» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7602 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697773 នាក់

នគរបាល​បំបែកសំណុំរឿង​ធ្វើឃាត​សង្ឃ​មួយអង្គ​នៅ​ស្ពឺ​មូលហេតុ​គឺ​មកពី​ប្រច​ណ្ឌ័​


​កំពង់ស្ពឺ​៖​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​បំបែកសំណុំរឿង​ឃាតកម្ម​ធ្វើគ​ត​ព្រះសង្ឃ នៅ​វត្ត​ពុទ្រា​រាម ខេត្តកំពង់ស្ពឺ​, ជនដៃដល់ និង​បក្ខពួក​សរុប​៣​នាក់​ត្រូវបាន​ចាប់ខ្លួន​។​
​កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​១១៖៤០​នាទី ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព​សង្ឃ​ព្រះនាម​គាត សម្បត្តិ ហៅ​ទូច ព្រះជន្ម​៤២​ព្រះវស្សា សុគត​នៅខាងមុខ​អាស្រម​ស្ថិត នៅក្នុង​វត្ត​ពុទ្រា​រាម ស្ថិត​ក្នុងភូមិ​ក្រាំងព្នៅ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​a kill monk 

​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​, អគ្គ​ស្នងការរង​ទទួល​ផែន និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន បាន​ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​និង​ព្រៃវែង​នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៤ បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​រួមមាន​៖ ទី​១៖​ឈ្មោះ មោគ ម៉េង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​ជនដៃដល់​), ទី​២៖​ឈ្មោះ ពោន ស្រីអូន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ (​ប្រពន្ធ​ជនដៃដល់​) និង​ទី​៣៖​ឈ្មោះ លន់ ស្រី​នាង អាយុ​៣២​ឆ្នាំ (​ប្អូនស្រី​ប្រពន្ធ​ជនដៃដល់​)​។ វត្ថុតាង​ដកហូត​បានរួម​មាន ព្រះពុទ្ធ​បដិមា (​មួយចំនួន​), វត្ថុ​សាក​សិទ្ធ (​មួយចំនួន​) និង​ស្បង់​ចីវរ (​កន្សែង​រិត​ក​)​។​

​ស្ត្រី​ឈ្មោះ ពោន ស្រិ​ន (​ម្តាយក្មេក​របស់​ជនដៃដល់​)​ព្រះសង្ឃ​ព្រះនាម គាត សម្បត្តិ ហៅ​ទូច សុគត​គឺ​កូនប្រសារ​របស់ខ្លួន​ឈ្មោះ មោគ ម៉េង ជា​អ្នក​ធ្វើគ​ត​ព្រះសង្ឃ មូលហេតុ​កើតឡើង​ពី​ការ​ប្រច័ណ្ឌ​។ លោកយាយ​បន្ដថា បន្ទាប់​ពីថ្ងៃ​ធ្វើ​សកម្មភាព​រួច កូនប្រសារ​របស់ខ្លួន​បានមក​ផ្ទះ​នៅ​ខេត្តព្រៃវែង ដោយ​មុខមាត់​មាន​សភាព​ស្លេកស្លាំង (​ដូច​មិនបាន​ដេក​)​។ កាលពីពេល​កន្លងមក​ឈ្មោះ មោគ ម៉េង បាន​និយាយ​គំរាម​ទៅកាន់​កូនស្រី​ខ្លួន​ឈ្មោះ ពោន ស្រីអូន ថា «​បើ​ថ្ងៃ​ណាមួយ​អញ​ឃើញច្បាស់ អញ​នឹង​សម្លាប់​ដាក់ចូល​មេន (​បូជា​)​ទាំង​២​ហើយ​»​។​​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​បន្ត​នីតិវិធី​៕(​ប្រភព​នគរបាល​)a kill monk1 a kill monk2 a kill monk3 

​