» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8502 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698673 នាក់

រកឃើញ​ស្ត្រី​ខ្មែរ ចាញ់បោក​មេខ្យល់​ទៅធ្វើ​ការ​នៅ អា​រ៉ា​ប៊ី សា​អូឌីត អស់​រយៈពេល​៤​ឆ្នាំ​ម្នាក់ទៀត​


​ភ្នំពេញ​៖ នៅវេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃ​ពុធ ទី​៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ ពល​ការិនី កែន ចន្ថា ដែល​ចាញ់បោក​មេខ្យល់ ទៅធ្វើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស អា​រ៉ា​ប៊ី​សា​អូឌីត​អស់​រយៈពេល​៤​ឆ្នាំ ដោយ​គ្មាន​ប្រាក់បៀវត្ស និង​រង​ការធ្វើ​ទុក្ខ​បុក​ម្មេញ​ពី​សំណាក់​ថៅកែ ត្រូវបាន​សង្គ្រោះ​ឲ្យ​ត្រឡប់មក​កម្ពុជា​វិញ​ហើយ​កាលពី​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៤​កក្កដា​ឆ្នាំ​២០១៨​។ ​នេះ​បើតាម​លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឲ្យ​កាសែត​ដឹង​។​a arabee1 

​លោក អូស្មាន ហាស្សាន់ ឲ្យ​ដឹង​ទៀតថា “​នេះ​ជា​នារី​រងគ្រោះ​ទី​៤​ហើយ ដែល​ខ្ញុំ​បាន​ដោះស្រាយ​ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ នោះ​ដោយសារតែ​នៅ​ប្រទេស​អារ៉ាប់​នោះ មិនទាន់មាន​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល រាល់​ការដោះស្រាយ​បញ្ហា​ម្ដងៗ មានការ​លំបាក យឺតយ៉ាវ ដែល​លើក​ទី​១ ខ្ញុំ​បាន​សហការ​នឹង​ទូត​យើង​ប្រចាំ​នៅ​គុយ​វ៉ែត​ផង អេ​ហ្ស៊ី​ប​ផង ឯលើ​ក​ទី​2,3,4 សហការ​នឹង​ទូត​យើង ប្រចាំ​នៅ​អេ​ហ្ស៊ី​ប​។ ការ​ត្រឡប់មកវិញ​នេះ ពល​ការិនី​មិន​ទទួលបាន ប្រាក់ខែ​ពី​ថៅកែ​ទី​១​នោះទេ តែ​បាន​ពី​ថៅកែ​ទី​២” ។​

ការផ្តល់​កិច្ច​អន្តរាគមន៍​នេះ ឆ្លើយតប​នឹង​ការទទូច​ស្នើសុំ​ជំនួយ​ពី​ពល​ការិនី​ខាងលើ នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប​ប៊ុ​ក ដែល​បាន​រៀបរាប់​ពី​ដំណើរ​ដើមទង​នៃ​ការដែល​ខ្លួន​ត្រូវបាន​ចាញ់បោក​មេខ្យល់ មក​ធ្វើជា​ពល​ការិនី​បម្រើ​ការងារ​ផ្ទះ​នៅ អា​រ៉ា​ប៊ី សា​អូឌីត ដោយ​រង​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ការ​ធ្វើទុក្ខបុកម្នេញ​ពី​ថៅកែ និង​ការមិន​ផ្តល់ប្រាក់​បៀវត្ស​ជាដើម​។​សូម​បញ្ជាក់ដែរថា​រាជរដ្ឋាភិបាល​បាន​បណ្តេញ​លោក​អះ​ម៉ាត់​យ៉ះ​យ៉ា​ចេញពី​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ចោល​ដោយសារ​ជាប់​ពាក់​ព​ន្ធ័​ក្នុង​ការនាំ​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ខាងលើ​ហើយ​មិន​រវីរវល់​បណ្តាល​ឲ្យ​នាងរង​ទុក្ខ​អស់​ជាច្រើន​ឆ្នាំ​៕a arabee a arabee2 


​