពជើងគោកកម្ពុជា។a japon aida2