» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6746 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696917 នាក់

បិទ​ទីតាំង​រុករក​រ៉ែ​មាស​ទាំង​ខ្មែរ​ទាំង​ចិន​ជិត​៣០​កន្លែង​នៅ​ស្រុក​កែវ​សី​ម៉ា​ប្រជាជន​ក្តៅក្រហាយ​

​​ណ្ឌ​ល​គិរី​៖ ទោះបី​សម្តី​លោក​ចម​ប្រ​សី​ទ្ធ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ដែល​អះអាងថា​ប្រជាពលរដ្ឋ​ចំនួន​១៣​នាក់​បាន​ស្លាប់​និង​ជាង​២០០​នាក់​នៅ​ឃុំ​កន្ទួត​ត្រូវបាន​ពុល​ដោយសារ​ជាតិពុល​ស្សានី​ត​ដែល​កើតមក​ពីសារ​ធាតុគីមី​ដែល​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​នៅ​ស្រុក​កែវ​សីមា​ត្រូវបាន​ទាត់ចោល​និង​កែតម្រូវ​ក៏ដោយ​ក៏​ទី​ចុង​បំផុត​សម​ត្ត​កិច្ច​ចំរុះ​ទៅ​ពី​ភ្នំពេញ​បាន​រកឃើញ​និង​បាន​សម្រេចចិត្ត​បិទ​ទីតាំង​រុករក​រ៉ែ​មាស​ក្នុង​ស្រុក​កែវ​សី​ម៉ា​ប្រមាណ​៣០​កន្លែង​ទាំង​ក្រុមហ៊ុន​និង​របស់​សហគមន៍​ដែល​កន្លង​មកជា​ឆ្នាំងបាយ​របស់​សម​ត្ត​កិច្ច​ខេត្ត​មណ្ឌល​គី​រី​ពិសេស​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ខេត្ត​មណ្ឌល​គី​រី​។​

a_min_pm1

ប្រភពពី​សម​ត្ត​កិច្ច​នគរបាល​ខេត្ត​មណ្ឌល​គី​រី​បាន​ឲ្យ​ដឹងថា​៖​នៅ​ថ្ងៃ​សុក្រ ៣​រោច ខែ ជេស្ឋ ឆ្នាំច ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៨ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ធា​ម ប៊ុន​សេង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាវុធជាតិផ្ទុះ​និង​ជាតិពុល ក្រសួងមហាផ្ទៃ និង​សហការី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡោ សុខា ស្នងការ​នគរបាល​ខេត្ត ព្រមទាំង​លោកស្នងការ​រង​ទទួល​ផែន​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​និង​អគ្គីភ័យ និង​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ត្រួតពិនិត្យ​ការប្រើប្រាស់​រំសេវ​ជាតិ​ផ្ទុះ​នៅតាម​បណ្តា​ក្រុមហ៊ុន សហគមន៍ ដែល​កំពុង​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

a_min_pm1

ក្រុមការងារ​បាន​ត្រួតពិនិត្យ​ជាក់ស្តែង​លើ​ការ​ស្តុក​ទុក ការប្រើប្រាស់ និង​ការដាក់​ន្ទុះ​បម្រើអោយ​អាជីវកម្ម​រុករក​រ៉ែ​មាស ជា​លទ្ធផល ក្រុមការងារ​បានឃើញ​ក្រុមហ៊ុន​ចំនួន​០១ និង​សហគមន៍​ចំនួន​០១ ពុំបាន​ប្រើ ប្រាស់​រំសេវ​ជាតិ​ផ្ទុះ​អោយបាន​ត្រឹមត្រូវ​ទៅតាម​លក្ខណៈ​បច្ចេកទេស​នៅឡើយ​, ទី​១ ក្រុមហ៊ុន រ៉ុង ឆេង គឺជា​ក្រុមហ៊ុន​ចិន​រុករក​រ៉ែ​មាស​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​, ទី​២ សហគមន៍ សេង ឌី ជា​សហគមន៍​ប្រកប​អាជីវកម្ម​រុករក​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួរ​សារ​ទ្រង់ទ្រាយ​តូច​។​

a_min_pm

-​ក្រុមការងារ​បាន​ត្រួតពិនិត្យ​និង​វាយ​តំលៃ​ឃើញថា​ក្រុមហ៊ុន​និង​សហគមន៍​ខាងលើនេះ ពុំបាន សហការ​អោយបាន​ល្អជា​មួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​នគរបាល​មូលដ្ឋាន​ជុំវិញ ការគ្រប់គ្រង ត្រួតពិនិត្យ និង​ការប្រើប្រាស់​រំសេវ​គ្រឿងផ្ទុះ​បានល្អ​នៅឡើយ​(​កម្លាំងយោធា​ជា​អ្នកការពារ​ទីតាំង​ក្រុមហ៊ុន​) ព្រមទាំង​ការប្រើប្រាស់​សា​ធាតុ​ផ្ទុះ​និង​ជាតិពុល​ពុំបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​ការប្រើប្រាស់​សារធាតុ​គីមី​មាន​កំរិត​ហានិភ័យ​ខ្ពស់​ដែលជា​ហេតុ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​និង​សត្វ​នៅក្នុង​មូលដ្ឋាន​។​

a_min_pm2

​បច្ចុប្បន្ន​ក្រុមហ៊ុន​រុករក​រ៉ែ​មាស និង​សហគមន៍​ខាងលើ​ត្រូវបាន​ផ្អាក​ដំណើរការ​រុករក​រ៉ែ​មាស​ក្នុង​តំបន់​នោះ មូលហេតុ​ដោយ​ស្ថាប័ន​ជំនាញ​រកឃើញ ប្រើប្រាស់​សារធាតុ​គីមី​ដែលមាន​កំរិត​ហានិភ័យ​ខ្ពស់​។​ទោះ​ការបង្ក្រាប​នេះ​បានទទួល​លទ្ធផល​ជោគជ័យ​ក៏ពិតមែន​តែ​ផលប៉ះពាល់​ដល់​សហគម​ន៍​ក៏មាន​កើតឡើង​ផងដែរ បញ្ហា​គឺ​នៅត្រង់ថា ការបិទ​រណ្តៅ​រ៉ែ ទាំងអស់​គឺមាន​ទាំង​រណ្តៅ​របស់​ប្រជា​សហគមន៍ ដែល​ធ្វើអោយ​ប្រជា​សហគមន៍​រ៉ែ​មាស​តំបន់​នេះ​ជួប​វិបត្តិ​សេដ្ឋកិច្ច​គ្រប់​ក្រុមគ្រួសារ​។​

a_mine_chong3

ក្រុមហ៊ុន RONG CHENG ដែល​ចូលទៅ​ធ្វើ​រ៉ែ​មាស ក្នុង​តំបន់​នោះ មិនបាន​ធ្វើអោយ​ប្រជា​សហគមន៍​បាន​ទៅ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ ហើយ​ការដឹកជញ្ជូន​សំភា​រះ​ចូលទៅ​ក្នុ​ក្រុមហ៊ុន​បាន​បំផ្លាញ​ផ្លូវលំ​មួយ​ខ្សែ​នេះ​អោយមាន​សភាព​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​បណ្តាលអោយ​ប្រជា​សហគមន៍​ក្នុង​តំបន់​នេះ​រិត​តែ​លំបាក​វេទនា​ធ្វើតំណើរ​ដូច​ឃើញ​ក្នុង​រូបភាព​ខាងក្រោម​នេះ​ស្រាប់​។​

 

 

 ពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ភូមិ ពូ​ទុង ក្នុង​តំបន់​ព្រៃ​មាស​ម៉េ​ម៉​ង់ ខេត្តមណ្ឌលគិរី បានអោយដឹងថា មុខរបរ ជីក​មាស​ដែល​សហគមន៍ បានធ្វើ​មកជា​យូរ​ឆ្នាំ​មកហើយ គឺ​ពួកគាត់​រាប់រយ​គ្រួសារ​ពឹងផ្អែក​លើ​មុខរបរ​នេះ ហើយ​បើ​មិនបាន​រកមុខ​របរ​នេះ​ទេ តើ​អោយ​ពួកគាត់​សង្ឃឹមលើ​អ្វី​? បើ​អាជីព​គាត់​មានតែ​ប៉ុណ្ណឹង !
​