» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8949 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699120 នាក់

ចាប់ខ្លួន​យុវជន​៣​នាក់ ក្រោយ​ព្យាយាម​វាយប្រហារ​លើ​គេហទំព័រ​ក្រសួង​-​ស្ថាប័ន​រាជរដ្ឋាភិបាល ដែលជា​ក្រុម​បំផុសបំផុល​ឲ្យ​ប្រឆាំង សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA


​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​បច្ចេក​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ បាន​ស្រាវជ្រាវ ហើយ​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ និង​បាន​បញ្ជូន​ទៅកាន់​តុលាការ ពាក់ព័ន្ធ​ករណី​ព្យាយាម​វាយប្រហារ​មកលើ​គេហទំព័រ​ក្រសួង​-​ស្ថាប័ន រាជរដ្ឋាភិបាល និង​បាន​ចូលរួម​សកម្មភាព​គាំទ្រ​បច្ចេកទេស ក្នុង​ចលនា​បំផុសបំផុល​ប្រឆាំង​គម្រោង CLV-DTA.​។​សម​ត្ត​កិ​ច​ក្ច​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​អង្គភាព​ព័​ត៌​ដឹង​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៤ ថា ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ បានធ្វើ​ឡើង​ដោយ​អនុវត្តតាម​បទបញ្ជា របស់លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​a youth tele 

​ជនសង្ស័យ​ទាំង​៣​រូប បាន​សារភាពថា ខ្លួន​ពិតជា​បាន​បង្កើត​ក្រុម​បំផុល​បំផុល​ផ្តល់​បច្ចេកទេស​ចូលរួម​ក្នុង​ចលនា​ប្រឆាំង​គម្រោង CLV-DTA និង​ព្យាយាម​វាយប្រហារ មកលើ​គេហទំព័រ​របស់​ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា​ពិតប្រាកដ​មែន ហើយ​បច្ចុប្បន្ន​សំណុំរឿង និង​ជនសង្ស័យ​ទាំង​០៣​រូបនេះ ត្រូវបាន​ប្រគល់ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​ផងដែរ​។​​សូមបញ្ជាក់​ជូន​ថា កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២៤ មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ប្រើប្រាស់​បច្ចេកទេស (DDoS) ដើម្បី​ធ្វើការ​វាយប្រហារ​រំខាន​ដល់​ដំណើរការ​គេហទំព័រ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ស្ថាប័ន រាជរដ្ឋាភិបាល​មួយចំនួន ប៉ុន្តែ​មិនមាន​ការ​ជ្រៀតចូល ឬ​ប៉ះពាល់​ដល់​ទិន្នន័យ​ណាមួយ​នោះទេ​។​

​នាយកដ្ឋាន​ការពារ​សុវត្ថិភាព​បច្ចេកវិទ្យា​ឌីជីថល នៃ​អគ្គនាយកដ្ឋាន​បច្ចេក​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ បាន​សហការ​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បើក​ការស្រាវជ្រាវ ស៊ើបអង្កេត ក្រោម​ការសម្របសម្រួល​ពី​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រហូត​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​រួមមាន​៖
*​ទី​១៖ ឈ្មោះ ស​.​គ​.​ហ មុខរបរ​សិស្ស​។​ទី​២៖ ឈ្មោះ ថ​.​ស​.​រ​.​ព មុខរបរ​សិស្ស​។​ទី​៣៖ ឈ្មោះ ល​.​ម​.​ឃ មុខរបរ​សិស្ស​។​

​ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​បង្កើត​ឆា​នែ​ល​តេ​ឡេ​ក្រាម មានឈ្មោះ «Victim Leaked Cambodia VLC» ដើម្បី​ប្រើប្រាស់​បំផុសបំផុល ការចូលរួម​វាយប្រហារ (DDoS) ទៅលើ​គេហទំព័រ​របស់​ក្រសួង​ស្ថាប័ន​រាជរដ្ឋាភិបាល​កម្ពុជា​ពិតប្រាកដ​មែន​។​​ក្រសួងមហាផ្ទៃ សូម​ក្រើនរំលឹក​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ដែល​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ ដោយ​ប្រើប្រាស់​ប្រកប ដោយ​ទំនួល​ខុសត្រូវ និង​ពិនិត្យ​ពិចារណា​រលើ​ខ្លឹមសារ ប្រភព​ឲ្យ​បានច្បាស់លាស់​មុនពេល​បញ្ចេញ​មតិយោបល់ ឬ​ចែករំលែក​ដែល​អាច​ផ្តល់​ផល​បះ​ពាល់​ដល់​សិទ្ធ​អ្នកដទៃ ស្ថេរភាព​សង្គម ព្រមទាំង​អាចពាក់ព័ន្ធ​នឹង​ទោសទណ្ឌ​តាមផ្លូវ​ច្បាប់​ផងដែរ​៕

​